ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​មីយ៉ាន់​ម៉ា​ទ.ម្លា.ក់​គ្រា.ប់​បែ.ក​លើ​មន្ទីរ​ពេទ្យ​បណ្ដាល​ឱ្យ​ស្លា.ប់​មនុស្ស​៣១​នាក់

15 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ថ្មី​ៗ​នេះ យោធា​មីយ៉ាន់​ម៉ា​របស់​លោក​មីន​អុង​ឡាំង​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​ទៅ​លើ​មន្ទីរ​ពេទ្យ​ធំ​មួយ​កន្លែង​នៅ​ភាគ​ខាង​លិច​​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​​៣១​នាក់​ និង​របួស​ជិត​៧០​នាក់។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​ក្រុម​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​របប​សឹក​។ ​យន្ត​ហោះ​របស់​មីយ៉ាន់​ម៉ា​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​​​មន្ទីរ​ពេទ្យ​នៅ​ខេត្ត​រ៉ាក់​ខាញ​ភាគ​ខាង​លិច​​។ នេះ​បើ​យោ​ងតាម​ការ​អះ​អាង​របស់​លោក​ឃីន​ធូខា (Khine Thu Kha)…

ទី​ក្រុង​រ៉ង់​ហ្គូន៖ ថ្មី​ៗ​នេះ យោធា​មីយ៉ាន់​ម៉ា​របស់​លោក​មីន​អុង​ឡាំង​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​ទៅ​លើ​មន្ទីរ​ពេទ្យ​ធំ​មួយ​កន្លែង​នៅ​ភាគ​ខាង​លិច​​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​​៣១​នាក់​ និង​របួស​ជិត​៧០​នាក់។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​ក្រុម​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​របប​សឹក​។ ​យន្ត​ហោះ​របស់​មីយ៉ាន់​ម៉ា​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​​​មន្ទីរ​ពេទ្យ​នៅ​ខេត្ត​រ៉ាក់​ខាញ​ភាគ​ខាង​លិច​​។ នេះ​បើ​យោ​ងតាម​ការ​អះ​អាង​របស់​លោក​ឃីន​ធូខា (Khine Thu Kha) ជា​អ្នក​នាំ​ពាក្យ​របស់​កង​ទ័ព​អារ៉ា​ខាន់ (Arakan)។

អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា​មន្ទីរ​ពេទ្យ​នោះ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​។ លោក​ពន្យល់​ថា​មូល​ហេតុ​ដែល​ហេតុ​ការណ៍​​នេះ​សម្លាប់​​មនុស្ស​​ច្រើន​ដល់​ថ្នាក់​នេះ​ព្រោះ​​​គ្រាប់​បែកបាន​ធ្លាក់​ចំ​ពី​លើ​​​​មន្ទីរ​ពេទ្យ​តែ​ម្ដង​។​ មន្ទីរ​ពេទ្យ​នេះ​មាន​គ្រែ​ចំនួន​បី​​រយ​សម្រាប់​ទទួល​អ្នក​ជំងឺ។ នៅពេល​ទម្លាក់​គ្រាប់​បែក​នោះ អ្នក​ជំងឺសម្រុក​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​​​​​ព្រោះ​មន្ទីរ​ពេទ្យ​ដទៃ​ទៀត​នៅ​រដ្ឋ​រ៉ាក់​ខាញ​បាន​បិទ​ទ្វារ​អស់​ហើយ​។

គិត​ត្រឹម​វេលា​ព្រឹក​មិញ ​គេ​ឃើញ​ថា​មន្ទីរ​ពេទ្យ​​ខ្ទេច​ទាំង​ស្រុង​ ដំបូល​បាក់​រាប​ដល់​ដី សសរ​ និង​ធ្នឹម​អគារ​មន្ទីរ​ពេទ្យ​​​បែក​បាក់​គ្មាន​សល់​រ​។ សាក​សព​មនុស្ស​រាយ​ប៉ាយ​ពាស​ពេញ​បរិវេណ​មន្ទីរ​ពេទ្យ​។ នេះ​បើ​យោង​តាម​រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​អ្នក​នាំ​ពាក្យ​ក្រុម​ឧទ្ទាម​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។ ​គាត់​ប្រាប់​ទី​ភ្នាក់​ងារ​អា​អែហ្វ​ប៉េ​ថា​សភាព​ការណ៍អាក្រក់​បំផុត​។ យើង​អាច​បញ្ជាក់បាន​​ថា​មនុស្ស​៣១​នាក់​​ស្លាប់​។

ចំនួន​អ្នក​ស្លាប់​អាច​នឹង​​ច្រើន​ជាង​នេះ​​នៅ​ពេល​គេ​ប្រមូល​បាន​សាក​សព​ជន​រង​គ្រោះ​បន្ថែម​ទៀត​​។ មនុស្ស​៦៨​នាក់​រងរបួស​។ អ្នក​រស់​នៅ​ម្ដុំ​​នោះ​ប្រាប់​ថា​គ្រាន់​តែ​ស្ដាប់​ឮ​​​សំឡេង​ផ្ទុះ​គ្រាប់​បែក​ភ្លាម​ ខ្លួន​ក៏​ស្ទុះ​វឹង​ទៅ​កន្លែង​កើត​ហេតុ​។ ទៅ​ដល់​ឃើញ​អគារ​មន្ទីរ​ពេទ្យ​ឆេះ​នៅ​ក្នុង​ភ្លើង​សន្ធោ​សន្ធៅ និង​ឃើញ​សាក​សព​មនុស្ស​រាយ​ប៉ាយ​ពាស​ពេញ​បរិវេណ​នោះ​។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អាល់​ចា​ស៊ីរ៉ា (al Jazeera) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ