ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​ថា​ការ​បើក​យន្ត​ហោះ​ខ្នាត​យក្ស​រួម​គ្នា​ជា​មួយ​រុស្ស៊ី​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ជា​រឿង​ធម្មតា

12 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ​ក្រសួង​ការ​បរទេស​ចិន​បញ្ជាក់​ថា​ការ​ធ្វើ​សមយុទ្ធ​យោធាជើង​អាកាស​រវាង​យន្ត​ហោះ​ចិន និង​រុស្ស៊ី​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ជា​សកម្ម​ភាព​ដែល​ធ្វើ​ឡើង​ជា​ធម្ម​តា​។ សមយុទ្ធ​យោធា​នោះ​ធ្វើ​ឡើង​ជុំ​វិញ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង និង​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​សហ​ការ​ប្រតិ​បត្តិ​ការ​ប្រចាំ​ឆ្នាំ​។ ប្រទេស​ចិន​ចង់​បញ្ជាក់​ថា​ភាគី​ទាំង​ពីរ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​រក្សា​សន្តិ​ភាព និង​​ស្ថិរ​ភាព​នៅ​ក្នុង​​តំបន់​។ ការ​ថ្លែង​ដូច​ខាង​លើ​នេះ​​បន្ទាប់​ពី​​​អាមេរិក​បញ្ចេញ​​​​​​​យន្ត​ហោះ​​ទម្លាក់​​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​ដើម្បី​ហោះ​ហើរ​ពី​លើ​ដែន​សមុទ្រ​ជប៉ុនដោយ​​​មាន​យន្ត​ហោះ​ចម្បាំង​ (ខ្នាត​តូច​ៗ​)…

ទី​ក្រុង​ប៉េកាំង៖ ​ក្រសួង​ការ​បរទេស​ចិន​បញ្ជាក់​ថា​ការ​ធ្វើ​សមយុទ្ធ​យោធាជើង​អាកាស​រវាង​យន្ត​ហោះ​ចិន និង​រុស្ស៊ី​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ជា​សកម្ម​ភាព​ដែល​ធ្វើ​ឡើង​ជា​ធម្ម​តា​។ សមយុទ្ធ​យោធា​នោះ​ធ្វើ​ឡើង​ជុំ​វិញ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង និង​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​សហ​ការ​ប្រតិ​បត្តិ​ការ​ប្រចាំ​ឆ្នាំ​។ ប្រទេស​ចិន​ចង់​បញ្ជាក់​ថា​ភាគី​ទាំង​ពីរ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​រក្សា​សន្តិ​ភាព និង​​ស្ថិរ​ភាព​នៅ​ក្នុង​​តំបន់​។

ការ​ថ្លែង​ដូច​ខាង​លើ​នេះ​​បន្ទាប់​ពី​​​អាមេរិក​បញ្ចេញ​​​​​​​យន្ត​ហោះ​​ទម្លាក់​​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​ដើម្បី​ហោះ​ហើរ​ពី​លើ​ដែន​សមុទ្រ​ជប៉ុនដោយ​​​មាន​យន្ត​ហោះ​ចម្បាំង​ (ខ្នាត​តូច​ៗ​) របស់​ជប៉ុន​ហោះ​អម​ដំណើរ​។​ ម៉្យាង​ទៀត​ ការ​ថ្លែង​ដូច្នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ចិន​​ទើប​តែ​ធ្វើ​សម​យុទ្ធ​យោធា​ដោយ​ប្រើ​ប្រាស់​នាវា​ដឹក​យន្ត​ហោះ​​របស់​ខ្លួន​ ជាហេតុ​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន​ប្រ​ញាប់​ចល័ត​យន្ត​ហោះ​ចម្បាំង​ដើម្បី​បង្ការ​ខ្លួន​។ ប៉ុន្តែ​យន្ត​ហោះ​របស់​ជប៉ុន​ត្រូវ​បាន​ចិន​តម្រង់​រ៉ា​ដា​ទៅ​រក​ដោយ​ប្រើប្រាស់​កាំ​រស្មី​។​

ការ​ហោះ​បង្អួត​ខ្លួន​នៃ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ខ្នាត​ធំ​​របស់​អាមេរិក​ម៉ាក​បេ​៥២ (B-52) ចំនួន​២​គ្រឿង​​រួម​ជា​មួយ​យន្ត​ហោះ​ប្រដេញ​ម៉ាក​អែហ្វ​៣៥ (F-35) និង​អែហ្វ​១៥ (F-15) របស់​ជប៉ុន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ចិន​ចាប់​ផ្ដើម​ធ្វើ​សម​យុទ្ធ​យោធា​នៅ​ក្នុង​តំបន់​នោះ​កាល​ពី​សប្ដាហ៍​មុន​។ ​ចំពោះ​ការ​អះ​អាង​របស់​ជប៉ុន​ដែល​ថា​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​រវាង​យន្ត​ហោះ និង​នាវា​ដឹក​យន្ត​ហោះ​​នោះ​ ចិន​ថា​ជប៉ុន​ចេះ​តែ​និយាយ​ តាម​ពិត​យន្ត​ហោះ​ជប៉ុនទៅ​វិញ​ទេ​ដែល​​ធ្វើ​សកម្ម​ភាព​​ពោរ​ពេញ​ដោយ​គ្រោះ​ថ្នាក់​។​

ជប៉ុន និង​អាមេរិក​បញ្ជាក់​ជា​ថ្មី​អំពី​ការ​រួម​​គ្នា​ទប់​ស្កាត់​ការ​ប៉ុន​ប៉ង​ជា​ឯក​តោ​ភាគី​ណា​មួយ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ស្ថានការណ៍​ដោយ​កម្លាំង​។ ប្រទេស​ទាំង​ពីរ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ការ​​​ពារ​ខ្លួន​។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​។ ការ​ហោះ​ហើរ​លើក​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​ព្យាយាម​បង្ហាញ​កម្លាំង​របស់​ខ្លួន​។

ទាំង​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​សុទ្ធ​តែ​មាន​មូល​ដ្ឋាន​កង​ទ័ព​អាមេរិក​។ ជប៉ុន​មាន​មូល​ដ្ឋាន​ធំ​ជាង​កូរ៉េ​ខាង​ត្បូង​ និង​មាន​មូល​ដ្ឋាន​នាវា​ដឹក​យន្ត​ហោះ និង​នាវា​មុជ​ទឹក​របស់​អាមេរិក​​​។ នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​ជប៉ុន​យល់​ថា​ការ​ដែល​រុស្ស៊ី និង​ចិន​​បើក​យន្ត​ហោះ​ខ្នាត​ធំ​រួម​គ្នា​នោះច្បាស់​ណាស់​ជា​ការ​ព្យាយាម​បង្ហាញ​កម្លាំង​របស់​ពួក​គេ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ឆេន​ណល ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ