ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លះថា៖ បើរកអត្តសញ្ញាណសពស្គាល់ នោះឃាតករក៏អាចស្គាល់ដែរ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សព​បុរស​ម្នាក់ត្រូវ​បាន​អ្នកនេសាទ​ត្រី​ប្រទះ​ឃើញ​នៅ​ក្រោម​កំប្លោក​ និង​មាន​លប​ដាក់​គ្រប​ពីលើមាន​​សភាព​ហើម​ស្អុយ​ទៅ​ហើយ នៅ​ក្នុង​ប្រឡាយ​ទឹក​មួយ​ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ក្នុង​ទំនប់​៩៤ ភូមិ​ប្រាសាទ ឃុំ​ព្រែក​ស្លែង…

ខេត្តកណ្តាល ៖ សព​បុរស​ម្នាក់ត្រូវ​បាន​អ្នកនេសាទ​ត្រី​ប្រទះ​ឃើញ​នៅ​ក្រោម​កំប្លោក​ និង​មាន​លប​ដាក់​គ្រប​ពីលើមាន​​សភាព​ហើម​ស្អុយ​ទៅ​ហើយ នៅ​ក្នុង​ប្រឡាយ​ទឹក​មួយ​ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ក្នុង​ទំនប់​៩៤ ភូមិ​ប្រាសាទ ឃុំ​ព្រែក​ស្លែង ស្រុក​កណ្ដាលស្ទឹង ។សមត្ថកិច្ច​សន្និដ្ឋាន​ថា ករណី​នេះ​ជា​អំពើ​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជន​មិន​ស្គាល់​មុខ ។

មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ការ​ប្រទះ​ឃើញ​សព​ភ្លាម ក៏​បាន​បង្កើត​គណៈកម្មការ​ទៅ​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ ។ តាម​ការ​ធ្វើ​កោសល្យវិច័យ គឺ​ជន​រង​គ្រោះ​ស្លាប់​ប្រហែល​៥ ​ទៅ​៦​ថ្ងៃ​មក​ហើយ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ទេ គឺជា​បុរស​ម្នាក់​មាន​អាយុ​ចន្លោះ​ពី​៣០​ទៅ​៤០​ឆ្នាំ ។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​បំភ្លឺ​របស់​បុរស​ឈ្មោះ ម៉ុ​ក ស្រី​ុ​ន គឺ​នៅ​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ ​ឧសភា ​នោះ រូប​គាត់​និង​ឈ្មោះ ផ​ន ផាត បាន​ទៅ​បង់​សំណា​ញ់​នៅ​ចំណុច​ខាងលើ ។ ពេល​ទៅ​ដល់ ស្រាប់​ប្រទះ​ឃើញ​សព​នៅ​ក្នុង​ប្រឡាយ​ទឹក​ដោយ​មានកំប្លោក​ និង​លប​ដាក់​ត្រី​គ្រប​ពីលើ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច ។

ស្ថានភាព​សព​គឺ​អត់​មាន​ពាក់អាវ ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង​ពណ៌​ខៀវ ខោ​ទ្រនាប់​ពណ៌​ខ្មៅ ក្បាលមាន​ស្នាម​បែក​នៅ​លើ​ចិញ្ចើម​ខាងឆ្វេង តែ​មិន​ដល់​ឆ្អឹង មាន​ស្នាម​ជាំ​ក្រោម​ថ្គាម ក្រោម​ទងត្រចៀក បាក់ឆ្អឹង​ថ្គាម​ផ្នែក​ខាងឆ្វេង បែក​ឆ្អឹង​ក្បាលជង្គង់​(​បែក​អង្គញ់​)​ខាងស្ដាំ ស្នាម​មុត​ដាច់​លើ​ក្បាលជង្គង់ ដោយ​ការ​ប៉ះទង្គិច​នឹង​វត្ថុ​រឹង​មុខ​មុត​ដែល​សង្ស័យ​កាំបិត ។ ជន​រង​គ្រោះ​មាន​កម្ពស់​១,៦០​ម៉ែត្រ នៅ​ក្នុង​ហោប៉ៅ​អាវ​មាន​ប្រាក់​ក្រដាស​៥០០០​មួយ​សន្លឹក និង​ក្រដាស​៥០០​រៀល​៣​សន្លឹក ។

ក្រោយ​ពេល​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​លោក​មេឃុំ​កប់ រង់ចាំ​ប្រកាស​រក​សាច់ញាតិ​មក​ទទួលយក ។ ដូច្នេះ ប្រសិនបើ​មាន​ក្រុម​គ្រួសារ​ណា​មាន​បាត់​បងប្អូន​ដូច​ភិនភាគ​ខាងលើ សូម​ធ្វើការ​ទាក់ទង​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ។ អ្នក​តាមដាន​និយាយ​ថា បើ​អត្តសញ្ញាណ​សព​ត្រូវ​បាន​គេ
ស្គាល់​នោះ ឃាតករ​ក៏​អាច​រក​ឃើញ​នៅ​ពេលក្រោយ​ដែរ ៕

អត្ថបទសរសេរ ដោយ