ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានដឹងថា ភ្លៀងមួយមេធំបានរន្ទះបាញ់ងាប់គោចំនួន០៦ក្បាល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិចារអ៊ុងកេត ឃុំចារអ៊ុង ស្រុកអូរជុំ ខេត្តរតនៈគីរី ។

សេចក្តីរាយការណ៍បន្តថា ហេតុការណ៍រន្ទះបាញ់ងាប់គោ០៦ក្បាលនេះត្រូវបានលោក នី ណុល អាយុ៤៨ឆ្នាំ ជនជាតិទំពួន ជាម្ចាស់គោបានឲ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំ និងផ្គរលាន់ជាមួយផ្លែកបន្ទលព្រាតៗ ស្រាប់តែរន្ទះបាញ់លាន់យ៉ាងខ្លាំងនឹងផ្សែងហុយងងឹតក្នុងលំនៅស្ថានរបស់គាត់ ដល់ម៉ោង១១យប់ថ្ងៃដដែល គាត់ជាម្ចាស់គោបានដើរទៅរកមើលគោរបស់គាត់ ដែលគោដេកជុំគ្នាសរុបចំនួន២២ក្បាល ចម្ងាយពីផ្ទះ២០ម៉ែត្រ ហើយសត្វគោចំនួន២២ក្បាលនោះ រន្ទះបាញ់ងាប់តែ៦ក្បាលទេ ម្ចាស់គោបានបញ្ជាក់ថា គោងាប់០៦ក្បាលនោះគាត់លក់បាន០៤ក្បាល សរុបលុយបាន២លាន៤០ម៉ឺនរៀល ហើយគាត់មានការសោកស្តាយគោរបស់គាត់យ៉ាងខ្លាំង ៕

ចែករំលែកព័តមាននេះ