ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​ហើយ​គេច​ពី​អា​មេ​រិ​កមក​ស្រុក​ខ្មែរ​នៅ​តែ​រត់​មិន​រួច

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​សហការ​ជាមួយ និង​កម្លាំង​ស្នងការ​នគរបាល​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​១១​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ដោយ​មានការ​សម្របសម្រួល​អំពី​សំណាក់​ព្រះរាជអាជ្ញា​ខេត្តសៀមរាប​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់ ពី​បទ​រំលោភ​សេព​សន្ធ​វៈ​ទៅ​លើក​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​សហការ​ជាមួយ និង​កម្លាំង​ស្នងការ​នគរបាល​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​១១​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ដោយ​មានការ​សម្របសម្រួល​អំពី​សំណាក់​ព្រះរាជអាជ្ញា​ខេត្តសៀមរាប​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់ ពី​បទ​រំលោភ​សេព​សន្ធ​វៈ​ទៅ​លើក​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​ម្នាក់ ហើយ​រត់គេច​មក​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​អន្តោប្រវេសន៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ដែល​បាន​ចាប់​ឃាត់ខ្លួន​នេះ​មានឈ្មោះ GILBERT MICHAEL GREENWOOD អាយុ​៦៣​ឆ្នាំ មុខរបរ​ជា​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​៤៨៨០៤៣១៦០ ។

ដោយ​យោង​ទៅ​តាម​សំណើរ​របស់​កម្លាំង​ផ្នែក​សន្តិសុខ​ការទូត​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​របស់​យើង​នោះ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ខាងលើ ដែល​បាន​ប្រព្រឹត្ត​បទល្មើស ដោយ​បាន​ធ្វើ​សកម្មភាព​រំលោភ​ទៅ​លើ​កុមារី​ម្នាក់ មិន​ទាន់​គ្រប់​អាយុ កាលពី​ពេល​កន្លង​ទៅ នៅ​ឯ​សហរដ្ឋអាមេរិក​នោះ ។ ទើប​ក្នុង​ពេល​នេះ​ដែរ​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ធ្វើការ​សហការ​ជាមួយ និង​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ខេត្តសៀមរាប ដោយ​មានការ​ដឹកនាំ​អំពី​សំណាក់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ក្រោយ​ពី​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​បុរស​ជនជាតិ​អា​មេ​រិ​ក​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​ដែល​ជាប់ចោទ​ពី​បទ​រំលោភ​លើ​អ​និ​តិ​ជន​នោះ​រួច​ហើយ​ក៏​បាន​បញ្ជូន​ខ្លួន​មក​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​រង់ចាំ​ធ្វើការ​បណ្តេញចេញ និង​អនុវត្តន៍​ទៅ​តាម​នីតិវិធី​ច្បាប់​របស់​សហរដ្ឋអាមេរិក​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ