ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេល្បែង១ ពិតជាហេងជាងគេក្នុងចំណោម​មេល្បែងទាំង៤ត្រូវ​ចូលគុក

7 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល​ ៖​ មេ​ល្បែង​៥​នាក់ ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត​កណ្ដាល ដើម្បី​ចាត់ការ​តាម​ច្បាប់ ​ប៉ុន្តែ​ក្រោយ​ការ​សាកសួរ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០  ឧសភា មេ​ល្បែង​៤​នាក់ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ក្នុង​​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រីឯ​មេ​ល្បែង​ម្នាក់​ត្រូវ​បាន​លោក​សាយ សម្ផស្ស​សេរី…

ខេត្ត​កណ្ដាល​ ៖​ មេ​ល្បែង​៥​នាក់ ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត​កណ្ដាល ដើម្បី​ចាត់ការ​តាម​ច្បាប់ ​ប៉ុន្តែ​ក្រោយ​ការ​សាកសួរ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០  ឧសភា មេ​ល្បែង​៤​នាក់ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ក្នុង​​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រីឯ​មេ​ល្បែង​ម្នាក់​ត្រូវ​បាន​លោក​សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្ដាល​សម្រេច​មិន​ឃុំខ្លួន តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។

គួរបញ្ជាក់ថា មេ​ល្បែង​ទាំង​៤​នាក់ ​​​១​-ឈ្មោះ ស៊ិ​ន គុន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ​​២-ឈ្មោះ​ប៊ា​ន សុខ​ជា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ​​៣-ឈ្មោះដង យ៉ាំ​ង​ហ្វា​ង ​ភេទប្រុស អាយុ​៤៩​ឆ្នាំ និង​​៤​-ឈ្មោះ ឆាយ ហុ​ក ភេទ​ប្រុស អាយុ​៤០​ឆ្នាំ  ​មេ​ល្បែង​ទាំង​៤​នាក់​ជាប់ចោទ​ពី​បទ​ «​បើក​ល្បែង​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​» ​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​២៨ ​ឧសភា ឆ្នាំ​២០១៨ តាម​មាត្រា​៤​និង​មាត្រា​៥​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​ ។ ដោយ​ឡែក មេ​ល្បែង​ដែល​មានសំណាង​នោះ​ឈ្មោះ ឆោម ឆៃ​យ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ ។

សូម​រំលឹក​ដែរ​ថា ទីតាំង​លេងល្បែង​អាប៉ោង​​ដ៏​​ធំ​នៅ​ស្រុក​កៀនស្វាយ សម្រាប់​មេអាប៉ោង​មក​បាញ់​ភ្នាល់​ចំនួន​បី​ខេត្ត គឺ​ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកណ្តាល ត្រូវ​បាន​លោក​វរសេនីយ៍ទោ ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ​បាន​ដឹកនាំ​កម្លាំង និង​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ឯក ស៑ុ​ន​រស្មី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចុះ​បង្ក្រាប និង​បំបែក​ទីតាំង ហើយ​ឃាត់ខ្លួន មេអាប៉ោង និង​អ្នក​ភ្នាល់​បាន​០៦​នាក់ លុយ​ដុល្លារ ៨៧៥​ដុល្លារ​លុយ​ខ្មែរ ៣.៧០០.០០០​រៀល ឡាន​០២​គ្រឿង និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ ហេតុការណ៍​ចុះ​បង្ក្រាប​​កាល​ពី​ទី​២៨ ​ឧសភា​ វេលា​ម៉ោង​០១ ​និង​៣០​នាទីរសៀល ស្ថិត​នៅ​ចំណុចផ្ទះ​ឈ្មោះ ប៉ែន ថុ​ល (​ម្ចាស់ផ្ទះ​) ភូមិ​ទួល​ដូង ឃ៊ំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ​។

វត្ថុ​តាង​ចាប់​យក មេអាប៉ោង​០៨ និង ប្រដាប់​ខាត​ជើង​អាប៉ោង ០១​សន្លឹក គម្រប​០១.​កម្រាល​អាប៉ោង​០១
ទូរស័ព្ទ​ដៃ ០៧​គ្រឿង​SAMSUNG J7​ពណ៌​ស​០១គ្រឿង iPhone 6plus ពណ៌​ប្រផេះ​០១​គ្រឿង​, iPhone 6 ពណ៌​មាស​០១​គ្រឿង​, Metfone ពណ៌​ខ្មៅ​០១​គ្រឿង​, Alcatel ពណ៌​ខ្មៅ​០១​គ្រឿង​, Nokia ពណ៌ខ្មៅ​០២​គ្រឿង លុយ​ដុល្លារ ៨៧៥​ដុល្លារ លុយ​ខ្មែរ ៣.៧០០.០០០​រៀល​ឡាន​០២​គ្រឿង
ម៉ាក​បា​ឡែ​ន ស្លាក​លេខ ភ្នំពេញ 2V-7570 ពណ៌​ស្ករម៉ាក​ឆ្លាម ស្លាក​លេខ ភ្នំពេញ 2Q-7796 ពណ៌​ទឹកប្រាក់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ