ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​​ពូកែ​ជេរ​ត្រូវ​ប្រពន្ធ​ប្រទះ​ឃើញ​ដេក​ក្នុង​ថ្លុក​ឈាម

5 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ៖ ក្នុង​សេចក្ដី​ប្រកាស​មួយរបស់​​ប៉ូលិស​អ៊ុយ​ក្រែ​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩​ ឧសភា​ថា អ្នកកាសែត​រុ​ស្ស៊ី​ម្នាក់ គឺ​លោក ARKADI BABTCHENKO ដែល​ពូកែ​ជេរ​លោក​ប្រធានាធិបតី​ វ្ល៉ា​ឌី​មៀរ​…

ប្រទេស​អ៊ុយ​ក្រែ​ន ៖ ក្នុង​សេចក្ដី​ប្រកាស​មួយរបស់​​ប៉ូលិស​អ៊ុយ​ក្រែ​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩​ ឧសភា​ថា អ្នកកាសែត​រុ​ស្ស៊ី​ម្នាក់ គឺ​លោក ARKADI BABTCHENKO ដែល​ពូកែ​ជេរ​លោក​ប្រធានាធិបតី​ វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ត្រូវ​គេ​បាញ់​ស្លាប់​នៅ​អ៊ុយ​ក្រែ​ន ជា​កន្លែង​រូបគេ​រស់​នៅ​និរទេស​ខ្លួន ។

ប៉ូលិស​បញ្ជាក់​ថា ​អ្នកកាសែត​រូប​នេះ​របួសធ្ងន់​ ហើយ​ស្លាប់ ក្នុង​រថយន្ត​សង្គ្រោះ​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ ក្រោយ​ភរិយា​គេ​ប្រទះ​ឃើញ​ប្ដី​ស្ថិត​ក្នុង​ថ្លុកឈាម​នៅផ្ទះ ។ លោក ARKADII BABTCHENKO អាយុ​៤១​ឆ្នាំ​ ជា​អតីត​ទាហាន​ម្នាក់ ដែល​ធ្លាប់​ចូលរួម​ប្រយុទ្ធ​នៅ​​ឆេ​ត​ឆេ​ន​នី ហើយ​ល្បីឈ្មោះ​ជា​អ្នក​សរសេរ​ព័ត៌មាន​ពី​សង្គ្រាម ។ លោក​ជា​អ្នក​រិះគន់​អន្តរាគមន៍​យោធារុ​ស្ស៊ី​នៅ​ស៊ី​រី ​និង​នៅ​អ៊ុយ​ក្រែ​ន ។ ប្រមុខ​ប៉ូលិស​ក្រុង​កៀវ​និយាយ​ថា ការ​​ធ្វើឃាត​នេះ​ អាច​ជាប់​ទាក់ទិន​ទៅ​នឹង​សកម្មភាព​វិជ្ជាជីវៈ​របស់​លោក BABTCHENKO ។

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​ផ្សាយ​រូបភាព​រ៉ូ​បូ របស់​ឃាតករ ជា​បុរស​ម្នាក់​មាន​អាយុ​រវាង​ពី​៤០
ទៅ​៤៥​ឆ្នាំ មាន​ពុកចង្កា​ពណ៌​ប្រផេះ​ហើយ​ពាក់មួក​មួយ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ ក្រសួងការបរទេស​រុ​ស្ស៊ី​និយាយ​ថា បណ្ដា​អ្នកកាសែត​ត្រូវ​ធ្វើ​ឃាត​ដោយ​ពួក​ឃាតករ តែង​គេច​ផុត​ពី​ការ​ដាក់ទោស​នៅ​អ៊ុយ​ក្រែ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ