ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ជាតិ រ៉ូ​សា​ណា ទើបតែ​វ័យ​១៥​ឆ្នាំ តែ​មាន​មហិច្ឆតា​ខ្ពស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទើបតែ​មាន​វ័យ​១៥​ឆ្នាំ​នៅឡើយ​កីឡាការិនី សុ​ជាតិ រ៉ូ​សា​ណា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បុប្ផា​មួយ​ទង​កំពុង​រីក​ដុះដាលក្នុង​ថ្នាល​កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល​ ITF​ដោយ សារនាង​កើត​ចេញពី​ឈាមជ័រ​គ្រូបង្ហាត់​កីឡា​មួយ​នេះ​តែ​ម្ដង​ហើយ​មាន​បំណង​ចង់​ក្លាយ ជា​កីឡាការិនី​ដ៏ល្បី​តំណាង​ប្រទេស​កម្ពុជា​ចេញ​ប្រកួត​ក្នុង​កម្មវិធី​ធំ​ៗ​ឯ​ក្រៅប្រទេស​បន្ទាប់​​ពី​ដណ្ដើម​បាន​មេដាយ​២​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​។…

រាជធានី​ភ្នំពេញ ៖ ទើបតែ​មាន​វ័យ​១៥​ឆ្នាំ​នៅឡើយ​កីឡាការិនី សុ​ជាតិ រ៉ូ​សា​ណា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បុប្ផា​មួយ​ទង​កំពុង​រីក​ដុះដាលក្នុង​ថ្នាល​កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល​ ITF​ដោយ សារនាង​កើត​ចេញពី​ឈាមជ័រ​គ្រូបង្ហាត់​កីឡា​មួយ​នេះ​តែ​ម្ដង​ហើយ​មាន​បំណង​ចង់​ក្លាយ ជា​កីឡាការិនី​ដ៏ល្បី​តំណាង​ប្រទេស​កម្ពុជា​ចេញ​ប្រកួត​ក្នុង​កម្មវិធី​ធំ​ៗ​ឯ​ក្រៅប្រទេស​បន្ទាប់​​ពី​ដណ្ដើម​បាន​មេដាយ​២​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​។

ជួប​ជាមួយ​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ប្អូនស្រី​សុ​ជាតិ រ៉ូ​សា​ណា បាន​រៀបរាប់​ពី​ប្រវត្តិ
និង​​គោលបំណង​របស់​ខ្លួន​ដែល​ចូល​ហ្វឹកហាត់កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល ​ITF ​ថា ដោយសារ​ឪពុករបស់​នាង​ជា​គ្រូ​កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល​ITF​ធ្វើ​ឱ្យ​នាង​និង​ប្អូនស្រី​នាង​២​នាក់​ទៀត​គឺ​សុជាតិ មរកត​អាយុ​១២​ឆ្នាំ និង​សុ​ជាតិ ខិ​រិ​យ៉ាវ​តី អាយុ​៧​ឆ្នាំ​បាន​ចូល​ហ្វឹកហាត់​កីឡា​តេ​ក្វា​ន់​ដូ​នេះ​ទាំងអស់​គ្នា ។

ដំបូង​ឡើយ​នាង​មិនសូវ​មានចិត្ត​ស្រឡាញ់​វិស័យកីឡា​នេះ​ប៉ុន្មាន​ទេ ប៉ុន្តែ​ដោយសារ​ឪពុក​លើកទឹកចិត្ត​និង​ជំរុញ​ផង​ទើប​បងប្អូន​ស្រី​ទាំង​៣​នាក់របស់​នាង​ចូល​ហ្វឹកហាត់​កីឡា​​មួយ​នេះ​ទាំងអស់​គ្នា​តែ​ម្ដង ។ ឪពុក​នាង​ជំរុញ​ឱ្យ​នាង​ចូល​ហ្វឹកហាត់​កីឡា​នេះ​ដោយ​សារ​តែ​គាត់​ចង់​បំផុសឱ្យ​ក្មេង​ៗ​ដូច​ជា​នាង​ចូល​លេង​កីឡា​ឱ្យ​បាន​ច្រើន ព្រោះ​​ការ​លេង​កីឡា​នាំ​មក​នូវ​សុខភាព ប្រាជ្ញា​វាងវៃ កាយសម្បទា​រឹង​មាំ គិត​អ្វី​បាន​លឿន​ជាង​មនុស្ស​ធម្មតា​ដែល​មិន​បាន​លេង​កីឡា ។ ជា​ពិសេស ស្ថិត​ក្នុង​វ័យ​សិក្សា​ដូច​ជា​នាង ការ​លេងកីឡា​ជា​ប្រចាំ​ផ្ដល់​ផលប្រយោជន៍​ច្រើន​ណាស់ដល់​សុខភាព​រាង​កាយ​និង​ប្រាជ្ញា​ស្មារតី​។

សុ​ជាតិ រ៉ូ​សា​ណា បន្ត​ថា បច្ចុប្បន្ន​គ្រួសាររបស់​នាង​រស់នៅ​រាជធានី​ភ្នំពេញ ។ ឪពុក​របស់
នាង​ឈ្មោះ​អ៊ឹង សុជាតា ជា​គ្រូបង្វឹក​តេ​ក្វា​ន់​ដូប្រចាំ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា រីឯ​ម្ដាយ​របស់​នាង​ឈ្មោះ​ឡុ​ង សុ​ខេន ជា​មេផ្ទះ ។

សព្វថ្ងៃ​នាង​រៀន​ថ្នាក់​ទី​១១​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ និង​បាន​ចូល​ហ្វឹកហាត់​កីឡា​តេ​ក្វា​ន់​ដូ​តាំង​ពី​អាយុ​១៤​ឆ្នាំ​មក​ម្ល៉េះ ។ បន្ទាប់​ពី​បាន​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ឪពុក​នាង​រយៈពេល​២​ម៉ោង​​រៀង​រាល់​ល្ងាចមក​ដល់​ពេល​នេះ​ធ្វើ​ឱ្យ​នាង​កាន់តែ​ចូល​ចិត្ត​កីឡា​ខ្លាំង​ឡើង​និង​មាន​មហិច្ឆតា​ចង់​ក្លាយជា​កីឡាការិនី​ល្បី​តំណាង​ប្រទេស​ចេញ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​​ទៀត​ផង ។ នាង​បញ្ជាក់​ថា ចាប់តាំងពី​ចូល​ហ្វឹកហាត់​កីឡា​តេ​ក្វា​ន់​ដូ​មក នាង​មិន​ទាន់​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​នោះ​ទេ គឺ​បាន​ត្រឹម​ប្រកួត​ក្នុងស្រុក​ជា​លក្ខណៈ​ដណ្ដើម​ជើងឯក​ប្រចាំ​សហព័ន្ធ​ប៉ុណ្ណោះ ។ លើក​នេះ នាង​និង​ប្អូន​ៗរបស់​នាង​ពិតជា​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ហើយ​ដណ្ដើម​បាន​មេដាយមាស​១​លើ​វិញ្ញាសា​ប្រយុទ្ធ និង​មេដាយ​សំរឹទ្ធ​១​ទៀត​លើ​វិញ្ញាសា​សំដែង​មេ​គុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ