ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដល់​៥​នាទី​ផង ចេញ​មក​វិញ​បាត់​អស់​មួយ​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​និស្សិត​សាលា​ច្បាប់​ម្នាក់​បាន​បាត់​ម៉ូតូ​អស់​មួយ​គ្រឿង បន្ទាប់​ពី​ត្រឡប់​មក​ពី​សាលារៀន​វិញ​ចត​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​តែ​មួយ​ភ្លែត លុះ​ចេញ​មក​វិញ​ត្រូវ​ជនសង្ស័យ​លួច​កាច់​សោ​.​ក​ម៉ូតូ ជិះ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​និស្សិត​សាលា​ច្បាប់​ម្នាក់​បាន​បាត់​ម៉ូតូ​អស់​មួយ​គ្រឿង បន្ទាប់​ពី​ត្រឡប់​មក​ពី​សាលារៀន​វិញ​ចត​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​តែ​មួយ​ភ្លែត លុះ​ចេញ​មក​វិញ​ត្រូវ​ជនសង្ស័យ​លួច​កាច់​សោ​.​ក​ម៉ូតូ ជិះ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ម្ចាស់​ម៉ូតូ​ឈ្មោះ សៀ​ក ណា​រិ​ទ្ធ ហៅ​ប្រិមប្រិយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​សាលា​ច្បាប់ មាន​ទីលំនៅ​កន្លែង​កើតហេតុ ។ ចំណែក​ម៉ូតូ​មួយគ្រឿង​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១FI-៣៨៦៨ ។

តាម​សម្តី​បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បន្ទាប់​ពី​ខ្លួន​ត្រឡប់​មក​ពី​រៀន​វិញ បាន​ចត​ម៉ូតូ នៅ​មុខ​ផ្ទះ ថែម​ទាំង​ចាក់សោ​.​ក​ទៀត​ផង ក៏​ព្រោះតែ​ផ្ទះ​ជា​កន្លែង​លក់ដូរ មិន​ទាន់​អូស​ម៉ូតូ​ចូល​បាន​ភ្លាម​នោះ​ទេ ដោយ​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ ហើយ​ខ្លួន​បាន​ដើរ​ចូល​ផ្ទះ​មិន​ទាន់​បាន​៥​នាទី​ផង ចេញ​មក​វិញ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​លួច​កាច់​សោ​.​ក​ម៉ូតូ​យក​ទៅ​បាត់ ។

ក្រោយ​កើតហេតុ បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ