រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ឧសភា ២០១៨នេះ បានបើកកិច្ចប្រជុំ ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ការពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅលើផ្លូវធំៗទាំង១១ខ្សែ ពិសេសគឺផ្តោតសំខាន់លើកិច្ចការពារសន្តិសុខ សុវត្ថិភាពក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាពេលខាងនេះ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលរងរាជធានី អភិបាលខណ្ឌទាំង១២, លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ជួន សុវណ្ណស្នងការរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។
លោក ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំនេះដើម្បីពង្រឹងបន្ថែមទៅលើបញ្ហាកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើង និងការផ្ទៀងផ្ទាត់ឡើងវិញ ជុំវិញលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅលើផ្លូវធំៗទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាផែនការជាអាទិភាពនាពេលកន្លងមកនេះ។ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានរាយការណ៍អំពីផែនការដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅក្នុងរាជធានីភ្នំពេញ។
ចំណែកឯ លោកអភិបាលខណ្ឌទាំង១២ ក៏បានលើកឡើងពីសភាពការណ៍ចោរ លួច ឆក់ ប្លន់ ល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លូននីមួយៗផងដែរ ដើម្បីរួមគ្នារិះរកវិធីធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋតែម្តង៕
ខេត្តប៉ៃលិន ៖ បន្ទាប់ពីសាច់ជ្រូករស់ឡើងថ្លៃធ្វើឱ្យកសិករម្នាក់ៗ ដែលប្រកបរបរចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងមិន...
ខេត្តកំពង់ចាម ៖ នៅក្នុងរដូវបើកនេសាទនៅលើផ្ទៃទឹកទន្លេមេគង្គត្រង់ចំណុចស្ពានគីស្សុណា ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ គេបានសង្កេតឃើញថា ទូក...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលីប្រកាសកាលពីយប់ថ្ងៃទី១១ធ្នូថា បណ្ដាបំណែករបស់យន្តហោះត្រូវបានរកឃើញក្នុងសមុទ្រ នាចុងខាងត្បូងនៃទ្វីបអាមេរិក ត្រង់តំបន់ដែល...
ប្រទេសនីហ្សេ ៖ កងទ័ពនីហ្សេទទួលរងការបាត់បង់ធ្ងន់ធ្ងរបំផុតមូយ ដោយសារការវាយប្រហារមួយរបស់ពួកជីហាដ កាលពីថ្ងៃទី១០ធ្នូនៅភាគខាងលិចប្រទេសជិតព្រំដែនជាមួយម៉ា...
រាជធានីភ្នំពេញ ៖ ចាប់យករសជាតិកាហ្វេ Espresso នៅ % Arabica ដែលជាម៉ាកយីហោ ដ៏ល្បីល្បាញមកពីប្រទេសជប៉ុន ។ អតិថិជនដែលនិយមទទួលទានកាហ្វេទាំងអស់គ្នា នៅទីបំផុតហាងកាហ្វេ % Arabica បានបើក...
រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗមានតម្រូវការសម្រាប់ការទទួលទានថ្នាំវីតាមីនក្នុងកម្រិតខុសគ្នាៗ។ វាអាស្រ័យលើកត្តាជាច្រើនដូចជាហ្សែន របៀបរស់នៅ ភាពតានតឹង ថ្នាំ...
ខេត្តសៀមរាប ៖ យុវជនម្នាក់ និងក្មេងប្រុសម្នាក់ដើរស៊ីឈ្នួលដាក់ធុងបាស ក្នុងកម្មវិធីការ ជារៀងរាល់កម្មវិធីចំថ្ងៃស៊យភ្លាត់ស្នៀតឆក់ខ្សែភ្លើងបាត់បង់ជីវិតម្នាក់ និង...
មនុស្សយើងភាគច្រើននៅពេលបច្ចុប្បន្ននេះ ច្រើនតែមានការពេញនិយមណាស់ការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃមុនពេលចូលគេង។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានរកឃើញថា ទូរស័ព្ទ...
ខេត្តកំពត ៖ ថ្ងៃបុណ្យសមុទ្រលើកទី៨ ជុំទី២ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ដល់ថ្ងៃ ២២ ខែធ្នូនេះ កាន់តែខិតជិតចូលមកដល់ រីឯការរៀបចំតុបតែងគ្រប់ហេដ្ឋារចនាសម្ពន្ឋ័...
ព្រះឥន្ទ្រកាលនៅក្នុងជាតិជាមនុស្ស បានធ្វើបុណ្យ បំពេញទាន មានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ និងសមាទានវត្តបទទាំង៧ប្រការយ៉ាងខ្ជាប់ខ្ជួន ឬហៅថាធម៌នាំឱ្យកើតជា...
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានផ្លាស់ប្តូរទីតាំងរស់នៅរបស់អ្នករស់នៅលើផ្ទៃទឹកបឹងទន្លេសាបគឺដើម្បីស្តារបរិស្ថានទឹកដែលជួយដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំ...
វាសនាមនុស្សប្រែប្រួលមិនទៀងទាត់ ជូនជួបស៊យ ជូនជួបលាភសំណាង ដែលមិននឹកស្មានដល់ ជាក់ស្តែងដូចករណី លោក គង់ នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរស័ព្ទដៃ OPPO កាលពីសប្តា...
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវថ្មីអមសងខាងផ្លូវរថភ្លើង ពីរាជាយស្ម័យយាន្តដល់រ៉ាសំរោងខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ លោក...
តើអ្នកមានចំណាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្មបែប e-commerce ឬទេ? វាជាពេលដែលល្អបំផុតសម្រាប់អ្នកដែលចាប់អារម្មណ៍នឹងប្រភេទអាជីវកម្មទាំងនេះព្រោះមនុស្សកាន់តែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយ និងកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើយកទៅធ្វើការសារសួរបន្ទាប់ពីជនសង្ស័យ...
ខេត្តរតនគិរី ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់វៀតណាមមួយគ្រឿងលួចដឹកឈើប្រណីតប្រភេទធ្នង់បង្កប់ក្រោមកៅអី ខណៈកំពុងបើកបរលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រូវបានកម្លាំង...
ខេត្តកណ្តាល ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងខេមរភូមិន្ទឧត្តមសេនីយ ឯក ហ៊ុន ម៉ាណែត បានធ្វើការក្រើនរម្លឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីឈ្នះ ៤-០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League កាលពីយប់ថ្ងៃអង្គារក៏ដោយ ក្លិប Napoli បានប្រកាសបណ្តេញអ្នកចាត់ការជើងចាស់ លោក Carlo...
ខេត្តបាត់ដំបង ៖ ដំណាំកញ្ឆានៅក្នុង-និងក្រៅប្រទេស តើជាប្រភេទថ្នាំញៀន ឬជាថ្នាំជួយព្យាបាលសម្រាប់កែរោគផ្សេងៗ?នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុង...
តាមប្រភពព័ត៌មាន The Guardian បានឱ្យដឹងថា គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Ole Gunnar Solskjær បានប្រៀបធៀប Marcus Rashford ទៅជាមួយនឹង Cristiano Ronaldo ដោយលើកឡើងថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានសមត្ថភាព...