ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​​ជា​ការ​សងសឹក

5 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ​៖ ​កងទ័ព​អ៊ី​ស្រា​អែ​ល​ក្នុង​សេចក្ដី​ប្រកាស​មួយ និយាយ​ថា ​បាន​ធ្វើ​ការ​​វាយប្រហារ​តាម​អាកាស ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​លើ​ជ្រោយ​ហ្គា​ហ្សា​កាលពី​ថ្ងៃ្ង​ទី​២៩​ឧសភា ​សំដៅ​លើ​គោលដៅ​៣៥​ និង​ផ្លូវ​រូង​ក្រោម​ដី​មួយ​។ ការ​វាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​នេះ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បាញ់​គ្រាប់​ផ្លោង​…

ប្រទេស​អ៊ី​ស្រា​អែ​ល ​៖ ​កងទ័ព​អ៊ី​ស្រា​អែ​ល​ក្នុង​សេចក្ដី​ប្រកាស​មួយ និយាយ​ថា ​បាន​ធ្វើ​ការ​​វាយប្រហារ​តាម​អាកាស ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​លើ​ជ្រោយ​ហ្គា​ហ្សា​កាលពី​ថ្ងៃ្ង​ទី​២៩​ឧសភា ​សំដៅ​លើ​គោលដៅ​៣៥​ និង​ផ្លូវ​រូង​ក្រោម​ដី​មួយ​។

ការ​វាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​នេះ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បាញ់​គ្រាប់​ផ្លោង​ និង​គ្រាប់​រ៉ុក្កែត​ប្រមាណ​១០០​គ្រាប់ ពី​សំណាក់​ពួក​យុទ្ធ​ជន​នៅ​ហ្គា​ហ្សា​ដាក់​អ៊ីស្រាអែ​ល​នា​ព្រឹក​ថ្ងៃ​ទី​២៩ ​ឧសភា​។​ តាម​រយៈកងទ័ព​អ៊ី​ស្រា​អែ​ល​ថា ការ​បាញ់​ផ្លោង​ទាំង​នេះ​ពុំ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ឡើយ តែ​ទាហាន​៣​នាក់​រង​របួស ​ហើយ​ពុំ​មាន​មនុស្ស​ស្លាប់​ទេ​។

សេចក្ដី​ប្រកាស​បន្ត​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​បណ្ដា​យន្តហោះ​ប្រ​យុ​ទ្ធ អ៊ីស្រាអែ​ល​សំដៅលើ​គោលដៅ​៣៥​។ ​ទីតាំង​រង​ការ​វាយប្រហារ​ទាំងនេះ​ ជា​របស់​ក្រុម​ហា​​ម៉ាស់ ដែល​ដឹកនាំ​ជ្រោយ​ហ្គា​ហ្សា ​និង​របស់​ក្រុម​ជី​ហា​ដ​ អ៊ិ​ស្លា​ម​ប៉ា​ឡេ​ស្ទី​ន​។​ ការ​វាយ​ប្រហារ​តាម​អាកាស​សំដៅ​មូលដ្ឋាន​យោធា​៦ បណ្ដា​ឃ្លាំង​គ្រាប់រំសេវ ទីតាំង​នាវា​ចរណ៍ ​និង​បណ្ដា​ទីស្នាក់ការ​របស់​ពួក​ភេរវ​ករ​។

កងទ័ពអាកាស​អ៊ី​ស្រា​អែ​ល​ក៏​វាយប្រហារ​ដែរ ផ្លូវ​រូង​ក្រោម​ដី​មួយ​ជា​របស់​ក្រុម​ហា​ម៉ាស់​នៅ​​តំបន់​ឆ្លងកាត់ KEREM SHALOM ជិត​ក្រុង​រ៉ា​ហ្វា​។​ ផ្លូវ​រូង​ក្រោម​ដី​នេះ​ ជីក​នៅ​ជ្រោយ​ហ្គា​ហ្សា ទៅ​កាន់​តំបន់​វាល​ខ្សាច់​ស៊ី​ណៃ​អ៊ី​អេ​ហ្ស៊ី​ប មុន​ពង្រីក​មក​ដែនដី​អី​ុ​ស្រា​អែ​ល​។
ទោះបី​យ៉ាងណា​នៅ​ហ្គា​ហ្សា បណ្ដា​សារព័ត៌មាន​រាយការណ៍​ថា តាម​ការ​ពិត​ផ្លូវ​រូង​ក្រោម​ដី​នេះ​ជា​ច្រក​បញ្ជូន​ទំនិញ​នានា ចូល​ជ្រោយ​ហ្គា​ហ្សា​ដែល​ជាប់​ការ​ឡោម​ព​ទ្ធ័​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ