ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអីមិនឆក់ បើ​សុទ្ធតែដែកប៉ះដំណខ្សែ​ភ្លើង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​ខ្សែ​ចរន្ត​អគ្គិស​នី​ឆក់​​ស្លាប់ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣០ ​ឧសភា នេះ ខណ​:​កំពុង​រៀបចំ​ផ្សា​ដែក​ធ្វើ​ពិ​ដាន​ផ្ទះ​មួយ​កន្លែង​នៅ​ក្នុង​​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ ។​ ​មន្ត្រី​មូលដ្ឋាន​បានឱ្យ​​ដឹង​ថា…

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​ខ្សែ​ចរន្ត​អគ្គិស​នី​ឆក់​​ស្លាប់ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣០ ​ឧសភា នេះ ខណ​:​កំពុង​រៀបចំ​ផ្សា​ដែក​ធ្វើ​ពិ​ដាន​ផ្ទះ​មួយ​កន្លែង​នៅ​ក្នុង​​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ ។​

​មន្ត្រី​មូលដ្ឋាន​បានឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​​ឈ្មោះ​ទឹម ហៀ​ង ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​ជា​​ជាងសំណង់ រស់នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ​។ បើ​តាម​មន្ត្រី​ដដែល​​​បញ្ជាក់​ថា ដំបូង​ជន​រង​គ្រោះ​ គ្រាន់តែ​រង​របួសធ្ងន់ លុះ​ពេល​ក្រុម​ជាង​ព្យាយាម​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព ជន​រង​គ្រោះក៏​​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​។​

​ក្រុម​ជាងសំណង់​ដែល​ធ្វើការ​ជាមួយ​គ្នា​បាន​និយាយ​ថា ដំបូង​ ជន​រង​គ្រោះ​បាន​អូស​ខ្សែភ្លើង​ឡើង​លើ​
រន្ទា​ដែក​ពិ​ដាន​ ដើម្បី​ផ្សា​ដែក ស្រាប់តែ​តំណ​ខ្សែ​ត្រង់​ឌុ​យ​ប៉ះ​នឹង​ដែក​ទើប​ឆក់​តែ​ម្ដង​ ។ កម្មករ​ដដែល​បាន​បញ្ជាក់​ថា ពេល​ឆក់​ភ្លាម​ជន​រង​គ្រោះ​បាន​រង​របួសធ្ងន់​ហើយ​ក្រុម​ជាង​បាន​ព្យាយាម​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព​ភ្លាម​ៗ​ដែរ តែ​អកុសល​ពេល​បញ្ជូន​ដល់​ពាក់កណ្ដាល​ផ្លូវ​ជន​រង​គ្រោះ​ក៍​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​ទៅ​។​

​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​។ សមត្ថកិច្ច​បាន​និយាយ​ថា ករណី​នេះ​បាន​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ក្រុម​ជាង​ទាំងនោះ​ដែល​មិន​បាន​ពិនិត្យ​ខ្សែភ្លើង​មុន​ពេលធ្វើការ​ងារ​ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បែប​នេះ​។ ទោះ​យ៉ាងណា​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ក្រោយ​ពេល​បញ្ចប់​ការ​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​៕

អត្ថបទសរសេរ ដោយ