ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី ABC Exceptional Night ជាមួយ​លោក ដួង វី​រៈសិទ្ធ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅ​រិ៍ ទី ២៦ ខែឧសភា ឆ្នាំ​២០១៨ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅ​រិ៍ ទី ២៦ ខែឧសភា ឆ្នាំ​២០១៨ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ​ភោជនីយដ្ឋាន ១​ម៉ឺន​នា​ក្រុង​កំពត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​វ័យក្មេង រូបសម្បត្តិ​ស្រស់​សង្ហា សំឡេង​ស្រទន់ និង​ជា​ម្ចាស់​ជ័យ​លា​ភី ដែល​មាន​ទេព​កោសល្យ​ពិតប្រាកដ ក្នុង​កម្មវិធី I Am The Singer ឆ្នាំ 2016 លោក​គឺជា​តារា​ដែល​មាន​ចំណុច​ល្អ​ឯក​ដែល​រះ​យ៉ាង​ត្រចះត្រចង់ (Rising Exceptional) លោក ដួង វី​រះ​សិទ្ធ​។

កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹមតែ​មាន​វត្តមាន​តារាចម្រៀង​ដែល​ចូលរួម​ផ្តល់​ភាព​សប្បាយ​រីករាយ​ក៏​ដូច​ជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន​នៅ​ភោជនីយដ្ឋាន ១​ម៉ឺន ក៏​បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​» របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់​នូវ​អំណរ​សាទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​ដោយ​បាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការ​កសាង​សហគមន៍​។
ABC អិ​ច​ស្ត្រា​ស្តោ​ត នៅ​តែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅ​លើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យក​មក​ទទួលទាន «​ក្រេប​រសជាតិ​ដ៏​ល្អ​ឯក​» នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មានគុណ​ភាព​ខ្ពស់​បំផុត និង​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន ជា​ពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់​។

កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីតាំង We Love Pub នា​ក្រុង​សៀមរាប នៅ​ថ្ងៃ​ពុធ ទី ៣០ ខែឧសភា​ខាង​មុខ​នេះ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​វ័យក្មេង​ដែល​រះ​ពីក្រោយ​ស្រមោល​លោកឪពុក​របស់​ខ្លួន ដែល​ជា​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ ពួក​គេ​ចាប់ផ្តើម​បង្កើត​កេរ្តិ៍ឈ្មោះ​ជាមួយនឹង​ទេព​កោសល្យ​ផ្ទាល់ខ្លួន និង​បុគ្គលិកលក្ខណៈ​បែប​ទាក់ទាញ (Prince Exceptional) គឺ​លោក សុវត្ថិ មុនី​វណ្ណ និង​លោក សុវត្ថិ មុនី​នាគ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ