ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន គ​.​ជ​.​ប ព្រមាន​ចាត់វិធានការ​ចំពោះ​ជន​ណា​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក ស៊ិ​ក ប៊ុ​ន​ហុ​ក បាន​អះអាង​ថា គ​.​ជ​.​ប និង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់វិធានការ​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ណា​ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដែល​ជា​ការ​រំលោភសិទ្ធិ សេរីភាព…

​រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក ស៊ិ​ក ប៊ុ​ន​ហុ​ក បាន​អះអាង​ថា គ​.​ជ​.​ប និង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់វិធានការ​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ណា​ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដែល​ជា​ការ​រំលោភសិទ្ធិ សេរីភាព ដែល​មាន​ចែង​ក្នុង​ច្បាប់ ដែល​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល​មិន​គិត​ពី​ទោស​ព្រហ្មទណ្ឌ ។ ការ​លើក​ឡើង​របស់​ប្រធាន គ​.​ជ​.​ប នេះ​បន្ទាប់​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ឆ្នាំ ២០១៨ ខាង​មុខ​នេះ ។

លោក ស៊ិ​ក ប៊ុ​ន​ហុ​ក បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ត្រង់​មាត្រា​៣៤​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះ​ឆ្នោត និង​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ។ អ្នក​ដែល​ហាម​គេ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​គឺ​រំលោភសិទ្ធិ​របស់​គេ ដែល​បានការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ​រួច​ហើយ ។ ក្នុង​មាត្រា​៤១ រដ្ឋធម្មនុញ្ញ ក៏​បាន​ចែង​ថា ពលរដ្ឋ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ខ្លួន ដូច្នេះ​ដែល​អំពាវនាវ​មិន​ឲ្យ​គេ​ទៅ​បញ្ចេញមតិ​គឺ​ល្មើស​សេរីភាព​ផង​ដែរ​» ។

ក្រៅពី​ច្បាប់រដ្ឋធម្មនុញ្ញ​លោក​ប្រធាន គ​.​ជ​.​ប ក៏​បាន​លើក​ឡើង​ថា ក្នុង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​វិញ​មាត្រា​១៤២ ក៏​បាន​ចែង​ពី​ការ​ផាកពិន័យ​ដល់​អ្នក​ដែល​អំពាវនាវ​កុំ​ឲ្យ​ព​រដ្ឋ​ទៅ​បោះ​ឆ្នោត​ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀល​ដោយ គ​.​ជ​.​ប ដោយ​មិន​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ ចំពោះ​ជន​ណា​ដែល​មាន​ធ​ម្យោ​បាយ​ទុច្ចរិត​ក្នុង​ការ​រារាំង​ដល់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ។ លោក​ប្រធាន គ​.​ជ​.​ប ក៏​បាន​លើក​ឡើង​ថា​ការ​បញ្ចេញមតិ​អំពាវនាវ​កុំ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត គឺជា​ការ​រារាំង​ដែល​ត្រូវ​ទទួលទោស​តាម​ច្បាប់ ទោះបីជា​ការ​អំពាវនាវ​តាម​រូបភាព​ណា​ក៏​ដោយ ។​

លោក ស៊ិ​ក ប៊ុ​ន​ហុ​ក បាន​គូសបញ្ជាក់​ថា «​ការ​មិន​ទៅ​បោះ​ឆ្នោត​គឺជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​អ្នក​ដែល​អំពាវនាវ​គឺជា​ការ​ខុសច្បាប់ កុំ​ច្រឡំ​ខុស​គ្នា ! មួយ​យើង​ទៅ​អំពាវនាវ​គេ​ឯក​គេ​ទៅ ឬ​មិន​ទៅ​ជា​សិទ្ធិ​របស់​គេ អ្នក​អំពាវនាវ​គឺ​ខុស អ៊ុំ​ពិន័យ​អ្នក​អំពាវនាវ​តាស ! អ៊ុំ​មិន​ពិន័យ អ្នក​មិន​ទៅ​បោះ​ឆ្នោត​ឯណា កុំ​យល់​ច្រឡំ​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ប្រធាន គ​.​ជ​.​ប ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​យុទ្ធនាការ​កុំ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​គឺ​ខុសច្បាប់ ដូច​ជា​ការ​ចេញ​សញ្ញា​ពាក្យស្លោក «​ថ្ងៃ​បោះ​ឆ្នោត ដេក​ផ្ទះ ឈ្នះ​ស្អាត​» និង​ការ​ប្រើប្រាស់​ពាក្យស្លោក​មួយ​ចំនួន​ទៀត ។

ប្រធាន គ​.​ជ​.​ប ក៏​បាន​ព្រមាន​ថា ប្រសិនបើ​បុ​គ្គ​ណា​ឬ​នីតិបុគ្គល​ដែល​ធ្វើ​សកម្មភាព គ​.​ជ​.​ប នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ គ​.​ជ​.​ប ក៏​នឹង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​ក្នុង​ការ​ចាត់វិធានការ​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ដែល​ធ្វើការ​អំពាវនាវ​កុំ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ