ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស្តាប់​សារភាព​ឃាតករ​​យួន​ប្រាប់​ពី​សកម្មភាព​រំលោ.ភ​ក្មេង​៤​ឆ្នាំ ពិត​គួរ​ឱ្យ​ក្តៅចិត្ត​និង​ខ្លោចផ្សា​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង ​លើ​ករណី​​រំលោភ​សម្លាប់​លើ​ក្មេងស្រី​​អាយុ​៤ឆ្នាំម្នាក់​​យ៉ាង​សា​ហា​វព្រៃ​ផ្សៃ​​នោះ ទីបំផុត​ ​ឃាតករ​បានឆ្លើយសារភាពហើយ​​ថា ខ្លួនគេ​ពិត​ជា​បានចាប់​​ក្មេងស្រី​រំលោភ​​​​​​តាម​រន្ធគូទ​​រហូត​​​ដល់​​ស្លាប់ប្រាក​ដមែន ។ នេះ​បើ​តាម​ការ​ឱ្យ​​ពី​សមត្ថកិច្ច​​ប្រាប់​​ឱ្យ​ដឹង​ នៅថ្ងៃទី​​៣០…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង ​លើ​ករណី​​រំលោភ​សម្លាប់​លើ​ក្មេងស្រី​​អាយុ​៤ឆ្នាំម្នាក់​​យ៉ាង​សា​ហា​វព្រៃ​ផ្សៃ​​នោះ ទីបំផុត​ ​ឃាតករ​បានឆ្លើយសារភាពហើយ​​ថា ខ្លួនគេ​ពិត​ជា​បានចាប់​​ក្មេងស្រី​រំលោភ​​​​​​តាម​រន្ធគូទ​​រហូត​​​ដល់​​ស្លាប់ប្រាក​ដមែន ។ នេះ​បើ​តាម​ការ​ឱ្យ​​ពី​សមត្ថកិច្ច​​ប្រាប់​​ឱ្យ​ដឹង​ នៅថ្ងៃទី​​៣០ ឧសភា ​​២០១៨ នេះ ។

គួររំលឹកថា ​ហេតុការណ៍នេះ​ បាន​បង្ក​ការភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​១១​យប់​​ថ្ងៃ​ទី​២៩ ​ឧសភា ​​ស្ថិត​តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​​​៥ ត្រង់​​ចំណុច​ម្តុំ​គីឡូ​លេខ​៧ (​ផ្ទះ​ឈើ​មាត់ច្រាំង​ទន្លេ) ក្នុង​ភូមិក​សង្កាត់​ច្រាំង​ចំរេះ​​២ ខណ្ឌប្ញ​​ស្សី​កែវ ​ខណៈ​​​​ឪពុក​ម្តាយបាន​​ដើរ​តាម​រក​កូនស្រី​​ក៏​ប្រទះ​ឃើញសាកសពនាង​​នៅ​​ក្នុង​​ពាង​ទឹកតូចមួយ​​សុទ្ធតែឈាម​ ។  ក្មេងស្រីរង​គ្រោះ​​​​អាយុ​៤​ឆ្នាំ ​មាន​ឪពុក​ឈ្មោះ ខា ហូល អាយុ​៣២​ឆ្នាំ និង​ម្តាយឈ្មោះ​ចាន់ ធី​ជី អាយុ​២៦ឆ្នាំ ស្នាក់​នៅ​ភូមិក​ សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌ​ប្ញ​​ស្សី​កែវ ។ ចំណែក​ជនសង្ស័យ​ ឈ្មោះង្វៀ​ង
យ៉ាំ​ង យី ​អាយុ៣៣ឆ្នាំ ជនជាតិ​វៀតណាម​ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ក្រុម៥ ភូមិក សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌប្ញ​ស្សីកែវ (នៅជិតគ្នា) ។

ប្រភពឱ្យ​ដឹងទៀត​ថា យោងតាម​ចម្លើយ​សារភាព​របស់​ឃាតករ​​ឱ្យ​ដឹងទៀតថា ​នៅមុន​ពេលកើត​ហេតុ ​​ខ្លួន​គេ បាន​លួង​លោម​ក្មេងស្រី​​​ឱ្យ​ឡើង​ទៅលើ​​​ផ្ទះ​​​ រួច​ក៏​ធ្វើ​សកម្ម​ភាព​ចាប់​នាង​​រំលោភ​​​​តាម​រន្ធ​គូទ​​រហូត​ទាល់តែ​​នាង​ដាច់​ខ្យល់​​ស្លាប់​មែន ។ ក្រោយពី​នាង​ស្លាប់ ខ្លួនបាន​លើក​​​សព​ទៅ​​ដាក់​ក្នុង​ពាង​ទឹក​ រួច​គេចខ្លួន​ដោយ​​លូន​​ចេញ​តាម​ប្រហោង​​ផ្ទះ​ខាងក្រោយ​ ​រត់ចូល​​​ផ្ទះ​ខ្លួន​ឯងតែម្តង ។

បើតាមសាក្សី​នៅកន្លែង​កើតហេតុវិញ ក៏បាន​ឱ្យ​​ដឹងដែរថា ​ការពិត​ជន​សង្ស័យរូបនេះ ​បានតាម​ឃ្លាំ​​មើល​ក្មេងស្រី​រងគ្រោះ ​​តាំងពី​ថ្ងៃ​មក​ម្លេ៉ះ គ្រាន់តែ​គ្រប់​គ្នាក៏​មិនបាន​ចាប់អារម្មណ៍​លើ​ជន​នេះ គេ​ហ៊ាន​ធ្វើ​ដល់ថ្នាក់​នេះ​ទេ ។

 

គួររំលឹកថា ៖

https://kohsantepheapdaily.com.kh/article/643937.html

អត្ថបទសរសេរ ដោយ