ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីសម្លា.ប់នាងខារ៉ាអូខេថ្ងៃមុន៖ ​មូលហេតុតាមខ្លួន​ស្អិត​​ពេក​ទើប​សម្លា.ប់

7 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទីបំផុត ឃាតករ​ដៃដល់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រងទទួល​ការងារ​យុត្តិធម៌ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ…

ខេត្តសៀមរាប ៖ ទីបំផុត ឃាតករ​ដៃដល់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រងទទួល​ការងារ​យុត្តិធម៌ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ និង​កងរាជអាវុធហត្ថ​ខណ្ឌច្បារ​អំពៅ ចាប់ខ្លួន​បាន​ហើយ ។

ការ​ចាប់ខ្លួន​នេះ ​ជា​ការ​អនុវត្ត​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​ដែល​ចេញ​ដោយ​លោក កើត វ​ណ្ណា​រ៉េ​តព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចុះ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ ។ ជនសង្ស័យ​ជា​ឃាតករ​នេះ ត្រូវ​បាន​ចាប់ខ្លួន ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា នៅ​បរិវេណ​ក្រុមហ៊ុន​ស្រ៊ុ​ន​មុំ ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​​អំពៅ រាជធានី​ភ្នំពេញ ។ ក្រោយ​ពី​ចាប់ខ្លួន ក៏​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ដើ ម្បី​សាកសួរ រួច​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត ។

លោក​វរសេនីយ៍ត្រី អ៊ុយ ច​យ នាយ​កា​រិ​យាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​នេះ ​ក្រោយ​ពី​សម្លាប់​ស្រី​សេ្ន​ហ៍​របស់​ខ្លួន​នៅ​ស្រុក​ស្រីស្នំ​រួច​មក ក៏​គេច​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ខេត្ត​កណ្តាល ខេត្តកំពត ខេត្តតាកែវ ក្រុងព្រះសីហនុ និង​ខេត្តកោះកុង ហើយ​សមត្ថកិច្ច​បាន​តាម​រហូត​អស់​រយៈ​ពេល​កន្លះ​ខែ ទើប​ចាប់ខ្លួន​បាន​នៅ​រាជធានី​ភ្នំពេញ ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ជនសង្ស័យឈ្មោះ ម៉ៅ សុខ​ថៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​កង​វិស្វកម្ម មាន​ទី​លំនៅ​ក្នុង​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ចំណែក​នារី​រង​គ្រោះ​ជា​សង្សារ​ដែល​ជន​នេះ ​សម្លាប់​ឈ្មោះ ស៊ុន ស្រី​នាង អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀម​រាប ជានា​រី​បម្រើ​ការ​នៅ​ខារ៉ាអូខេ​យីហោ​«​កម្សាន្ត​រីករាយ​» ។

ក្រោយ​ពី​សម្លាប់​រូប​នាង​ជា​សង្សារ​រួច ជនសង្ស័យ​បាន​យក​សព​នាង​ទៅ​ប្លុង​ចោល​នៅ​ខាងត្បូង​ជាប់ជើង​ភ្នំ​តា​ប៉ែន ខាងកើត​ភូមិ​ដំណាក់​ដំរី​ប្រមាណ​៥០០​ម៉ែត្រ ក្នុង​ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ។ មូលហេតុ​នៃ​ការ​សម្លាប់​​នារី​ជា​សង្សារ ត្រូវ​បាន​ជនសង្ស័យ​ឆ្លើយ​ថា ដោយសារ​ខ្លួន​ខឹង​នឹង​នាង​ដែល​សុំ​ទៅ​នៅ​ជាមួយ ខណៈ​ដឹង​ថា​ ខ្លួន​ត្រូវ​ផ្លាស់​ប្ដូរ​ការដ្ឋាន​ទៅ​ធ្វើ​នៅ​ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាម​ការ​សារភាព​ពី​មូលហេតុ​នៃ​ការ​សម្លាប់ គឺ​ជន​បាតដៃ​ប្រឡាក់ឈាម​​នេះ ​យក​នាង​ជា​សង្សារ​គ្រាន់តែ​ជិះ​ក្របី​ចម្លង​ភក់​ប៉ុណ្ណោះ លុះ​នាង​តាម​ស្អិត​បែប​នេះ​ក៏​សម្លាប់​តែ​ម្តង ហើយ​យក​សព​ទៅ​ប្លុង​ចោល​ដោយ​ស្មាន​ថា​ គ្មាន​អ្នក​ណា​ដឹង ។ ប៉ុន្តែការ​ពិត​ ដោយសារ​តែ​អត្តសញ្ញាណ​នារី​រង​គ្រោះត្រូវ​បាន​គេ​ស្គាល់ ទើប​ដឹង​ថា​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឃាតករ​រូប​នេះ ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​ស្រង់ក្លិន​និង​តាម​ប្រមាញ់​ដោយ​​ស្រមោល​អន្ទោលតាមប្រាណ​បែប​នេះ ។

គួរ​រំលឹក​ថា កាលពី​វេ​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៤ខែឧសភា​កន្លង​ទៅ នៅ​ខាងត្បូង​ជាប់ជើង​ភ្នំ​តាប៉ែន ខាងកើត​
ភូមិ​ដំណាក់​ដំរី​ចម្ងាយ​ប្រមាណ៥០០​ម៉ែត្រ ក្នុង​ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ គេ​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​គេ​យក​ទៅ​ប្លុង​ចោល​នៅ​ទីនោះ ។ ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នា​សៀ​ល​ថ្ងៃ​ទី​២៩ ខែឧសភា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ