រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨កើតឡើង៤លើក(យប់) ស្លាប់៣នាក់(ស្រី១នាក់) របួសធ្ងន់ប្រុស១នាក់ របួសស្រាលគ្មាន ។

មូលហេតុគ្រោះថ្នាក់ គឺមកពីល្បឿនលឿន២លើក ស្លាប់១នាក់ , បត់មិនប្រយ័ត្នគ្រោះថ្នាក់២លើក ស្លាប់២នាក់ ។ សរុបស្លាប់៣នាក់ ម៉ូតូ២នាក់ (មិនពាក់មួក) ថ្មើរជើង១នាក់ ។
គ្រោះថ្នាក់ប៉ះទង្គិច ម៉ូតូ និងរថយន្តតូច១លើក , ម៉ូតូ និងរថយន្តធំ២លើក ស្លាប់២នាក់ ,ម៉ូតូ និងអ្នកថ្មើរជើងម្នាក់ ស្លាប់១នាក់ ។ ដែលបណ្តាលឲ្យខូចខាតយាន៦គ្រឿងក្នុងនោះមាន ម៉ូតូ៣គ្រឿង , រថយន្តតូច១គ្រឿង,រថយន្តធំ២គ្រឿង ,ថ្មើរជើង១នាក់ ដែលគ្រោះថ្នាក់លើផ្លូវជាតិ ៤លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់ និងរងគ្រោះច្រើន មានខេត្តកំពង់ចាម១លើក ស្លាប់១នាក់ , កំពង់ធំ១លើក ស្លាប់ស្រី១នាក់ ខេត្តបន្ទាយមានជ័យ១លើក ស្លាប់១នាក់ ។ ជាលទ្ធផលត្រួតពិនិត្យថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ មធ្យោបាយចូលគោលដៅ៤១៤៧គ្រឿង ( ម៉ូតូ៦៣%) មធ្យោបាយល្មើស៥៧៦គ្រឿង (ម៉ូតូ៧០%) អប់រំ២០៧គ្រឿង (ម៉ូតូ៣៦%) មធ្យោបាយពិន័យ៣៦៩គ្រឿង(៩៣%) ។

លទ្ធផលត្រួតពិនិត្យមួក និងកញ្ចក់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បានចុះអនុវត្តចំនួន៣៥គោលដៅ ម៉ូតូចូលគោលដៅ២៦០៣គ្រឿង អប់រំ៥៩គ្រឿង ពិន័យសរុប២៧៩គ្រឿង (មួក១៩៦គ្រឿង,កញ្ចក់៦២គ្រឿង,ស្រវឹង១២គ្រឿង,ផ្សេងៗ៩គ្រឿង ។
ដោយឡែករាជធានីភ្នំពេញបានចុះអនុវត្ត១៣គោលដៅឃាត់យានយន្តសរុប៤៩១គ្រឿង ម៉ូតូ៤៩១គ្រឿង ពិន័យរួច៤៩១គ្រឿង មិនទាន់ពិន័យគ្មានគ្រឿង ៕
ចែករំលែកព័តមាននេះ