ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​ជនជាតិ​បរទេស​ដែល​ឆ្លង​ដែន និង​ធ្វើការ​ខុសច្បាប់​៤​ទីតាំង

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ ជា​ចិ​ត្រា នាយការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន​ខណ្ឌ​សែន​សុខ និង​ខណ្ឌទួលគោក សម្របសម្រួល​ផ្លូវច្បាប់​កាល​ព្រឹក​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ ជា​ចិ​ត្រា នាយការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន​ខណ្ឌ​សែន​សុខ និង​ខណ្ឌទួលគោក សម្របសម្រួល​ផ្លូវច្បាប់​កាល​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ។

ដោយ​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក​លឹ​ម ស៊ា​ង​ហៃ ក្រឡាបញ្ជី​ចុះ​ត្រួតពិនិត្យ​ជនជាតិ​បរទេស​ដែល​ឆ្លង​ដែន និង​ធ្វើការ​ខុសច្បាប់​ចំនូ​ន​០៤​ទីតាំង ។

លោកនាយ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ទី​១- ផ្ទះ​វីឡា​លេខ​៤៤ ផ្លូវ​លេខ​៥៧២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​បាន​ពិនិត្យ​ឃើញ​តែ​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​ឈ្មោះ​kwon jisu ជាទី​តាំងរបស់​អង្គការ​កូរ៉េ​ស្ម័គ្រចិត្ត koica (​មាន​លិខិតឆ្លងដែន​) និង​ជនជាតិ​កូរ៉េ​ចំនួន​០៥​នាក់ (​ស្រី​ម្នាក់​) គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ។

ទីតាំង​ទី​២- ផ្ទះ​ខុន​ដូ​៧​ជាន់​លេខ​៣៣ ផ្លូវ​លេខ​៣៣៤ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន បាន​ពិនិត្យ​ឃើញ ជនជាតិ​ចិន​ចំនួន​៣១​នាក់​(​ស្រី​០៤​នាក់​) សង្ស័យ​ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម Internet(VOIP) និង​សម្ភារ​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន លិខិតឆ្លងដែន​ចិន​ចំនួន​៥៦​ក្បាល នឹង​ជនជាតិ​ចិន​ទាំង​៣១​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ។

ទីតាំង​ទី​៣- ផ្ទះ​ខុន​ដូ​៧​ជាន់​លេខ​១៦​បេ ផ្លូវ​លេខ​២៨៨ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន គ្មាន​ជនបរទេស​ស្នាក់​នៅ ហើយ​ត្រូវ​បាន​បិទ​សៀ​ល​បណ្ដោះអាសន្ន ។ ទី​តាំ​ទី​៤ – ផ្ទះល្វែង​លើ​ក្រោម​លេខ​២២៥ ផ្លូវ​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ គ្មាន​ជន​បរ​ទេ​ស្នាក់​នៅ ហើយ​ត្រូវ​បាន​បិទ​សៀ​ល​បណ្ដោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ