ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​យ៉ាងម៉េច​បើក​សុខ​ៗ​បែរជា​ក្រឡាប់​ផ្ងារជើង​ទៅ​វិញ​ចឹ​ង​!

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នកបើកបរ​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ និង​ព្រូ​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​ពីរ​នាក់ ដោយ​ជួប​ហេតុ​ការ​ដ៏​ចៃដន្យ​មួយ ខណៈ​កំពុង​តែ​បើកបរ​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ក្នុង​ស្នាមភ្លោះ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ បណ្តាល​ឲ្យ​អ្នកបើកបរ និង​ព្រូ​ម្នាក់​រង​របួសធ្ងន់​ទាំង​ពីរ ។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២៩…

ខេត្តកំពត ៖ អ្នកបើកបរ​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ និង​ព្រូ​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​ពីរ​នាក់ ដោយ​ជួប​ហេតុ​ការ​ដ៏​ចៃដន្យ​មួយ ខណៈ​កំពុង​តែ​បើកបរ​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ក្នុង​ស្នាមភ្លោះ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ បណ្តាល​ឲ្យ​អ្នកបើកបរ និង​ព្រូ​ម្នាក់​រង​របួសធ្ងន់​ទាំង​ពីរ ។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត ខេត្ត​ព្រះ​សីហ​នុ ស្ថិត​ក្នុងភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​ច​ណុះ​មួយ​តោន​កន្លះ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-4731 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​ផ្ទុក​ពី​ដុ​ង​ប្រេងសាំង​ពេញ​ទ្រុង​រថយន្ត បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ទៅ​ស្នាមភ្លោះ​រួច​ក្រឡាប់​ផ្ងារជើង បណ្តាល​ឲ្យ​អ្នកបើកបរ និង​ព្រូ​រថយន្ត​ម្នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ដោយ​គ្មាន​អ្នក​ណា ឬ​សមត្ថកិច្ច​សួរនាំ​ពី​ឈ្មោះ​នោះ​ឡើយ ។

លោក​វរសេនីយទោ​ពុធ សឺ​ង នាយការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ចំពោះ​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​លោក​ពុំ​បានដឹង​នោះ​ទេ ដោយសារ​តែ​អធិការរង​ស្រុក​ទឹកឈូ​ទទួល​ផែន​ចរាចរណ៍​សណ្តាប់ធ្នាប់ មាន​ហេតុ​ការ​កើតឡើង​មិន​បាន​រាយការណ៍​មក​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ឲ្យ​បានដឹង​នោះ​ទេ ច្រើន​តែ​ផ្អាប់​រឿង​ទុក ហើយ​បើ​លោក​រាយ​ការ​វិញ គឺ​រាយ​ការ​ទៅ​ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​តែ​ម្តង ទើប​មាន​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ស្រុក​មួយ​នេះ ខាង​ការិយាល័យ​ចរាចរណ៍​ពុំ​សូវ​បានដឹង​នោះ​ទេ ។

លោក​បាន​បន្ត​ទៀត​ថា ជាក់ស្តែង​ដូច​ជា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៩​ខែឧសភា ឆ្នាំ​២០១៨ នៅ​ច​ណុ​ច​ឃុំ​ខាងលើ​នេះ ពេល​ដឹង​តាម​រយៈ​ព័ត៌មាន​ផ្សេង​ៗ​លុះ​សួរ​ទៅ​អធិការរង​ស្រុក​ទឹកឈូ​រូប​នោះ​បាន​ឆ្លើយ​ថា គ្រោះថ្នាក់​ចរាចរណ៍​មាន​មែន តែ​គ្មាន​អ្នក​រង​របួស​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ