ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​អគ្គិភ័យ​​កំពុង​លេប​ត្របាក់​ការិយាល័យ​របស់​យោធា​យ៉ាង​សន្ធោសន្ធៅ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់​ដំបង ៖ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាប​​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​លេប​ត្របាក់​អគារ​ការិយាល័យ​មួយ​ខ្នង​របស់​យោធា​នៅ​ក្នុង​កងពល​លេខ​៥៣ ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង កាលពី​​ម៉ោងជាង​៧​ព្រឹក ​ថ្ងៃ​ទី​៣០ ​ឧសភា…

ខេត្ត​បាត់​ដំបង ៖ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាប​​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​លេប​ត្របាក់​អគារ​ការិយាល័យ​មួយ​ខ្នង​របស់​យោធា​នៅ​ក្នុង​កងពល​លេខ​៥៣ ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង កាលពី​​ម៉ោងជាង​៧​ព្រឹក ​ថ្ងៃ​ទី​៣០ ​ឧសភា ដែល​គេ​សង្ស័យថា ​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​។

បើ​តាម​ព័ត៌មាន​បឋម​ដែល​ទ​ទួល​បាន​មុន​នេះ​ថា គឺ​អគ្គិភ័យ​នោះ​បាន​ឆេះ​អគារ​ការិយា​ល័យ​ទី​៥ នៅ​ក្នុង​បន្ទាយ​កងពល​លេខ​៥៣​។ ភ្លាម​ៗ​នោះ​គេ​មិន​ទាន់​ឃើញ​មានការ​ជួយ​អន្តរា​គមន៍​ពី​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​អង្គភាព​នគរបាល​នៅឡើយ​ទេ ខណៈ​ពេល​អគ្គិ​ភ័យ​កំពុង​ឆាបឆេះ​កាន់តែ​ខ្លាំង​។ នេះ​ដោយសារ​តែ​មូលដ្ឋាន​យោធា​ដែល​កើតហេតុ​នេះ​ស្ថិត​នៅ​ឆ្ងាយ ទើប​រថយន្ត​ពន្លត់អគ្គិភ័យ​ពី​តាម​បណ្ដា​ស្រុក​ឬ ​ខេត្ត​ពិបាក​ក្នុង​ការ​ជួយ​អន្តរា​គមន៍​។

ម្យ៉ាងវិញទៀត​កម្លាំងយោធា​ដែល​នៅ​ក្នុង​បន្ទាយ​ក៏​មិន​ហ៊ាន​ចូល​ជិតដែរ ព្រោះ​នៅ​ក្នុង​ការិយា​ល័​យ​ដែល​ឆាប​ឆេះ​នោះ​មាន​អាវុធ​ និង​គ្រាប់កាំភ្លើង​ផង​។ ហើយ​បើ​តាម​ការ​សន្និ​ដ្ឋាន​ជាបឋម គេ​សង្ស័យ​អគ្គិភ័យ​នោះ​បណ្ដាល​មក​ពី​ការ​ទុស្សេ​ខ្សែភ្លើង​ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​អំពី​សម្ភារៈ​ដែល​ខូចខាត​នៅឡើយ​ទេ តែបើ​តាម​ប្រភព​ពី​មន្ត្រី​នៅ​ទីនោះ​ថា មានការ​ខូចខាត​ច្រើន​ណាស់ ក្នុង​នោះ​មាន​ទាំង​អាវុធ និង​រថយន្ត​ផង​ដែរ​។

ទោះ​យ៉ាងណា​​ក៏ដោយ ពេល​នេះ​សមត្ថកិច្ច​កំពុង​ចុះ​ជួយ​អន្តរា​គម​ន៍​ហើយ តែ​ទំនង​គ្មាន​សេ​សសល់​អ្វី​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ