ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាំង​ថ្ម​ទើប​ជួសជុល​ហើយ​២​ថ្ងៃ ឥឡូវ​ត្រូវ​ទារុណកម្ម​ម្ដងទៀត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំនុច​មុខ​គ្លីនិក​ឯកជន ផូ…

ខេត្ត​ព្រះ​សីហ​នុ ៖ វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំនុច​មុខ​គ្លីនិក​ឯកជន ផូ ផា​ន់​នី ស្ថិត​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់​។ នៅ​ក្នុង​ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក ISUZU ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ ២M-២៤៧១ បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ (​អ្នកបើកបរ​មិន​ផ្តល់​អត្តសញ្ញាណ​នោះ​ទេ​)​។

ស្រាប់តែ​មក​ដល់​ចំណុច​ខាងលើ រថយន្ត​បែក​កង់ ក៏​រេ​ចង្កូត​ទៅ​បុក​រនាំង​ថ្ម​ពុះ​ចែកផ្លូវ ដែល​ត្រូវ​បាន​គេ​ទើបនឹង​ដាក់​ហើយ​ថ្មី​ៗ ព្រោះ​ត្រូវ​ថ​យន្ត​ធន់​ធំ ទើប​បុក​ឡើង​ជិះ​បាន​២​ថ្ងៃ​នោះ បណ្តាល​ឲ្យ​ខូចខាត​រនាំង​ថ្ម​មួយ​ចំនួន តែ​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ