ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គជ​ប គ្រោង​បោះពុម្ព​សន្លឹក​ឆ្នោត​ជាង​១០​លាន​សន្លឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជ​ប គម្រោង ធ្វើការ​បោះពុម្ព​សន្លឹក​ឆ្នោត​ជាង​១០​សន្លឹក និង​បម្រុង​ជាង​២​សែន​សន្លឹក​សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ​។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជ​ប គម្រោង ធ្វើការ​បោះពុម្ព​សន្លឹក​ឆ្នោត​ជាង​១០​សន្លឹក និង​បម្រុង​ជាង​២​សែន​សន្លឹក​សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ​។ នេះ​បើ​តាម​អ្នកនាំពាក្យ គជ​ប​។ លោក ឌឹ​ម សុ​វ​ណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះ​ឆ្នោត បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ថា កាល​ពេល​កន្លង​មក​ថ្មី​ៗ​នេះ គជ​ប បាន កំណត់​ទម្រង់​សម្រាប់​ការ​បោះពុម្ព​រួច​ហើយ​សម្រាប់​ធ្វើការ​បោះពុម្ព​។ ក្នុង​នោះ គជ​ប គ្រោង​នឹង​បោះពុម្ព​សន្លឹក​ឆ្នោត​ចំនួន​១០​លាន​៥​សែន ២​ម៉ឺន​៥ ពាន់​៦​រយ ៥០​សន្លឹក​។ សន្លឹក​ឆ្នោត​គំរូ​មាន​ចំនួន ៣២៩.២០០​សន្លឹក​។ លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា «​សន្លឹក​ដែល​យើង​បោះពុម្ព​មាន​ចំនួន​ច្រើន​ជាង​ឈ្មោះ​អ្នកបោះឆ្នោត ដោយ​សន្លឹក​ឆ្នោត​មួយ​សន្លឹក មាន​តម្លៃ​៩០០​រៀល​។ ក្នុង​ចំណោម​ឈ្មោះ​អ្នកបោះឆ្នោត​មាន​ចំនួន​ជាង​៨.៣០០.០០០​នាក់​។ យើ ង​បោះពុម្ព​សន្លឹក​ច្រើន​នោះ​ដោយសារ​យើង​ត្រូវការ​ប្រើប្រាស់​សម្រាប់​មន្ត្រី​បោះ​ឆ្នោត និង​អប់រំ​អ្នកបោះឆ្នោត​។

លើស​ពី​នេះ​ទៀត ក្នុង កា​រិ​យាយ​ល័យ​បោះ​ឆ្នោត​នីមួយ​ៗ គឺ​ត្រូវ​មាន​សន្លឹក​បម្រុង​សម្រាប់​បម្រើ ហើយ​ធានា​យ៉ាងណា​ឲ្យ​ការ​បោះ​ឆ្នោត​មាន​គ្រប់គ្រាន់ »​។ លោក​បន្ថែម​ថា ការ​បោះ​ឆ្នោត​មាន​ចំនួន​លើស​បែប​នេះ​ក៏​ត្រូវ​បាន​អនុញ្ញាត​តាម​ច្បាប់​ផង​ដែរ ព្រោះថា នៅ​ពេល​ពលរដ្ឋ​ណាមួយ​បាន​គូស ឬ​មាន​បញ្ហា​សន្លឹក​ឆ្នោត អាច​ធ្វើការ​ទាមទារ​ដើម្បី​ដូរ​សន្លឹក​បាន​។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ គជ​ប ក៏​បាន​គូសបញ្ជាក់​ថា​« គជ​ប គម្រោង​សន្លឹក​ឆ្នោត​ជាង​១០​លាន ៥​សែន​សន្លឹក ហើយ​សន្លឹក​គំរូ​ជាង​៣​សែន​សន្លឹក​។ យើង​មាន​អ្នកបោះឆ្នោត​ជាង​៨​លាន​នាក់ ដូច្នេះ​សន្លឹក​ឆ្នោត​ដែល​សល់​ពី​ចំនួន​ឈ្មោះ​អ្នក ចូលរួម​បោះ​ឆ្នោត​គឺ ជា​សន្លឹក​ឆ្នោត​បម្រុង ដែល​មាន​ជាង​២​សែន​សន្លឹក​»​។ សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នេះ​ដែរ ត្រូវ​បាន គជ​ប បាន​អះអាង​ថា ទោះបីជា​អត្រា​អ្នក​ទៅ បោះ​ឆ្នោត​មាន​ចំនួន​តិច​ក៏​ដោយ​ក៏​មិន​បាន​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត និង​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​នោះ​ទេ ព្រោះថា​ក្នុង​ច្បាប់​មិន​បាន​ចែង​នោះ​ទេ​។ លោក​បញ្ជាក់​ថា «​ក្នុង​ច្បាប់​មិន​បាន​ចែង​ថា​ទាល់តែ​អ្នកបោះឆ្នោត​មាន​អត្រា​ប៉ុណ្ណេះ ទើ ប​ទទួលយក​បាន​…​មាន​អត្រា​ប៉ុណ្ណោះ​…​ទើប​ទទួលយក​បាន​នោះ​ទេ ។

អ្វី​ដែល គជ​ប បាន​ធ្វើ និង​កំពុង​ធ្វើ​គឺ​ឈរ​លើ​ច្បាប់ គោរព​រដ្ឋធម្មនុញ្ញ​។ ប្រទេស​ណា​មិន​ទទួលស្គាល់​ជា​រឿង​របស់​គេ រឿង គជ​ប ដំណើរការ​ទៅ​មុខ ក្នុង​នាម​ជា​ខ្មែរ អ្នក​ធ្វើ​ជា​រឿង​របស់​គេ រឿង​កម្ពុជា និង គជ​ប ជា​រឿង​គោរព​ច្បាប់​តែ​មួយ »​។ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នេះ បើ​ឈរ​តាម​យុទ្ធសាស្ត្រ​និង​គោលការណ៍​ច្បាប់​នោះ ទោះបីជា​អត្រា​អ្នកបោះឆ្នោត​មាន​ចំនួន​ប៉ុន្មាន ក៏​ដោយ​ក៏ គជ​ប នៅ​តែ​ទទួលស្គាល់​។ កម្ពុជា​បាន​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ចំនួន​៨​លើក​មក​ហើយ សុទ្ធតែ​ជា​ការ​បោះ​ឆ្នោត​សាកល​ដែល​រៀបចំ​ដោយ គជ​ប ក្នុង​នោះ​ប្រជាពលរដ្ឋ​តែងតែ​មក​បញ្ចេញ សិទ្ធិ​របស់​ខ្លួន តាម​រយៈ​ការ​មក​បោះ​ឆ្នោត​បាន​ចំនួន​ច្រើន មិន​ក្រោម​៧០%​នោះ​ទេ​។ លោក​សង្កត់ធ្ងន់​ថា « យើង​សង្ឃឹមថា​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ចំនួន​អ្នក​ទៅ បោះ​ឆ្នោត​មិន​ក្រោយ​ចំនួន​៦០ %​ទៅ​៧០%​នោះ​ទេ​។ ចំនួន​នេះ​យើង​មានបទពិសោធន៍​រួច​មក ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​គូស​គាំទ្រ​គណបក្ស​នយោបាយ ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​»​។ សូម​ជម្រាប​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ