ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ ! វិវាទ​រវាង​នគរបាល និង​ប្រជាពលរដ្ឋ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក សុទ្ធ សំអោក ចៅក្រម​ជម្រះក្តី នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក សុទ្ធ សំអោក ចៅក្រម​ជម្រះក្តី នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ធ្វើការ​ជម្រះក្តី​រឿង​ករណី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត ដែល​បាន​រង​ការ​ចោទប្រកាន់​ថា បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឱ្យ​បាក់ ឆ្អឹងជំនី​អស់​២​កាំ កាលពី​ឆ្នាំ​២០១៤​កន្លង​មក​។ ហើយ​ក្រោយមក​ចៅក្រម​បាន​សម្រេច​ថា នឹង​ប្រកាស​សាលក្រម នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។ សូម​បញ្ជាក់​ថា បុរស​ម្នាក់​ឈ្មោះ ជា រ៉ា​ស៊ី អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​ភូមិ​ស្ទឹ ង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ប្តឹង​ឈ្មោះ ផាត គឹ​មយូ ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ថា​ប្រើ​អំ​ហិង្សា​ធ្វើ​ឱ្យ​បាក់ឆ្អឹង​ជំនី​អស់​២​កាំ ខណៈ​ដែល​ចុះ​ទៅ​ចាប់​រូបគេ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ បន្ទាប់​ពី​ពួក​គេ​បាន​ដោះស្រាយ​គ្នា​រួចរាល់ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​ស្ទឹង​កាច់ បាន​រយៈពេល​ប្រហែល​១​អាទិត្យ​។  ហើយ​សមត្ថកិច្ច​ចុះ​ទៅ​ចាប់ និង​ប្រើ​ហិង្សា​លើ​ជន​រង​គ្រោះ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៤ ដោយ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន លុះ​នៅ​ថ្ងៃ​ទី​០៤ ខែសីហា សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ឈ្មោះ ជា រ៉ា​ស៊ី ទៅ​តុលាការខេត្ត​។ បើ​តាម​សម្តី​បុរស ឈ្មោះ ជា រ៉ា​ស៊ី បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​៩​ព្រឹក គាត់ និង​ប្រពន្ធ ឈ្មោះ រ៉ា​យ សុខ​រ៉ា អាយុ​២៩​ឆ្នាំ បាន​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច ស្រាប់តែ​ប្រពន្ធ​ទាញ​ដំបង​វាយ​ម៉ូតូ​បែក​កុង​ទ័​រ និង​បែក​អាវ​។ ពេល​នោះ​រូបគេ​ខឹង​យ៉ាង​ខ្លាំង ក៏​ស្ទុះ​ទៅ​ទះកំផ្លៀង​ប្រពន្ធ​១​ដៃ ។ ក្រោយមក​ប្រពន្ធ​ក៏​រត់​ទៅ​ទាញ​យក​កូនកាំបិត​ចុង​ស្រួច បម្រុង​មក​ចាក់​រូបគេ តែ​ត្រូវ​ជន​រង​គ្រោះ​រុញ​ចេញ បណ្តាល​ឱ្យ​ដួល​ប៉ះ​នឹង​ពាង​រលាត់​ខ្ទង់ច្រមុះ​បន្តិច រួច​នាង​ក៏​ចេញពីផ្ទះ​ខ្លួនឯង ទៅ​ផ្ទះ​ឪពុក​បង្កើត​ដែល​នៅ​ក្បែរ​គ្នា​។

លុះដល់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៤ ក៏​មានការ​សម្រុះសម្រួល​ពី​ចាស់ទុំ និង​បាន​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ហើយ​ពួក​គេ ក៏​យល់​ព្រមទៅ​នៅផ្ទះ​ជា​ធម្មតា​ឡើង​វិញ​។ តែ​មិនដឹង​ជា​មូលហេតុ​អ្វី​នៅ​ថ្ងៃ​ទី​០២ ខែសីហា ដដែល​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ស្រាប់តែ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក ជា វ៉ា​ន់​រ៉​ន អតីត​ក្រឡាបញ្ជី​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ លោក ណុ​ប សា​វុ​ធ និង​បុរស​ម្នាក់​ឈ្មោះ ផាត គឹ​មយូ បាន​ប្រើ​ហិង្សា​ទៅ​លើ​រូប​គាត់​រហូត​ដល់​បាក់​ឆ្អឹងជំនី​ទៅ​វិញ​។ លោក​បន្ត​ថា ពេល​ចុះ​ទៅ​ចាប់ ឈ្មោះ ផាត កឹ​មយូ បាន​ទះកំផ្លៀង​គាត់​ចំនួន​០៣​ដៃ លុះ​ពេល​ទៅ​ដល់​ស្នងការ​ខេត្ត ខណៈ​ចុះ​ពី​រថយន្ត សមត្ថកិច្ច​រូប​នោះ បាន​ទាត់​គាត់​ចំនួន​៣​ជើង​ផ្ទួន​ៗ​គ្នា​ចំ​ឆ្អឹងជំនី​ផ្អែក​ខាងស្តាំ លុះ​ពេល​បញ្ជូន​ទៅ​តុលាការ សមត្ថកិច្ច​រូប​នេះ​បាន​ទះកំផ្លៀង​២​ដៃ​ថែម​ទៀត ហើយ​ក៏​បាន​ស្រែក​ប្រាប់​ឱ្យ​អ្នកទោស​វាយ​បន្ថែម​។

ចាប់ពី​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ ចេះ​តែ​ឈឺ​ចុកចាប់​ពេញ​ខ្លួនប្រាណ ជា​ពិសេស​ឆ្អឹងជំនី​ផ្នែក​ខាងស្តាំ រហូត​ទាល់តែ​ថ្ងៃ​បងស្រី​របស់​គាត់​ធានា​ឱ្យ​ចេញ​នៅ​ក្រៅ​ឃុំ ឃើញ​សភាព​ក្អក​ធ្លាក់ឈាម សាច់ញាតិ​ក៏​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន ដើម្បី​ព្យាបាល ដោយ​ឆ្លុះ​អ៊ិ​ក្ស​រេ ឃើញ​ឆ្អឹងជំនី​បាក់​អស់​២​កាំ (​កាំ​ទី​៧ និង​ទី​៨) ។ លោក​សង្ឃឹមថា ខាង​ច្បាប់​នឹង​រក​យុត្តិធម៌​ជូន ដោយ​លោក​បាន​មើល​ព័ត៌មាន ឃើញ​មន្ត្រី​នគរបាល​ដែល​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន​នាក់ ត្រូវ​បាន​ថ្នាក់លើ​ដក​តំណែង ហើយ​ក៏​មាន​អ្នកខ្លះ​ជាប់ពន្ធ​គារ​ផង​ដែរ​។ ចំណែក​រឿង​របស់​លោក​កើត​តាំងពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​២០១៨​នេះ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ​។

ម្យ៉ាងវិញទៀត លោក​ជា​ប្រជាពលរដ្ឋ​សាមញ្ញ មិន​ចេះ​តែ​ប្តឹង​សមត្ថកិច្ច​នោះ​ទេ បើ​មិន​ប្រើ​អំពើ​ហិង្សា​មក​លើ​លោក​ក៏​លោក​មិន​ប្តឹង​អ្វី​នោះ​ដែរ​។ នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះក្តី លោក ផាត គឹ​មយូ បាន​បដិសេធ​ថា រូប​លោក​បាន​ចុះ​ទៅ​ចាប់​ជន​រង​គ្រោះ​មែន តែ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ជន​រង​គ្រោះ នោះ​ឡើយ ដោយ​តាំងពី​ចាប់​បញ្ជូន​ទៅ​ស្នងការ រហូត​ដល់​ទៅ​ក្នុង​ពន្ធនាគារ​ក៏​អត់​បាន​វាយ​ទៅ​លើ​រូបគេ​ដែរ ប្រហែលជា​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​ជា​អ្នក​វាយ ទើ​បណ្តាល​ឱ្យ​បាក់ឆ្អឹង​ជំនី​បែប​នេះ​។ លោក​ក៏​សូម​ឱ្យ​ខាង​ចៅក្រម រក​យុត្តិធម៌​ជូន​លោក ចំពោះ​ការ​ចោទ ប្រកាន់​បែប​នេះ​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​រឿង​ក្តី​មួយ​នេះ នឹង​អាច​ដឹង​ថា អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​នៅ​ពេល​តុលាការខេត្ត ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ខាង​មុខ ព្រោះ​ខាង​ច្បាប់​នឹង​វិនិច្ឆ័យ​ទៅ​តាម​ការ​ព្រឹ​ត្តរបស់​ជនល្មើស ដោយ​មិន​កាន់ជើង​មនុស្ស​ខូច​នោះ​ឡើយ​៕
https://www.youtube.com/watch?v=uQTBHhu-Wrg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ