ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងត្រឹមក្នុងសំបុត្រថា៖ «​សូម​ម៉ែក្មេក​ជួយ​មើលថែ​កូន​និង​ប្រពន្ធ​ខ្ញុំ​ផង» ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ម្នាក់​បាន​ចង.ក​សម្លាប់​ខ្លួន​​ឯង​ ដោយគេ​​​មិនដឹង​ពី​មូលហេតុ​ និង​​បាន​​សរ​សេរ​​​លិខិត​​បណ្តាំទៀត​ថា «​សូម​ម៉ែក្មេក​ជួយ​មើលថែ​កូន​និង​ប្រពន្ធ​ខ្ញុំ​ផង» ​ដែល​ហេតុ​ការ​ណ៍នេះ​ បង្កការ​ភ្ញាក់​ផ្អើល ​នា​រសៀល​​ថ្ងៃទី​២៩ ឧសភា…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ម្នាក់​បាន​ចង.ក​សម្លាប់​ខ្លួន​​ឯង​ ដោយគេ​​​មិនដឹង​ពី​មូលហេតុ​ និង​​បាន​​សរ​សេរ​​​លិខិត​​បណ្តាំទៀត​ថា «​សូម​ម៉ែក្មេក​ជួយ​មើលថែ​កូន​និង​ប្រពន្ធ​ខ្ញុំ​ផង» ​ដែល​ហេតុ​ការ​ណ៍នេះ​ បង្កការ​ភ្ញាក់​ផ្អើល ​នា​រសៀល​​ថ្ងៃទី​២៩ ឧសភា ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ ​សង្កាត់ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

​សេចក្តីរាយការណ៍ឱ្យ​ដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ស ​ឈូ​ អាយុ​២៤​ឆ្នាំ ​ទើប​វិល​ត្រឡប់​ពី​ប្រទេស​កូរ៉េ​៥-៦ខែ​និង​មានកូន​ម្នាក់ ​ទើប​អាយុ​៦ខែ​​ប៉ុណ្ណោះ ។​

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ចង.ក​ជាមួយ​​ខ្សែ​គោ​ទៅ​នឹត​មាត់ទ្វារ​បន្ទប់ទឹក​ ។ ​នៅ​ក្នុង​បន្ទប់ដេក​​​គេ​ឃើញ​មាន​អក្សរ​ស​រ​សេរ​ផ្តាំផ្ញើជា​ច្រើន​សំខាន់​ គឺ​ឱ្យ​ម្តាយក្មេក​ជួយ​មើលថែ​កូន​ ក្នុង​នោះ​មាន​ថ្នាំពេទ្យ​ជា​ច្រើន​សង្ស័យ​មុន​​ចង.ក​ ជនរងគ្រោះ​អាច​លេបថ្នាំ​​ជា​មុន​​​​ផងដែរ​ ។

​យ៉ាងណា​ក៏​ដោយ ពេល​នេះ​គ្រួសារ​រង​គ្រោះ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ ដើម្បី​ឱ្យ​ចុះ​ដល់​កន្លែង​កើតហេតុ​ ដើម្បី​ពិនិត្យបន្ត ។

ព័ត៌មានលម្អឹតមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ