ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្នាចេះ​តែ​ឆ្ងល់ ដល់ពេលអើតមើល​ស្រាប់តែ​ផ្អើលឆោឡោឡើង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ដឹង​ខ្លួនឯង​មិន​ស្រួលខ្លួន កំពុង​បើកបរ​រថយន្ត ឈប់​អែប​កៀន​ខាង​ចិញ្ចើម​ផ្លូវ​ហើយ​ដេក បែរជា​ស្លាប់​បាត់ សង្ស័យ​ខ្យល់គ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ដឹង​ខ្លួនឯង​មិន​ស្រួលខ្លួន កំពុង​បើកបរ​រថយន្ត ឈប់​អែប​កៀន​ខាង​ចិញ្ចើម​ផ្លូវ​ហើយ​ដេក បែរជា​ស្លាប់​បាត់ សង្ស័យ​ខ្យល់គ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​១៩៥៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

 បុរស​ដែល​ស្លាប់​ឈ្មោះ ហាន គុណ​ផានិត អាយុ​៤០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​មួយ ។ 

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​ទេសចរណ៍ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AS-២៧៦៦ ខាងលើ បើក​តាម​ផ្លូវ​១៩៥៨ ពី​លិចទៅ​កើត លុះដល់​ចំណុច​ខាងលើ បើក​អែប​ខាង​ចិញ្ចើម​ផ្លូវ បើក​កញ្ចក់​សងខាង បញ្ឆេះ​ម៉ាស៊ីនរថយន្ត ហើយ​បុរស​នោះ​ដេក​ទ្រោប​ឱប​ជាប់​នឹង​ដៃចង្កូត តាំងពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​មក​ម៉្លេះ​ រហូត​ដល់​វេលា​ម៉ោង​១០​និង​១០​នាទី​ទៅ​ហើយ នៅ​តែ​ឃើញ​ដេក​ក្នុង​រថយន្ត មិន​ព្រម​បើក​ចេញ ដោយ​ងឿងឆ្ងល់ ពលរដ្ឋ​ដើរទៅ​អើត​មើល ទើប​ដឹង​ថា ស្លាប់​បាត់​ទៅ​ហើយ ក៏​បាន​ឆោឡោ​ឡើង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

ស្រប​ពេល​ដែល​ពលរដ្ឋ និង​សមត្ថកិច្ច​កំពុង​ភ្ញាក់ផ្អើល ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​មក​អះអាង​ថា ជា​រថយន្ត​ខ្លួន ហើយ​បាន​ឲ្យ​បុរស​រង​គ្រោះ​ខាងលើ​បើក​យក​ទៅ​លាង​សំអាត​ដើម្បី​ដឹក​ប្រពន្ធ​គាត់​ទៅ​កម្មវិធី​នៅ​ផ្សារ​អ៊ី​អន ដោយ​បុរស​រង​គ្រោះ​ខាងលើ​បើក​ចេញពីផ្ទះ​គាត់​តាំងពី​ម៉ោង​៧​និង​៣០​នាទី​មក​ម៉្លេះ​ ក្រោយ​ចេញពីផ្ទះ​បាត់​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក មិនឃើញ​បុរស​រង​គ្រោះ​ខាងលើ​បើករថយន្ត​មក​វិញ ក៏​ទូរស័ព្ទ​រក តែ​មិន​លើក គាត់​ក៏​បាន​បើករថយន្ត​ស្វែងរក ក្រែង​មាន​បញ្ហា​អ្វី ហើយ​ក៏​ប្រទះ​ឃើញ​រថយន្ត និង​ឃើញ​បុរស​រង​គ្រោះ​ស្លាប់​ទៅ​វិញ ។

ក្រោយ​ប្រទះ​ឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​រថយន្ត សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថ​កិ​ច្ច​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ គ្រាន់តែ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ស្លាប់​ដោយសារ​គាំងបេះដូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ