ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន​ទឹក​ស្អាត​ធ្វើ​អាង​ស្តុក​ទឹក​លើ​ភ្នំ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នេះ​ដោយសារ​តែ​មានការ​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​ទឹក​ស្អាត ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ទើប​ខាង​អាជ្ញាធរ​ក៏​ដូច​ជា​មន្ទីរ​បរិស្ថាន​ខេត្ត…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នេះ​ដោយសារ​តែ​មានការ​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​ទឹក​ស្អាត ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ទើប​ខាង​អាជ្ញាធរ​ក៏​ដូច​ជា​មន្ទីរ​បរិស្ថាន​ខេត្ត បាន​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន​ទឹក​ស្អាត ធ្វើការ​ឈូស​ឆាយ ត្រង់​ចំហៀង​ភ្នំ​សា​រ៉ា​វ៉ា​ន់ ដើម្បី​ដាក់​អាង​ទឹក ដើម្បី​បង្ក​ភាព​ងាយស្រួល​ផ្គត់ផ្គង់ ដល់​ភូមិ​ប្រើប្រាស់​គ្រប់គ្រាន់ មិន​ថា រដូវប្រាំង ឬ​វស្សា​នោះ​ឡើយ ។ ជា​ពិសេស​នៅ​តំបន់​ព្រំដែន​ខេត្ត​ប៉ៃលិន ដែល​មាន​ក្រុមហ៊ុន​កាស៊ីណូ​ធំ​ៗ ជា​ច្រើន ត្រូវការ​ទឹកជា​ចាំបាច់​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ចាន់ ថា​នី ជា​ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ទឹក​ស្អាត​របស់​លោក គឺ​មាន​ទីតាំង ស្ថិត​នៅ​ក្នុង​សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ហើយ​បាន​ដាក់​បង្កប់​ទុយោ​ក្នុង​ដី និង​លក់​ចែកចាយ​ទឹក​ដល់​ភូមិ​ជា​ច្រើន ដូច​ជា ភូមិបរ​ហ៊ុយ បរ​តាំង​ស៊ូ អូរ​ច្រា អូរ​បេង បឹង​ព្រលឹត និង​ភូមិ​ជា​ច្រើន​ទៀត ក្នុងស្រុក​សាលា​ក្រៅ រហូត​ដល់​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​តែ​ម្តង ។

លោក​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ ដោយសារ​នីវ៉ូ​ប្រព័ន្ធ​ទឹក​ស្អាត​របស់​ខ្លួន​ទាប​ជាង​ភូមិ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ម៉ាស៊ីន​មិន​អាច​រុញច្រាន​ទឹក​ដល់​គ្រប់​ទិស​ទី ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​លំបាក​ក្នុង​ការ​ប្រើប្រាស់ ជូន​មានទឹក​ប្រើ ជួន​ខ្វះខាត ទឹក​ខណ​:​ពេល​អ្នក​ប្រើ​ទឹក​ស្អាត​កាន់តែ​ច្រើន​ឡើង​ៗ ទើប​លោក​បាន​ស្នើ​សុំ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​បរិស្ថាន ធ្វើការ​ឈូស​ឆាយ​ផ្នែក​ខាងជើង​ភ្នំ​សា​រ៉ា​វ៉ា​ន់ ដើម្បី​ដាក់​អាង​ធំ​ៗ ស្តុក​ទឹក​ទុក ងាយស្រួល​បង្ហូរទឹក ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ជា​ពិសេស​ដល់​ខាង​ក្រុមហ៊ុន​កាស៊ីណូ និង​អ្នក​ដែល​បង្កើត​ផ្ទះសំណាក់ ព្រមទាំង​ផ្ទះ ល្វែង ដែល​នៅ​ជាប់​នឹង​ព្រំដែន​តែ​ម្តង ។

ចំណែក​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​លោក​បានឱ្យ​ដឹង​ដែរ​ថា ខាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​បាន​ស្នើ​សុំ​ច្បាប់​ទៅ​ខាង​មន្ទីរ​របស់​លោក​ដើម្បី​ឈូស​ឆាយ​ភ្នំ​ខាងលើ សម្រាប់​ដាក់​អាង​ស្តុក​ទឹក យក​ទៅ​ផ្គត់ផ្គង់​ដល់​អ្នក​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ។ ហើយ​ការ​ឈូស​ឆាយ​នេះ មិន​មាន​ប៉ះពាល់​អ្វី​ដល់​ភ្នំ​នោះ​ទេ គ្រាន់តែ​ពង្រាប​ព្រៃឈើ​ស្ថិត​នៅ​ចំហៀង​ខាងជើង​ភ្នំ​សា​រ៉ា​វ៉ា​ន់​មួយ​ភាគ ឱ្យ​រាបស្មើ និង​ស្រឡះ​ល្អ រួច​ធ្វើ​ផ្លូវ​ឡើង ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹក​សម្ភារ​យក​ទៅ​ធ្វើ​អាង​ប៉ុណ្ណោះ ។

លោក​បន្ត​ថា លោក​ក៏​សប្បាយ​រីករាយ ដែល​ខាង​ក្រុមហ៊ុន ធ្វើការ​អភិវឌ្ឍ​ពង្រីក​ផ្នែក​ទឹក​ស្អាត​របស់​ខ្លួន ដើម្បី​ឱ្យទាន់​នឹង​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ ជា​ពិសេស​បច្ចុប្បន្ន​នៅ​ក្នុ ង​ភូមិ​ផ្សារ​ព្រំ ប្រជាពលរដ្ឋ​មានការ​សាងសង់​ផ្ទះ​ជា​ច្រើន​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ