ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ Real Madrid រអ៊ូ​ថា​គ្មាន​កន្លែង​ដាក់​ពាន​ទៀត​ទេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ការ​ឈ្នះ​ពាន Champions League ថ្ងៃមុន​ធ្វើ​ឲ្យ​សារមន្ទីរ​របស់ Real Madrid រអ៊ូ​ថា​គ្មាន​កន្លែង​ដាក់​ទៀត​ទេ​ព្រោះ…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ការ​ឈ្នះ​ពាន Champions League ថ្ងៃមុន​ធ្វើ​ឲ្យ​សារមន្ទីរ​របស់ Real Madrid រអ៊ូ​ថា​គ្មាន​កន្លែង​ដាក់​ទៀត​ទេ​ព្រោះ European Cup (​ពាន Champion League) ឡើង​ដល់​១៣​ពាន​ហើយ​ពេល​នេះ ។

ក្លិប​អធិរាជ​សមាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​ពាន​ច្រើន​ហើយ​ដាក់​ក្នុង​សារមន្ទីរ​របស់​ខ្លួន​ដែល​ជា​សារមន្ទីរ​មាន​មនុស្ស​ទៅ​ទស្សនា​ច្រើន​ជាងគេ​លំដាប់​ទី​បី​ក្នុងស្រុក បន្ទាប់​ពី Reina Sofia និង Prado ។ នៅ​ពេល​នេះ​គេ​មាន​បញ្ហា​កន្លែង​ដាក់​តាំង​មិន​គ្រប់គ្រាន់​សម្រាប់​ពាន ។

ទោះបីជា​ពេល​នេះ​មាន​បញ្ហា​បែប​នេះ​ក៏​ដោយ​ក៏​ខាង​សារមន្ទីរ​ប្រាប់​ថា នឹង​ដោះស្រាយ​ឲ្យ​ហើយ​នៅ​ស​ប្តា​ហ៍​ក្រោយ​ដើម្បី​ឲ្យ​ពាន European Cup លើក​ទី​១៣​របស់​គេ​អាច​ដាក់​តាំង​ឲ្យ​ភ្ញៀវ​អ្នកគាំទ្រ​ទស្សនា​បាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពាន European Cup ទី​១៣​នោះ គឺជា​ពាន Champions League ដែល​ឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង Liverpool នៅ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ជាមួយនឹង​លទ្ធផល ៣-១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ