ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យផលប្រយោជន៍​ធំជាងទប់ស្កាត់​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាម​ដំណើរការ​ចរាចរ​បទល្មើស​ព្រៃឈើនៅ​ប៉ែក​ភាគ​ឦសាន​ ក្នុងស្រុក​សៀម​ប៉ា​ង ជា​ផ្នែក​​​មួយ ដែល​ជា​ចំណុចក្តៅ​គគុក ពាក់ព័ន្ធ​បទ​ព្រៃឈើ តែ​លំហូរ​នៃ​បទល្មើស​ក្រោម​សំណូក​ចូល​ហោប៉ៅ ។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា…

ខេត្តស្ទឹងត្រែង ៖ តាម​ដំណើរការ​ចរាចរ​បទល្មើស​ព្រៃឈើនៅ​ប៉ែក​ភាគ​ឦសាន​ ក្នុងស្រុក​សៀម​ប៉ា​ង ជា​ផ្នែក​​​មួយ ដែល​ជា​ចំណុចក្តៅ​គគុក ពាក់ព័ន្ធ​បទ​ព្រៃឈើ តែ​លំហូរ​នៃ​បទល្មើស​ក្រោម​សំណូក​ចូល​ហោប៉ៅ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ឃុំ​ទាំង​៥​នៅ​ស្រុក​សៀម​ប៉ា​ង សំបូរ​ទៅ​ដោយ​បទល្មើស​ព្រៃឈើ ដោយ​សុទ្ធ​សឹង​កាប់ និង​ដឹក​ជញ្ជូន​ចេញពី​តំបន់​ព្រៃ​អភិរក្ស​ឧទ្យាន​ជាតិ​វរជ័យ តំបន់​ព្រៃ​កន្ទុយ​នាគ​ព្យា​ង តាម​ទូក​ក្បូន​ឆ្លង​ទន្លេសេសាន ឆ្ពោះទៅ​ស្រុក​វើ​ុ​ន​សៃ ខេត្តរតនៈគិរី និង​មួយ​ចំនួន​ធំ​ទៀត ដឹក​មក​ផ្គត់ផ្គង់​ដល់​ជនជាតិ​វៀត​ណាម​អន្តោប្រវេសន៍​នាំ​ទៅ​ប្រទេស​វៀតណាម តាម​រថយន្ត​ក្បួន​រថយន្ត​សាំង​យ៉ុ​ង និង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ និង​កាម​រី​អត់​ពន្ធ ពិនិត្យ​ឃើញ​ការ​ទប់ស្កាត់ ហាក់ដូច​គ្មាន​ប្រសិទ្ធភាព​ទេ ដែល​សង្ស័យ​មាន​ផលប្រយោជន៍​ច្រេ​ី​ន​ជាង​ទប់​ស្កាត់។

 

អត្ថបទសរសេរ ដោយ