ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ក្លាយទៅជា​កីឡាករ​ឈ្នះ​ពាន Champions League ច្រើន​ជាងគេ​លើ​លោក

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អធិរាជ​ស Cristiano Ronaldo បាន​ក្លាយទៅជា​កីឡាករ​ឈ្នះ​ពាន UEFA Champions…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អធិរាជ​ស Cristiano Ronaldo បាន​ក្លាយទៅជា​កីឡាករ​ឈ្នះ​ពាន UEFA Champions League ច្រើន​ដង​ជាងគេ​លើ​លោក​នៅ​ពេល​នេះ ។ បើ​ទោះបីជា Ronaldo មិន​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ឈ្នះ Liverpool ជាមួយនឹង​លទ្ធផល 3-1 ក៏​ដោយ ក៏​គេ​នៅ​តែ​ហៅ​ថា​ឈ្នះ​ដែរ ។ ការ​ឈ្នះ​លើក​នេះ គឺជា​លើក​ទី​៥ ហើយ​សម្រាប់ Ronaldo ។

កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​ម្នាក់​នេះ​បាន​ឈ្នះ​ពាន Champions League ដំបូង​គេ នៅ​រដូវ​កាល​ឆ្នាំ ២០០៧/០៨ ជាមួយនឹង​ក្លិប​បិសាច​ក្រហម ហើយ​ក្រោយមក​ក៏​ឈ្នះ​នៅ Real Madrid ចំនួន​បួន​ដង​ទៀត (​រដូវ​កាល ២០១៣/១៤, ២០១៥/២០១៦, ២០១៦/២០១៧ និង ២០១៧/១៨)​។

ដោយឡែក​សម្រាប់​កីឡាករ​ខ្លាំង​ៗ​ផ្សេង​ទៀត ដែល​រួម​មាន Andres Iniesta, Clarence Seedorf, Xavi Hernandes, Lionel Messi និង Gerard Pique សុទ្ធតែ​ឈ្នះ​ពាន​ត្រឹមតែ​បួន​ដង​ប៉ុណ្ណោះ​។ សូ​ម្បី​តែ​មិត្ត​រួម​ក្រុម​របស់ Ronaldo មួយ​ចំនួន​ដូច​ជា Dani Carvajal, Raphael Varane, Sergio Ramos, Luka Modric, Gareth Bale, Karim Benzema, Marcelo និង Isco ក៏​ទើបតែ​ឈ្នះ​ពាន បាន​បួន​ដង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ