ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ទ្រាំ​បាន… ចាប់ពី​ជួប​គ្នា​មក​គំរាម​រហូត សូ​ម្បី​តែ​ក្មេង​៤​ឆ្នាំ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​ក្រុង​សំរោង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ប៉ុនប៉ង​កាប់សម្លាប់​ប្រពន្ធ​កូន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨​ឧសភា ២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង​។ ស្ត្រី​ដែល​ដាក់​ពាក្យ​ប្តឹង​ប្តី​ឈ្មោះ…

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​ក្រុង​សំរោង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ប៉ុនប៉ង​កាប់សម្លាប់​ប្រពន្ធ​កូន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨​ឧសភា ២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង​។

ស្ត្រី​ដែល​ដាក់​ពាក្យ​ប្តឹង​ប្តី​ឈ្មោះ សេក សា​រឿ​ន អាយុ​៣២​ឆ្នាំ មានកូន​ប្រុស​ម្នាក់​ទើប​អាយុ​៤​ឆ្នាំ និង​បុរស​ជា​ប្តី​ដែល​ប្រពន្ធ​ចោទ​ប្តឹង​ឈ្មោះ ជា អឿ​ន អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចំការ មាន​ទីលំនៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ថា ប្តី​របស់​ខ្លួន​ចាប់តាំងពី​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​មក គឺ​មិន​ដែល​ផ្តល់​នូវ​សេចក្តីសុខ​សម្រាប់​ប្រពន្ធ​កូន​នោះ​ទេ មាន​តែ​ប្រើ​អំពើ​ហិង្សា​ជា​ញឹក​ញាប់ និង​គំរាម​ដោយ​ទាញ​កាំបិត ពូថៅ​ដេញ​កាប់សម្លាប់​ប្រពន្ធ​កូន ទើប​ខ្លួន​ដាច់​ចិត្ត​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការ​ក្រុង​សំរោង ឱ្យ​ឃាត់ខ្លួន​បុរស​ជា​ប្តី​តែ​ម្តង​។

បើ​តាម​ប៉ូលិស​ក្រុង​សំរោង​ឱ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន​បុរស​រូប​នេះ គឺ​យោង​ទៅ​លើ​​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះជា​ប្រពន្ធ ទើប​សមត្ថកិច្ច​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​បុរស​ជា​ប្តី​នាំ​មក​អធិការ​ក្រុង​សំរោង ដើម្បី​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​ជា​ប្តី​បាន​សារភាព​ថា កន្លង​មក ខ្លួន​តែងតែ​ប្រើ​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ពិតប្រាកដ​មែន ក្រោយ​ពី​សារភាព​រួច សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ