ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar នឹងបានលុយ​សន្ធឹកសន្ធាប់ពី Nike បើជួយប្រេស៊ីលឈ្នះ World Cup នៅរុស្ស៊ី

5 ឆ្នាំ មុន

បើសិន Neymar ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​របស់​គេ​ឈ្នះ​ពាន World Cup ២០១៨ នៅ​រុ​ស្សុី​មែន​នោះ រូបគេ​នឹង​ទទួល​បាន​កញ្ចប់​ទឹកប្រាក់​ពី​ក្រុមហ៊ុន​សម្លៀក​បំពាក់​អា​មេ​រិ​ក Nike ​យ៉ាងច្រើន​សន្ធឹកសន្ធាប់…

បើសិន Neymar ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​របស់​គេ​ឈ្នះ​ពាន World Cup ២០១៨
នៅ​រុ​ស្សុី​មែន​នោះ រូបគេ​នឹង​ទទួល​បាន​កញ្ចប់​ទឹកប្រាក់​ពី​ក្រុមហ៊ុន​សម្លៀក​បំពាក់​អា​មេ​រិ​ក
Nike ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

ខ្សែប្រយុទ្ធ​វ័យ ២៦ ឆ្នាំ​ដែល​ទើប​ចូល​ទីលាន​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​វិញ​ក្រោយ​របួស​ប្រេះ​ឆ្អឹង​កជើង​ជា​សះស្បើយ​បណ្តើរ​ៗ Neymar នឹង​ទទួល​បាន​ទឹកប្រាក់​៥០.០០០ ដុល្លារ​បើ​រូបគេ​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​លឈ្នះ​ពាន​World Cup២០១៨ និង​ទឹកប្រាក់ ២០០.០០០ ​ដុល្លារ​ទៀត​បើ​ឈ្នះ​ពាន​ «Player of the Tournament» ឬ «​កីឡាករ​ល្អ​ក្នុង​ការ​ប្រកួត​» ​។

គួរ​បញ្ជាក់​ថា Neymar បាន​ចុះ​កុងត្រា​ជាមួយ Nike តាំងពី​ខែមីនា ឆ្នាំ​២០១១ ពោល​គឺ​តាំងពី​រូបគេ​មាន​អាយុ​១១​ឆ្នាំ​ម៉្លេះ បន្ទាប់មក​ត្រូវ​បាន​ក្រុមហ៊ុន​ Panasonic ​របស់​ជប៉ុនចំណាយ​២,៤​លាន​ដុល្លារ​លើ​កុងត្រា​ពីរ​ឆ្នាំ ។

ក្រៅពី​នេះ Neymar បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ផ្សេង​ទៀត​ដូច​ជា​៖ Volkswagen, Tenys Pé Baruel, Lupo, Ambev , Claro, Uniliver និង​ធនាគារ​អេ​ស្ប៉ា​ញ Satander ។ តាម​រយៈ​ដៃគូ​ពាណិជ្ជកម្ម​ទាំងនេះ ធ្វើ​ឱ្យកំលោះ​កូន​១ Neymar រក​ចំណូល​សរុប​បាន​ប្រហែល​២០​លាន​អឺ​រ៉ូ​ក្នុង​១​ឆ្នាំ ខណៈ​កុងត្រា​ជាមួយ Nike មាន​សុពលភាព​ដល់​ឆ្នាំ២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ