ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ឆ្នាំទៀត​​​អាមេរិក​បើក​​​​​​​សណ្ឋាគារ​​នៅលើលំ​ហ​អា​កាស​

5 ឆ្នាំ មុន

ក្រុមហ៊ុន «Orion Span» ​ក្នុង​សហរដ្ឋអាមេរិក​បង្ហើប​ឲ្យ​ដឹង​ថា​មាន​គម្រោង​បើក​សណ្ឋាគារ​ដ៏​ទំនើប​មួយ​នៅ​លើ​លំហ​អវកាស​ជា​លើក​ដំបូង​នៅ​លើ​ពិភពលោក​ក្នុង​ស្ថានីយ​អវកាស «Aurora Station» នៅ​ឆ្នាំ​២០២១ ។ លោក​ហ្វ្រែ​ង ប៊ុ​ន​ហ្គ័​រ​(Frank…

ក្រុមហ៊ុន «Orion Span» ​ក្នុង​សហរដ្ឋអាមេរិក​បង្ហើប​ឲ្យ​ដឹង​ថា​មាន​គម្រោង​បើក​សណ្ឋាគារ​ដ៏​ទំនើប​មួយ​នៅ​លើ​លំហ​អវកាស​ជា​លើក​ដំបូង​នៅ​លើ​ពិភពលោក​ក្នុង​ស្ថានីយ​អវកាស «Aurora Station» នៅ​ឆ្នាំ​២០២១ ។

លោក​ហ្វ្រែ​ង ប៊ុ​ន​ហ្គ័​រ​(Frank Bunger) ជា​ម្ចាស់​សណ្ឋាគារ​បាន​ថ្លែង​ថា «​គោលដៅ​របស់​យើង​គឺ​ធ្វើ​ឲ្យ​អវកាស​ក្លាយជា​កន្លែង​ដែល​មនុស្ស​គ្រប់​រូប​ចូល​ទៅ​ដល់​» ។ ក្រុមហ៊ុន​បាន​គិតថ្លៃ​ក្នុង​ការ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​រយៈពេល​១២​ថ្ងៃ ចំនួន​៩,៥​លាន​ដុល្លារ ឬ​ត្រឹមតែ​ពាក់កណ្ដាល​នៃ​ថ្លៃ​ចំណាយ​ពី​២០​ទៅ​៤០​លាន​ដុល្លារ​ដែល​មនុស្ស​មាន​អាយុ​ពី​១៧​ឆ្នាំ​ឡើង​តែ​៧​នាក់​ធ្លាប់​ចំណាយ​ទៅ​កម្សាន្ត​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ​កន្លង​មក ។

បច្ចុប្បន្ន​បាន​បើក​ឲ្យ​កក់​ទុកជា​មុន​តាម ប្រព័ន្ធ​អន​ឡាញ ប៉ុន្តែ​ត្រូវ​បង់ថ្លៃ​កក់​ក្នុង​តម្លៃ​៨០.០០០​ដុល្លារ ព្រោះ​អាច​ទទួល​អ្នកដំណើរ​ច្រើន​បំផុត​ក្នុង​មួយ​លើក​តែ​៤​នាក់ ធ្វើ​ដំណើរ​ជាមួយ​អវកាសយានិក​ចំនួន​២​នាក់ និង​ត្រូវ​ហ្វឹកហ្វឺន​រយៈពេល​៣​ខែ​ដើម្បី​ឲ្យ​សម្រប​ខ្លួន​លើ​ការ​រស់នៅ​ក្នុង​ស្ថានភាព​គ្មាន​កម្លាំង​ទំនាញ​នៅ​ក្នុង​កម្រិត​កម្ពស់​ជាង​៣០០​គីឡូម៉ែត្រ​ពី​ផែនដី ។

លោក​ប៊ុ​ន​ហ្គ័​រ​បញ្ជាក់​ថា «​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ជាមួយ​យើង​នឹង​បាន​ប្រឡូក​លើ​បទ​ពិសោធន៍​ដែល​គ្មាន​ថ្ងៃ​បំភ្លេច​» ។

សា្ថ​នី​យ​អវកាស​នេះ​នឹង​គោចរ​នៅ​ជុំវិញ​ផែនដី​១​ជុំ​នៅ​រៀង​រាល់​៩០​នាទី​ម្ដង មាន​ន័យ​ថា​ក្នុង​រយៈពេល​២៤​ម៉ោង​នឹង​បានឃើញ​ព្រះអាទិត្យ​រះ និង​លិច​ចំនួន​១៦​លើក រួម​ទាំង​បានឃើញ​ពន្លឺ​នៅ​តំបន់​ប៉ូ​ល​ខាងជើង​-​ខាងត្បូង ឬ​«Orora»​ផង​ដែរ ។ ក្រៅពី​នេះ​ក៏​បាន​ចូលរួម​សប្បាយ​ក្នុង​ការ​ដាំ​បន្លែ​នៅ​ក្នុង​លំហ ហើយ​នៅ​ពេល​ត្រឡប់​មក​ផែនដី​វិញ​ក៏​បាន​យក​វត្ថុ​នោះ​មក​រក្សា​ទុក​នៅផ្ទះ​ធ្វើ​ជា​អនុស្សាវរីយ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ