ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត World Cup 2018 របស់​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់

5 ឆ្នាំ មុន

នេះ​គឺជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​ពិភពលោក World Cup ចាប់តាំងពី​បង្ហាញខ្លួន​លើក​ដំបូង​កាលពី​ឆ្នាំ​២០០២ ដែល​ពេល​នោះ​ពួក​គេ​មានឱកាស​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ តែ​ចាញ់​តួ​ក​គី​ក្នុង​ម៉ោង​បន្ថែម​០​ទល់​នឹង​១ ។ បន្ទាប់​ពី​ខកខាន​អស់​ជា​ច្រើន​រដូវ​កាល​កន្លង​មកនេះ សេ​ណេ​ហ្គា​ល់​បាន​ត្រឡប់​មក​វិញ​ជាមួយនឹង​ទម្រង់​លេង​ប្លែក​គួរ​ឱ្យ​កត់សម្គាល់…

នេះ​គឺជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​ពិភពលោក World Cup ចាប់តាំងពី​បង្ហាញខ្លួន​លើក​ដំបូង​កាលពី​ឆ្នាំ​២០០២ ដែល​ពេល​នោះ​ពួក​គេ​មានឱកាស​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ តែ​ចាញ់​តួ​ក​គី​ក្នុង​ម៉ោង​បន្ថែម​០​ទល់​នឹង​១ ។

បន្ទាប់​ពី​ខកខាន​អស់​ជា​ច្រើន​រដូវ​កាល​កន្លង​មកនេះ សេ​ណេ​ហ្គា​ល់​បាន​ត្រឡប់​មក​វិញ​ជាមួយនឹង​ទម្រង់​លេង​ប្លែក​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​តាម​តំបន់ ពួក​គេ​បាន​បញ្ចប់​ទៅ​ដោយ​មិន​ចាញ់​១​លើក​សោះ ។ ម្យ៉ាងទៀត ក្រុម​មក​ពី​ទ្វីបអាហ្វ្រិក​ខាងលើ​កំពុងឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២៨​ក្នុង​តារាង FIFA ទៀត​ផង ។

ក្តី​រំពឹង ៖ សេ​ណេ​ហ្គា​ល់​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ក្រុម​ដែល​មាន​ប្រព័ន្ធ​ការពារ​រឹង​មាំ ថែម​ទាំង​ការ​បញ្ជូន​បាល់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពួក​គេ​លេង​ស៊ីចង្វាក់​គ្នា​ល្អ​ណាស់ ។ សេ​ណេ​ហ្គា​ល់​ដែល​កំពុង​ស្ថិត​នៅ​ពូ​ល H ក្នុង​វគ្គ​ចែក​ពូ​ល​រដូវ​កាល​នេះ ហាក់​រង​សម្ពាធ​ច្រើន និង​មាន​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ ព្រោះ​ពួក​គេ​ត្រូវ​ប្រឈម​ជាមួយ​ប៉ូ​ឡូញ កូ​ឡុំ​ប៊ី និង​ជប៉ុន ។ ប្រសិនបើ​មានឱកាស​ឡើង​ដល់​វគ្គ​១៦​ក្រុម នោះ​វា​ជា​ជោគជ័យ​ដ៏​ធំធេង​មួយ​ហើយ​សម្រាប់​ពួក​គេ ។

គ្រូ​បង្វឹក ៖ អតីត​គ្រូបង្វឹក U23 លោក Aliou Cissé ត្រូវ​បាន​តែងតាំង​ឱ្យមក​ដឹកនាំ​ក្រុម​​ជម្រើសជាតិ​ឈុត​ធំ​នៅ​ឆ្នាំ​២០១៥ ជាមួយនឹង​ការ​តាំងចិត្ត​ខ្ពស់​ថា​អាច​ជ្រោមជ្រែង សេ​ណេ​ហ្គា​ល់​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​បាន​ដោយ​ជោគជ័យ ។ គ្រូបង្វឹក​វ័យ​៤២​ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​ជា​ខ្សែការពារ​រឹង​មាំ​មួយ​រូប​ផង​ដែរ​ក្នុង​អាជីព​ជា​កីឡាករ​អំឡុង​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០០៩ ។ ម្យ៉ាងទៀត ជ័យជម្នះ​រហូត​ពួក​គេ​ឡើង​ដល់​វគ្គ​៨​ក្រុម​កាលពី​ឆ្នាំ​២០០២ ក៏​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អតីត​ខ្សែការពារ​ប្រធាន​ក្រុម​លោក Aliou Cissé ផង​ដែរ ។

កីឡាករ​ Super Star​ ប្រចាំ​ក្រុម ៖ សន្ទុះ​លេង​មិន​ថា​ល្បឿន​ប្រយុទ្ធ និង​ការ​បង្កើត​ឱកាស​រក​គ្រាប់​បាល់ រួម​ទាំង​បទ​ពិសោធន៍​ប្រកួត​ច្រើន​ឆ្នាំ កីឡាករ Sadio Mane បាន​ដើរតួ​យ៉ាង​សំខាន់​ទាំង​នៅ​ក្រុម​ជម្រើសជាតិ និង​ក្លិប​Liverpool ។ ខ្សែបម្រើ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូប​នេះ បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​បាន​៤៩​ប្រកួត ស៊ុត​បាន​១៤​គ្រាប់ ខណៈ​វត្ត​មាននៅ​ក្លិប​ហង្ស​ក្រហម​ចំនួន​៥៦​លើក Sadio Mane រកបាន​២៣​គ្រាប់ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​)  ៖

-​អ្នកចាំទី ៖ Khadim N’Diaye (Horoya), Abdoulaye Diallo (Rennes), Alfred Gomis (SPAL) ។

-​ខ្សែការពារ ៖ Kara Mbodji (Anderlecht), Lamine Gassama (Alanyaspor), Kalidou Koulibaly (Napoli), Salif Sané (Hannover), Saliou Ciss (Valenciennes), Moussa Wagué (Eupen), Youssouf Sabaly (Bordeaux) ។

-​ខ្សែបម្រើ ៖ Idrissa Gueye (Everton), Cheikhou Kouyaté (West Ham), Cheikh N’Doye (Birmingham), Alfred N’Diaye (Wolver), Badou Ndiaye (Stoke City) ។

-​ខ្សែប្រយុទ្ធ ៖ Sadio Mané (Liverpool), Moussa Sow (Bursaspor), Mame Biram Diouf (Stoke City), Moussa Konaté (Amiens), Keita Baldé (Monaco), Ismaïla Sarr និង Diafra Sakho (Rennes), M’Baye Niang (Torino), Oumar Niasse (Everton), Khouma Babacar (Sassuolo) ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ