ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយវីដេអូវា.យដំ​មនុស្ស​​ឥត​មេត្តានេះបន្ថែម​ទៀត​…

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ម្នាក់ ​ដែលមាន​ចរិត​ឃោរឃៅ​ឈ្មោះ សុ​ន ពិសាល ដែល​ជាប់ចោទ​វាយដំ​យុវជន​ម្នាក់​ឲ្យ​បែក​មុខ​បែក​មាត់យ៉ាងដំណំ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សាធារណជន​យ៉ាង​ខ្លាំង​នោះ ត្រូវ​បាន​លោក តុ​ប ឈុ​ន​ហេង…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ម្នាក់ ​ដែលមាន​ចរិត​ឃោរឃៅ​ឈ្មោះ សុ​ន ពិសាល ដែល​ជាប់ចោទ​វាយដំ​យុវជន​ម្នាក់​ឲ្យ​បែក​មុខ​បែក​មាត់យ៉ាងដំណំ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សាធារណជន​យ៉ាង​ខ្លាំង​នោះ ត្រូវ​បាន​លោក តុ​ប ឈុ​ន​ហេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ហើយ ។ ដោយឡែក បក្សពួក​ម្នាក់​ទៀត​ដែល​បាន​និង​កំពុង​រត់គេច​ខ្លួន ក៏​សមត្ថ
កិច្ច​កំពុង​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ឱ្យ​ខាង​តែ​បាន​ដែរ ព្រោះ​បាន​ស្គាល់​អត្តសញ្ញាណ​រួច​ហើយ ។

ស្រប​ពេល​ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជន​ម្នាក់​ទៀត​នោះ ឃ្លី​ប​វី​ដេ​អូ​មួយ​ស្ដី​ពី​សកម្មភាព​របស់​ជន​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ ហ្វេ​ស​ប៊ុ​ក ពី​ការ​ទារុណកម្ម​វាយ​ទាត់​ធាក់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​យ៉ាង​សាហាវ​នៅ​ក្នុង​បន្ទប់ធ្វើការ ដោយនៅ​ក្នុង​ដៃ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ទៀត​ផង ។ នៅ​ពេល​ដែល​មានការ​បែកធ្លាយ ឃ្លី​ប​វី​ដេ​អូ​នេះ ក៏​កាន់តែ​ធ្វើ​ឱ្យ​សាធារណជន​ដែល​បានឃើញ​នាំ​គ្នា​ធ្វើការ​ថ្កោលទោស​កាន់តែ​ខ្លាំង​ទៀត និង​ទាមទារ​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ជា​បន្ទាន់ ។

ក្នុង​ឃ្លី​ប​វី​ដេ​អូ​ដែល​ត្រូវ​បាន​បង្ហោះ​ចែកចាយ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក នា​រសៀលថ្ងៃ​ទី​២៨ ខែឧសភា បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​វាយ​ទាត់​ធាក់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​នៅ​ក្នុង​បន្ទប់ធ្វើការ ប៉ុន្តែ​មិនដឹង​ថា​ជន​រង​គ្រោះ​មាន​បញ្ហា និង​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ឡើយ ។ទោះជា​យ៉ាងណា​ក៏​ដោយ គេ​មិនដឹង​ថា តើ​មន្ត្រី​នគរបាល​ទំនើង​ម្នាក់​ទៀត​នោះ​ឈ្មោះ​អ្វី និង​បម្រើ​ការងារ​នៅ​អង្គភាព​ណា​ឡើយ និង​កំពុង​ត្រូវ​បាន​តាម​ចាប់ខ្លួន​ន ។ចំណែក​ជន​ឈ្មោះ សុ​ន ពិសាល ត្រូវ​បាន​លោក ចែ សុង ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​គឺបាន​ចោទប្រកាន់​ពី​បទ «​ប្រើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​» នៃ​ក្រមព្រហ្មទណ្ឌ ។

មន្ត្រី​នគរបាល​ឈ្មោះ សុ​ន ពិសាល អត្តលេខ​៧៤៨៤០ ឋានន្តរស័ក្តិ​ព្រិ​ន្ទ​បាល​ឯក មានតួនាទី​ជា​នាយ​រង​ផ្នែក​បន្ទប់ពិសោធន៍​នៃ​នាយកដ្ឋា​ន​នគរបាល​ប​ច្ចេស​ទេស និង​វិទ្យាសាស្ត្រ​។ចំណែក​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ អុ​ឹ​ម បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៨៤ ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ