ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ លោក ហុ​ក វ៉ា​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ លោក ហុ​ក វ៉ា​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ប្រហែល​១០​កញ្ចប់​នៅ​ស្រុក​ពញាឮ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ “​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” ដែល​ប្រព្រឹត្ត​នៅ ភូមិ​កំណប់ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។

  ជន​ត្រូវ​ចោទ​មានឈ្មោះ ភក្តី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​ព្រិច ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។ នៅ​ថ្ងៃ​កើតហេតុ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ ចុះ​ល្បាត​តាម​គោលដៅ ក្នុង​មូលដ្ឋាន លុះដល់​ចំណុច​កើតហេតុ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ជនសង្ស័យ​ខាងលើ កំពុង​លក់​ថ្នាំ​ញៀន​នៅ​ក្បែរ​ម៉ុង​កន្លែង​កើតហេតុ ដោយ​ឃើញ​ក្មេង​ស្ទាវ​ចូល​ទៅ​ទិញ​បន្តបន្ទាប់​។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ផ្នែក​ជំនាញ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់​ធំ បាន​ចុះ​ដល់​ចំ​ណុ ច​កើតហេតុ​បាន​ប្រទះ​ឃើញ​ជន​ស​ង្ស​យ័​ខាងលើ ដែល​ជា​មុខសញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម ដែល​ទើប​ចេញពី​ពន្ធនាគារ ខេត្តកំពង់ស្ពឺ ក៏​បាន​ឃាត់​ឆែកឆេរ រក​ឃើញ​សារធាតុ​ញៀន​ចំនួន​០៩ កញ្ចប់​តូច​ដូច​ខាងលើ​។ ជន​ស​ង្ស​យ័ បាន​សារភាព​ថា ថ្នាំ​ញៀន​ដែល​ខ្លួន​យក​មក​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​គឺ​ឈ្មោះ នូ ភេទ​ប្រុស នៅ​ភូមិ​បែក​ថ្លាង ឃុំ​ទំនប់​ធំ ជា​អ្នក​យក​ថ្នាំ​ញៀន​មក​ឲ្យ​លក់​នៅ​ថ្ងៃអាទិត្យ​នេះ ហើយ​ល្ងាច​បាន​ឈ្មោះ នូ មក​យក​លុយ (​ឈ្មោះ នូ ប្រើ​ទូរ​សព្ទ័​លេខ 016 70 48 41)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ