ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​គេ​ខំ​ទុកចិត្ត នាំ​នាង​ទៅ​រំលោ.ភ​បាន​សម្រេច​ក្នុងផ្ទះ​សំណាក់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ត្រី កែ ក​ញ្ច​នា អធិការ​ង​នគរបាល​ស្រុក​បារាយណ៍ ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ករណី​រំលោភ​សេពសន្ថវ​មួយ​ករណី​បាន​កើតឡើង នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​តារា​ស៊ី ស្ថិត​នៅ​ក្នុងភូមិ​ត្រស់…

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ត្រី កែ ក​ញ្ច​នា អធិការ​ង​នគរបាល​ស្រុក​បារាយណ៍ ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ករណី​រំលោភ​សេពសន្ថវ​មួយ​ករណី​បាន​កើតឡើង នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​តារា​ស៊ី ស្ថិត​នៅ​ក្នុងភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង្គ​កើត ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ លុះ​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​២៨ ខែឧសភា​នេះ ទើប​សមត្ថកិច្ច​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ញ៉ ស្រី​នាង ភេទ​ស្រី អាយុ​១៦​ឆ្នាំ កើត​នៅ​ខេត្ត​រតនគីរី បច្ចុប្បន្ន​មក​ស្នាក់​នៅ និង​រើស​ស្វាយចន្ទី នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ចំណែក​ជនសង្ស័យ​ឈ្មោះ សែ​ម ឆៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​កំពង់ទូក ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង សព​ថ្ងៃ​មក​ស្នាក់​នៅ​រើស​ស្វាយចន្ទី​នៅ​ចម្ការ​ជាមួយ​គ្នា​នឹង​ជន​រង​គ្រោះ​។

បើ​យោង​តាម​ការ ឲ្យ​ដឹង​ពី​នារី​រង​គ្រោះ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​៤​ល្ងាច ឪពុក​នាង​បាន​ពឹង​ជនសង្ស័យ ឲ្យ​ឌុ​ប​នាង​ទៅ​បើក​លុយ​នៅ​ផ្សារ​កំពង់ថ្ម និង​ពឹង​ជនសង្ស័យ​ឲ្យ​ទៅ​ឌុ​ប​កូនស្រី​គាត់​មក​ពី​ភូមិ​ត្រពាំង​ឫស្សី ដើម្បី​ឡើង​ឡាន​ទៅ​ខេត្ត​រតន​:​គី​រី​ទាំងអស់​គ្នា​។ លុះ​ពេល​ឌុ​ប​ជន​រង​គ្រោះ​មក​តាម​ផ្លូវ ជនសង្ស័យ​បាន ឌុ​ប​នាង​ចូល​ទៅ​ក្នុង​ព្រៃ​បម្រុង​ចាប់រំលោភ តែ​ត្រូវ​បាន​នាង​លោត​ចុះ​ពីលើ​ម៉ូតូ ហើយ​ជនសង្ស័យ​ក៏​បាន និយាយ​លួងលោម​ឲ្យ​នាង​ឡើង​ជិះ​ម៉ូតូ​ជាមួយ​រហូត​ទៅ​ដល់​ផ្សារ​កំពង់ថ្ម ហើយ​ក៏​ឌុ​ប​នាង​ចូល​ទៅ​ដេក​នៅ ផ្ទះសំណាក់​តារា​ស៊ី​ខាង ដោយ​ប្រាប់​នាង​ថា ឪពុក​របស់​នាង​ស្នាក់​នៅ​ទីនោះ ពេល​ចូល​ដេក​ក្នុង​បន្ទប់​មួយ មាន​(​គ្រែ​២) ដោយ​យប់​ជ្រៅ​ផង​នោះ នាង​ក៏​ដេក​លក់​ទៅ​។

ពេល​កំពុង​តែ​ដេក​ស្រាប់តែ​ជនសង្ស័យ បាន​យក​ខ្នើយ​មក​ខ្ទប់​មុខ​របស់​នាង រួច​ហើយ​ចាប់​សម្រាត​ខោ ហើយ​គំរាម​កុំ​ឲ្យ​ស្រែក នាង​ក៏​មិន​ហ៊ាន​ស្រែក ពេល​នោះ​ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​។ លុះ​ព្រឹក​ឡើង​នាង​ក៏​បាន​មក​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង​។ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​រំលោភ​នាង​ពិតប្រាកដ​មែន ដោយសារ​តែ​រូបគេ​ធ្វើការ​ជាមួយ​គ្នា​យូរ​ៗ​ទៅ​ក៏​ស្រឡាញ់​នាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ