ខេត្តកណ្តាល ៖ ទីតាំងលេងល្បែងអាប៉ោងដ៏ធំនៅស្រុកកៀនស្វាយ សម្រាប់មេអាប៉ោងមកបាញ់ភ្នាល់ ចំនួនបីខេត្ត គឺខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល ត្រូវបានលោកវរសេនីយ៍ទោ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំង និងមានការសម្របសម្រួលពីសំណាក់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាប និងបំបែកទីតាំង ហើយឃាត់ខ្លួនមេអាប៉ោង និងអ្នកភ្នាល់បាន០៦នាក់ លុយដុល្លារ ៨៧៥ដុល្លារ លុយខ្មែរ៣.៧០០.០០០រៀល ឡាន០២គ្រឿង និងវត្ថុតាងមួយចំនួនទៀត។ ហេតុការណ៍ចុះបង្ក្រាបនេះថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង៣០នាទី នៅចំណុច ផ្ទះឈ្មោះ ប៉ែន ថុល (ម្ចាស់ផ្ទះ) ភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកវរសេនីយ៍ទោ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យ០៦នាក់ ទី០១-ឈ្មោះ ស៊ិន គុន ភេទប្រុស អាយុ៦៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចំបក់ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី០២-ឈ្មោះ សុខ ជា ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិច្រកចំបក់ ឃុំជ្រប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទី០៣-ឈ្មោះ ដង យ៉ឹងហ្វាង ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ទី០៤-ឈ្មោះ ផល ស៊ីដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទី០៥-ឈ្មោះ ឆាយ ហុក ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។

និងទី០៦-ឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ វត្ថុតាងចាប់យក មេអាប៉ោង០៨ និងប្រដាប់ខាតជើងអាប៉ោង០១សន្លឹក គម្រប០១.កម្រាលអាប៉ោង០១ ទូរស័ព្ទដៃ ០៧គ្រឿង SAMSUNG J7ពណ៌ស០១ គ្រឿង iPhone 6plus ពណ៌ប្រផេះ០១គ្រឿង, iPhone 6 ពណ៌មាស០១គ្រឿង, Metfone ពណ៌ខ្មៅ០១គ្រឿង, Alcatel ពណ៌ខ្មៅ០១គ្រឿង, Nokia ពណ៌ ខ្មៅ០២គ្រឿង លុយដុល្លារ៨៧៥ដុល្លារ លុយខ្មែរ ៣.៧០០.០០០រៀល ឡាន០២គ្រឿង ម៉ាកបាឡែន ស្លាកលេខ ភ្នំពេញ 2V-7570 ពណ៌ស្ករ ម៉ាកឆ្លាម ស្លាកលេខ ភ្នំពេញ 2Q-7796 ពណ៌ទឹកប្រាក់។


លោកប្រធានការិយាល័យបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា៖ មានសកម្មភាពលេងល្បែងស៊ីសង(អាប៉ោង) នៅចំណុចផ្ទះឈ្មោះ ប៉ែន ថុល (ម្ចាស់ផ្ទះ)អាយុ៤៧ឆ្នាំ ភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាល បានចុះទៅដល់កន្លែងកើតហេតុ បង្ក្រាបបានជនសង្ស័យ០៦នាក់ រួមនឹងវត្ថុតាងខាងលើ បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ចែករំលែកព័តមាននេះ