ចិន​បន្តឹង​សំឡេង​ប្រឆាំង​ប្រតិបត្តិការ​ជើង​ទឹក​អា​មេ​រិ​ក


ប្រទេស​ចិន ​៖ ​ក្រសួង​ការពារ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៧ ​ឧសភា បាន​បន្តឹង​សំឡេង​ប្រឆាំង​​នឹង​វត្តមាន នា​ថ្ងៃ​នោះ​របស់​នាវាចម្បាំង​អា​មេ​រិ​ក​២​គ្រឿង នៅ​ក្បែរ​ប្រជុំ​កោះ​មួយ​ដែល​មាន​ជម្លោះ​រវាង​ចិន​ និង​បណ្ដា​ប្រទេស​ជិតខាង​។

ក្រសួង​នេះ​និយាយ​ថា អធិបតេយ្យភាព​របស់​ចិន​ត្រូវ​គេ​ចំអកឡកឡឺយ ដោយ​នាវា​ចម្បាំង​​ទាំង​២​គ្រឿង​របស់​អា​មេ​រិ​ក ចូល​ក្នុង​ដែនទឹក​ចិន​គ្មាន​ការ​អនុញ្ញាត​។ ​ក្នុង​សេចក្ដី​ប្រកាស​ខ្លី​មួយ​ក្រសួង​ការពារ​ប្រទេស​ចិន និយាយ​ថា ការ​ព្រមាន​នានា​ត្រូវ​បាន​ធ្វើ ចំពោះ​​នាវា​ទាំង​២​គ្រឿង​នេះ​។

យោង​តាម​ប្រភព​ទាំងឡាយ​របស់​រ៉​យ​ទ័​រថា ប្រតិបត្តិការ​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក​នេះ ត្រូវ​បាន​គ្រោង​ធ្វើ​តាំងពី​យូរ​មក​ហើយ ​ប៉ុន្តែ​ត្រូវ​បាន​ធ្វើប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​លុប​ចោល​ការ​អញ្ជើញ​របស់​អា​មេ​រិ​ក ឲ្យ​ចិន​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ​យោធា រួម​ក្នុង​មហា​សមុទ្រ​​ប៉ា​ស៊ី​ហ្វិ​ក​។

សហរដ្ឋអាមេរិក​អះអាង​ថា ​នោះ​ជា​បេសកកម្ម​ដើម្បី​ការពារ​សេរីភាព នៃ​ការ​ធ្វើ​នាវា​ចរណ៍​​ក្នុង​តំបន់​នេះ ប្រឈម​មុខ​នឹង​ឆន្ទៈ​ចិន​ចង់​ត្រួតត្រា​តំបន់​ប្រជុំ​កោះ PARACEL ជា​ប្រជុំ​កោះ​ដែល​រួម​កោះ​តូច​ៗ​ និង​ថ្ម​ប៉ប្រះ​ទឹក ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

កងទ័ព​ចិន​បាន​បញ្ជូន​ទៅ​កាន់​ទីនោះ បណ្ដា​យន្តហោះ​ដែល​ចាប់​ឃើញ​បណ្ដា​នាវា​បរទេស​ ហើយ​ស្នើ​ឲ្យ​ចាកចេញ​។​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​ចិន លោក​ WU QIAN ​ចាត់​ទុក​វត្តមាន​របស់​នាវាចម្បាំង អា​មេ​រិ​ក​ទាំងនេះ​ថា ​ជា​ការ​រំលោភ​បំពាន​ជាក់​ស្ដែង​លើ​អធិបតេយ្យភាព​ដែនដី​ចិន ដែល​បំផ្លាញ​ទំនុកចិត្ត​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​២​។

បណ្ដា​សារព័ត៌មាន​រាយការណ៍​នា​ពេល​មុន​នេះ​ថា នាវា​អា​មេ​រិ​ក​២​គ្រឿង គឺ​នាវា​ពិឃាត​USS HIGGING ​និង​នាវា USS ANTTETAM បាន​បើក​កាត់​ដែនទឹក​ក្បែរ​ប្រជុំ​កោះ PARACEL​ ដែល​ចិន​ត្រួតត្រា​ចាប់តាំងពី​ឆ្នាំ​១៩៧៤​មក ហើយ​វៀតណាម​ទាមទារ​អធិប​តេយ្យភាព​លើ​ប្រជុំ​កោះ​នេះ​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ