ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែមេសា​ឆ្នាំ​នេះ ភ្ញៀវ​បរទេស​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថយ​ចុះ​ជាង​6%

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចេញចូល​មក​ទស្សនា​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង​ខែមេសា​ឆ្នាំ​នេះ មាន​ចំនួន​ជិត​៨​ម៉ឺន​នាក់ បើ​ធៀប​នឹង​ខែមីនា​នៃ​ឆ្នាំ​ដដែល ថយ​ចុះ​៦,៦% ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ។…

ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចេញចូល​មក​ទស្សនា​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង​ខែមេសា​ឆ្នាំ​នេះ មាន​ចំនួន​ជិត​៨​ម៉ឺន​នាក់ បើ​ធៀប​នឹង​ខែមីនា​នៃ​ឆ្នាំ​ដដែល ថយ​ចុះ​៦,៦% ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ។

របាយការណ៍​បាន​បញ្ជាក់​ថា ក្នុង​ខែមេសា កន្លង​ទៅ​នេះ ភ្ញៀវ​ចេញចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រយៈពេល​៣០​ថ្ងៃ សរុប​ចំនួន​៧៨.៤៣៣​នាក់ ក្នុង​នោះ​ភ្ញៀវ​ចូល​មក​កម្ពុជា​មាន​ចំនួន​៣៣.៩៣៦​នាក់ និង​ភ្ញៀវ​ចេញពី​ប្រទេស​មាន​ចំនួន​៤៤.៤៩៧​នាក់​។ បើ​ធៀប​នឹង​ខែមីនា​នៃ​ឆ្នាំ​ដដែល មាន​ចំនួន​៨៤.០២៥​នាក់ ក្នុង​នោះ​ភ្ញៀវ​ចូល​មក​មាន​ចំនួន​៤១.៦៩៣​នាក់ និង​ភ្ញៀវ​ចេញពី​ប្រទេស​មាន​ចំនួន​៤២.៣៣២ ។

របាយការណ៍​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ភ្ញៀវ​បរទេស​ចូល​មក​លេង​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​ខែមេសា​ឆ្នាំ​នេះ មាន​ចំនួន​៣៩.២៩៨​នាក់ គិត​១​ថ្ងៃជា​មធ្យម​មាន​ចំនួន​១.៣០៩​នាក់ ប្រៀបធៀប​នឹង​ខែមីនា ឆ្នាំ​២០១៨ មាន​ចំនួន​៣៣.៧៥៥​នាក់ ជា​មធ្យម​១​ថ្ងៃ​មាន​ចំនួន​១.១២៥​នាក់ កើនឡើង​១៦,៤២% ។
ចំពោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ភាគច្រើន​ឆ្ពោះ​មក​កាន់​តំបន់​អាទិភាព​សំខាន់​ៗ​រួម​មាន រាជធានី​ភ្នំពេញ​, សៀមរាប​អង្គរ​, តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន ។
បើ​ទោះបីជា​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តាម​ច្រក​ទ្វារ​មួយ​នេះ​មានការ​ថយ​ចុះ​បន្ដិច ប៉ុន្ដែ​បើ​គិត​ពី​តួលេខ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ដែល​មក​ទស្សនា​នៅ​កម្ពុជា​វិញ ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ដើមឆ្នាំ​នេះ មាន​ចំនួន​១.១៣៩.១៧៨​នាក់ កើនឡើង​ប្រមាណ​១១,១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧​។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ចិន​នៅ​តែ​ឈរ​លំដាប់​ទី​១ ក្នុង​ចំណោម​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ទាំង​១០​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ។

កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បន្ដ​កើនឡើង​នេះ បើ​តាម​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​វិស័យ​ឯកជន​បាន​លើក​ឡើង​ថា ដោយសារ​តែ​ការ​ភ្ជាប់​ជើងហោះហើរ​តាម​គោលដៅ​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ។
លោក ហូ វ​ណ្ឌី បាន​ថ្លែងប្រាប់​កោះសន្ដិភាព​ថា ៖«​អំឡុង​ពេល​នេះ ជា​ពេល​ដែល​មាន​ភ្ញៀវ​តិច ក៏​ប៉ុន្ដែ​យើង​ឃើញ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​មាន​កំណើន​ខ្ពស់ ។ នេះ​ដោយសារ​តែ​កម្ពុជា​បាន​ភ្ជាប់​ជើងហោះហើរ​តាម​គោលដៅ​សហគមន៍​របស់​យើង​នៅ​អាស៊ី ជា​ពិសេស​ប្រទេស​ចិន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ