ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ក្តៅ​ខ្លាំង​! លោកគ្រូ-អ្នកគ្រូ ​ស្នើសុំ​​បា.ញ់​ទឹក​បន្ថយកម្ដៅ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព ​និង​សុខភាព​សិក្សា​នុ​សិស្ស​ជិត​២,០០០​នាក់ ដែល​កំពុង​តែ​សិក្សា​រៀន​សូត្រ​នៅ​ក្នុង​សាលា​របស់​ខ្លួន​នោះ ។ លោកនាយក លោកគ្រូ អ្នកគ្រូ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព ​និង​សុខភាព​សិក្សា​នុ​សិស្ស​ជិត​២,០០០​នាក់ ដែល​កំពុង​តែ​សិក្សា​រៀន​សូត្រ​នៅ​ក្នុង​សាលា​របស់​ខ្លួន​នោះ ។ លោកនាយក លោកគ្រូ អ្នកគ្រូ នៃ​សាលា​បឋម​សិក្សា​ព្រៃ​ស្ពឺ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​រិះរក​វិធី ​ដើម្បី​កាត​បន្ថយកម្ដៅ​ ។

ពួក​គាត់​បាន​ស្នើ​សុំ​ទៅ​កាន់​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ កងពលតូច​លេខ​៧០​ឲ្យ​ជួយ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ទឹក​ដាក់​លើដំបូល​អគារ​សាលា ព្រមទាំង​បរិវេណ​សាលា​របស់​ខ្លួន ។ ស្រប​តាម​ការ​បម្រែបម្រួល​អាកាសធាតុ​កម្ដៅ​កើនឡើង​ខ្លាំង​បែប​នេះ ដែល​ធ្វើ​ឲ្យ​សិស្ស​ពិបាក​ទ្រាំ ជា​ពិសេស​ សិស្ស​តូច​ៗ ដែល​កំពុង​សិក្សា​នៅ​ទីនោះ​។

យោង​តាម​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ កងពលតូច​លេខ​៧០ បាន​ប្រាប់​ឲ្យ​ដឹង​ថា តប​តាម​ការ​ស្នើ​សុំ​ខាងលើ នៅ​វេលា​រសៀល​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៤​នេះ ​ ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ក៏​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​ទៅ​កាន់​សាលា​នោះ​ ដើម្បី​បាញ់​ទឹក​ទៅ​តាម​សំណូមពរ របស់​លោកនាយក​សាលា​និង​លោកគ្រូ​អ្នកគ្រូ​ខាងលើ​ហើយ​ ។

លោកនាយក​សាលា​បឋម​សិក្សា​ព្រៃ​ស្ពឺ​បាន​ប្រាប់​ឱ្យ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ដឹងផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤​នេះ នៅ​ក្នុង​សាលា​បឋម​សិក្សា​ព្រៃ​ស្ពឺ មាន​សិក្សា​នុ​សិស្ស​កំពុង​សិក្សា​សរុប​ចំនួន​១,៧៩៨​នាក់ ។ ចំណែក​លោកគ្រូ​អ្នកគ្រូ​សរុប​ចំនួន​២៦​នាក់ ហើយ​លោកនាយក​សាលា​និង​លោកគ្រូ​អ្នកគ្រូ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ផង​ដែរ ​ដែល​បាន​បញ្ចេញរ​ថយ​ន្ព​ន្ល​ត់​អគ្គិភ័យ​បាញ់​ទឹក​កាត់​បន្ថយកម្ដៅ​នៅ​ក្នុង​សាលា​ទាំងមូល​នេះ​ ៕​

អត្ថបទសរសេរ ដោយ