ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល សម្រេច​បិទ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ហារី នៅ​ខណ្ឌ​សែន​សុខ ក្រោយ​ពិនិត្យ​ឃើញ​គ្មាន​ច្បាប់​អនុញ្ញាត

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ឈាង រ៉ា និង​តាម​ការ​ណែនាំ​របស់​លោក ឃួ​ង…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ឈាង រ៉ា និង​តាម​ការ​ណែនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ នៃ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​សែន​សុខ និង​រដ្ឋបាល​សង្កាត់​ភ្នំពេញ​ថ្មី បាន​ចុះ​ផ្អាក​សកម្មភាព​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ហារី ស្ថិត​នៅផ្ទះ​លេខ​៣៥០ ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ របស់​លោក សោម ចិ​ត្រា ជា​អ្នក​ទទួលខុសត្រូវ ដែល​ពុំ​មានច្បាប់​អនុញ្ញាត ពី​ក្រសួងសុខាភិបាល ។

ក្រុមការងារ​បាន​អនុញ្ញាត​សេចក្តីសម្រេច ស្តី​ពី​ការ​ផ្អាក​សកម្មភាព​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ហារី លេខ ២៩៧/ ២៤ រ​.​ប ចុះ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បាន​ប្រគល់​ឱ្យ​ម្ចាស់​គ្រប់គ្រង​មន្ទីរ​ពហុ​ព្យាបាល​មួយ​ច្បាប់ ។

សូម​បញ្ជាក់​ជូន​ដែរ​ថា ក្រុមការងារ​ក្រសួងសុខាភិបាល សហការ​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ត នឹង​ធ្វើ​សកម្មភាព​ចុះ​ពិនិត្យ​មូលដ្ឋាន​សុខាភិបាល​ឯកជន​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ