ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​អនុម័ត​ច្បាប់​លែង​លះគ្នា​ដែល​ផ្ដល់​សិទ្ធិ​គ្រប់​គ្រង​កូន​ដោយ​ស្មើ​ភាព

11 ខែ មុន

ទីក្រុង​តូក្យូ៖ ​ថ្មី​ៗ​នេះ រដ្ឋ​សភា​ជប៉ុន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដែល​កែ​សម្រួល​ឡើង​វិញ​នូវ​​ក្រម​រដ្ឋ​ប្បវេណី​​​​ផ្ដល់​សិទ្ធិ​ដោយ​ស្រប​ច្បាប់​ឱ្យ​ស្ត្រី​ជា​ម្ដាយ និង​បុរស​ជា​ឪ​ពុក​ដែល​លែង​លះ​គ្នា​ដោយ​អំណាច​ច្បាប់​អាច​មាន​សិទ្ធិ​គ្រប់​គ្រង​កូន​របស់​ខ្លួន​រួម​គ្នា​ ។ មាន​ន័យ​បើ​កូន​ចង់​​​រស់​នៅ​ខាង​ម្ដាយ​ខ្លះ និង​ខាង​ឪ​ពុក​ខ្លះ​ក៏​បាន។ ​ច្បាប់​​នេះ​​នឹង​អនុវត្ត​​ចាប់​ពី​ឆ្នាំ​២០២៦​ត​ទៅ​។ ច្បាប់​នេះ​ផ្ដល់​សិទ្ធិ​ឱ្យ​ឪ​ពុក​ម្ដាយ​ដែល​លែង​លះ​គ្នា​ដាច់​ស្រេច​រួច​ហើយ​អាច​មាន​សិទ្ធិ​​​ជ្រើ​សរើស​វិធី​ចិញ្ចឹម​​កូន​​តាម​ច្រើន​ជម្រើស​។ ពួកគេ​អាច​ចិញ្ចឹម​កូន​ទាំង​ភាគី​ប្ដី…

ទីក្រុង​តូក្យូ៖ ​ថ្មី​ៗ​នេះ រដ្ឋ​សភា​ជប៉ុន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដែល​កែ​សម្រួល​ឡើង​វិញ​នូវ​​ក្រម​រដ្ឋ​ប្បវេណី​​​​ផ្ដល់​សិទ្ធិ​ដោយ​ស្រប​ច្បាប់​ឱ្យ​ស្ត្រី​ជា​ម្ដាយ និង​បុរស​ជា​ឪ​ពុក​ដែល​លែង​លះ​គ្នា​ដោយ​អំណាច​ច្បាប់​អាច​មាន​សិទ្ធិ​គ្រប់​គ្រង​កូន​របស់​ខ្លួន​រួម​គ្នា​ ។ មាន​ន័យ​បើ​កូន​ចង់​​​រស់​នៅ​ខាង​ម្ដាយ​ខ្លះ និង​ខាង​ឪ​ពុក​ខ្លះ​ក៏​បាន។ ​ច្បាប់​​នេះ​​នឹង​អនុវត្ត​​ចាប់​ពី​ឆ្នាំ​២០២៦​ត​ទៅ​។

ច្បាប់​នេះ​ផ្ដល់​សិទ្ធិ​ឱ្យ​ឪ​ពុក​ម្ដាយ​ដែល​លែង​លះ​គ្នា​ដាច់​ស្រេច​រួច​ហើយ​អាច​មាន​សិទ្ធិ​​​ជ្រើ​សរើស​វិធី​ចិញ្ចឹម​​កូន​​តាម​ច្រើន​ជម្រើស​។ ពួកគេ​អាច​ចិញ្ចឹម​កូន​ទាំង​ភាគី​ប្ដី និង​ប្រពន្ធ​នៅ​ក្នុង​ពេល​តែ​មួយ​ក៏​បាន​ ឬ​អាច​​​​ប្រគល់​ទៅ​ឱ្យ​ឪ​ពុក ឬ​ម្ដាយ​ជា​អ្នក​គ្រប់​គ្រង​ក៏​បាន។ សំខាន់​ត្រូវ​ចូល​ចំណែក​ផ្ដល់​ថវិកា​សម្រាប់​ចិញ្ចឹម​កូន​​​។ ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​កូន​មាន​សិទ្ធិ​​សេរី​ភាព​​ផង​ និង​មាន​សុខុ​មាល​ភាព​ពេញ​លេញ​ផង​ដែរ​​។

យោង​តាម​ច្បាប់​បច្ចុប្បន្ន​​ ក្រោយ​ពេល​លែង​លះ​គ្នា​​​ កូន​ត្រូវ​​ប្រគល់​ទៅ​ឱ្យ​​ឪ​ពុក ឬ​ម្ដាយ​គ្រប់​គ្រង​ផ្ដាច់​មុខ​​។ ប៉ុន្តែ​​នៅ​ក្នុង​ករណី​ភាគ​ច្រើន​ ស្ត្រី​ជា​ម្ដាយ​ច្រើន​មាន​សិទ្ធិ​​​​គ្រប់​គ្រង​កូន​​​​។ ​​មាន​និន្នា​ការ​២​សំខាន់​ដែល​នាំ​ទៅ​ដល់​ការ​កែ​សម្រួល​ច្បាប់​នេះ​។ ទី​១​-​​អត្រា​លែង​លះ​គ្នា​នៅ​ប្រទេស​ជប៉ុន​ចាប់​ផ្ដើម​​ហក់​ឡើង​ខ្ពស់។​​ មាន​ន័យ​ថា​មនុស្ស​តែ​កាល​ណា​រស់​នៅ​មិន​ត្រូវ​គ្នាចង់​តែ​លែង​គ្នា​​ទៅ​រក​អ្នក​ថ្មី ឬ​សុខ​ចិត្ត​នៅ​ទំនេរ​​​​​។ ទី២-​ក្រោយ​ពេល​លែង​លះ​គ្នា​ ​ខាង​​ឪពុក​​​មិន​សូវ​មាន​សិទ្ធិ​គ្រប់​គ្រង​កូន។​

ដូច្នេះ ​ឪពុក ឬ​គ្រួសារ​ខាង​ឪ​ពុក​​ដាក់​ពាក្យ​តវ៉ា​​​ទៅ​តុលាការ ឬ​ទៅ​សភា​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ពួក​គាត់​មាន​​សិទ្ធិ​គ្រប់​គ្រង​កូន​​។ ចំណុច​១​ទៀត​​ដែល​នាំ​ឱ្យ​កែ​សម្រួល​ច្បាប់​នេះ​ដែរ​​ពាក់​ព័ន្ធ​នឹង​នារី​ជន​ជាតិ​ជប៉ុន​​​រៀប​ការ​ជា​មួយ​ស្វាមី​ជា​ជន​ជាតិ​បរ​ទេស​។ ក្រោយ​ពេល​លែង​គ្នា​ បុរស​ជា​ស្វាមី​ច្រើន​​វិល​ទៅ​ស្រុក​គាត់​វិញ​​។ ភាគ​ច្រើន​បំ​ផុត​កូន​ត្រូវ​​ប្រគល់​ទៅ​ឱ្យ​ម្ដាយ​ជា​អ្នក​គ្រប់​គ្រង​។

ម៉្លោះ​ហើយ​ ឪ​ពុក​ដែល​ជា​ជន​ជាតិ​បរទេស​នោះ​ដោយ​ហេតុ​តែ​ចង់​ចិញ្ចឹម​កូន​នោះ​ដែរ​​ក៏​បែក​គំនិត​រៀប​ចំ​កល​ល្បិច​​​សូម​កូន​ដើរ​លេង​ជា​មួយ​គ្នា​ ហើយ​​​ជម្លៀស​កូន​​ចេញ​ពី​ប្រទេស​ជប៉ុន​​ជិះយន្ត​ហោះ​ទៅ​ប្រទេស​របស់​គាត់​បាត់​ទៅ​។ ដូច្នេះ​រឿង​នេះ​វា​កាន់​តែ​វែង​ឆ្ងាយ​ពាក់​ព័ន្ធនឹង​ការ​ល្មើស​ច្បាប់​ទៅ​ទៀត​។ ​ទង្វើ​​​នេះ​ត្រូវ​ច្បាប់​របស់​​ជប៉ុន​ចាត់​ទុក​ជា​ការ​ចាប់​ពង្រត់​​មនុស្ស​។

ដូច្នេះ ដើម្បី​កុំ​ឱ្យមានរឿង​​​វែង​ឆ្ងាយ​​​​​​ពិបាក​ដណ្ដើម​កូន​គ្នា​​ រដ្ឋ​សភា​ក៏​កែ​សម្រួល​ច្បាប់​នេះ​តែ​ម្ដង​​។ ​ក្រោយ​ពេល​ច្បាប់​​ចូល​ជា​ធរមាន​​ ទោះ​បី​កូន​ចង់​ទៅ​​​​​នៅ​ខាង​ណា​ក៏​បាន​ ឬ​​រស់​នៅ​ឆ្លាស់​គ្នា​​ជា​មួយ​ម្ដាយ​ខ្លះ​ ជា​មួយ​ឪ​ពុក​ខ្លះ​ក៏​បាន​​។ ​​ច្បាប់​ក៏​អនុ​ញ្ញាត​ឱ្យ​ម្ដាយ​ និង​​ឪ​ពុក​​​រៃ​លុយគ្នា​ដើម្បី​ចិញ្ចឹម​កូន​រួម​គ្នា​​ផង​ដែរ​​​។ ទោះ​បីកូន​រស់​នៅ​ជា​មួយ​ម្ដាយ​សុទ្ធ ឬ​ជា​មួយ​ឪ​ពុក​សុទ្ធ​ក៏​ដោយ​ ក៏​​​​​ភាគី​ម្ខាង​ទៀត​​​ត្រូវ​តែ​រ៉ាប់​រង​​​ថ្លៃ​អាហារ​កិច្ច ថ្លៃ​រៀន​សូត្រ​ ថ្លៃ​សុខ​ភាព​ និង​ថ្លៃ​ចំណាយ​ដទៃ​ទៀត​។​​ ​មិន​អាច​គេច​វេស​បាន​ទេ​។​

​នៅ​ប្រទេស​ជប៉ុន​សព្វ​ថ្ងៃ​នេះ ស្ត្រី​មេ​ម៉ាយ​មួយ​ចំនួន​ជួប​នឹង​ភាព​អយុត្តិធម៌​ណាស់​។ សម្រាប់​ស្ត្រី​មេ​ម៉ាយ​ដែល​មាន​ជីវ​ភាព​ធូរ​ធារ​ស្រាប់​ហើយ​ មិន​អី​ទេ​។ ទោះ​បី​ទទួល​បាន​ ឬ​មិន​​ទទួល​បាន​ប្រាក់​អាហារ​កិច្ច​មិន​មែន​ជា​រឿង​សំខាន់​​ប៉ុន្មាន​ឡើយ​។ សំខាន់​ឱ្យ​​តែ​មាន​សិទ្ធិ​គ្រប់​គ្រង​កូន​គឺ​ជា​ការ​គ្រប់​គ្រាន់​។ ប៉ុន្តែ​​សម្រាប់​ស្ត្រី​មេម៉ាយ​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​ ​​​​គ្មាន​មុខ​របរ​ពិត​ប្រាកដ​ និង​​រក​បាន​ប្រាក់​ចំណូល​តិច​តួច​​​គឺ​ពិត​ជា​កម្សត់​ណាស់​។ ម៉្យាង​ កូន​​​​រស់​នៅ​ជា​មួយ​គាត់​ជា​បន្ទុក​របស់​គាត់​​។ ​​ម៉្យាង​ទៀត​ ​អតីត​ស្វាមី​ដែល​ជា​ឪ​ពុក​របស់​កូន​នោះ​ក៏​មិន​បាន​មក​​អើ​ពើ ឬ​ផ្ដល់​ប្រាក់​អាហារ​កិច្ច​ទៅ​ទៀត​។

ហ្នឹង​ហើយ​ជា​បញ្ហា​ចោទ​ដ៏​ធំ​១​ដោយ​សារ​ច្បាប់​ដែល​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ​មិន​បាន​ចែង​ត្រង់​ចំណុច​ហ្នឹង​ឱ្យ​បាន​ច្បាស់​។​ ដូច្នេះ ច្បាប់​លើក​នេះ​ច្បាស់​ហើយ​។ ទោះ​បី​ឪពុក​ និង​ម្ដាយ​ដែល​លែង​គ្នា​នោះ​មាន​ជីវ​ភាព​ធូរ​ធារ​ក៏​ដោយ ក្រី​ក្រ​លំបាក​ក៏​ដោយ​ត្រូវ​តែ​ជួយ​ចេញ​លុយ​ចិញ្ចឹម​កូន។ បើ​ពិនិត្យ​មើល​ឃើញ​ថា​ពិត​ជា​គ្មាន​លទ្ធ​ភាព​ចិញ្ចឹម​កូន​ទេ​ព្រោះ​ក្រ​ខ្លាំង​ពេក ​ចាំគិត​គ្នា​ទៀត។

ដោយ​ឡែក​ ពាក់​ព័ន្ធនឹង​អំពើ​ហិង្សា​ ឬ​ការ​បៀត​បៀន​កុមារ។ ក្រោយ​ពេល​លែង​លះ​គ្នា​ បើ​អាជ្ញាធរ​ពិនិត្យ​ឃើញ​ថា​ភាគី​ម្ដាយ ឬ​ឪ​ពុក​ចូល​ចិត្ត​ប្រើ​អំពើ​​ហិង្សា​​​ ឬ​អំពើ​បៀត​បៀន​ កូន​ត្រូវ​បាន​ទៅ​ភាគី​ម្ដាយ ឬ​ឪ​ពុក​ដែល​​ប្រកាន់​ធម៌​អហិង្សា​។ ​​អ្នក​ប្រើ​ហិង្សា​គឺ​អស់​សិទ្ធិ​ត្រឹម​ហ្នឹង​ហើយ​។ ប្រគល់​កូន​ឱ្យ​មនុស្ស​ធុន​ហ្នឹង​ចិញ្ចឹម​ដូច​បោះ​សាច់​ឱ្យ​ខ្លា​ស៊ី​ដូច្នោះ​ដែរ​។ ប៉ុន្តែ​សូម​បញ្ជាក់​ឡើង​វិញ​ អ្នក​ប្រើ​ហិង្សា​នោះ​អស់​តែ​សិទ្ធិ​គ្រប់​គ្រង​កូន​​តែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​​មិន​អាច​គេច​វេស​ពី​ការ​ផ្ដល់​ប្រាក់​អាហារ​កិច្ច​បាន​ឡើយ​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ