ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅមិនទាន់មានចំណាត់ការ​លើស្តង់អេតចាយ​ដែល​រំ.លោ.ភចំណីផ្លូវ​

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ស្តង់​ដាក់​អេ​ត​ចាយ​រំលោភ​លើ​ចំណី​ផ្លូវ​ អភិបាលស្រុក​បាន​ណែនាំ​អោយ​អធិការ​នគរបាល​ស្រុក​មង្គល​បូ​រីចុះពិនិត្យ​មើល ប៉ុន្តែ​ហាក់​​ដូច​គ្មាន​ចំណាត់ការទេ គិតត្រឹម​​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៤​ ស្ថិតនៅ​ខាង​ផ្លូវជាតិ​លេខ​៥​ ក្នុង​ភូមិ​គោក​ស្វាយ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ស្តង់​ដាក់​អេ​ត​ចាយ​រំលោភ​លើ​ចំណី​ផ្លូវ​ អភិបាលស្រុក​បាន​ណែនាំ​អោយ​អធិការ​នគរបាល​ស្រុក​មង្គល​បូ​រីចុះពិនិត្យ​មើល ប៉ុន្តែ​ហាក់​​ដូច​គ្មាន​ចំណាត់ការទេ គិតត្រឹម​​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៤​ ស្ថិតនៅ​ខាង​ផ្លូវជាតិ​លេខ​៥​ ក្នុង​ភូមិ​គោក​ស្វាយ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​ ។

ក្រោយ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ បាន​រិះ​គន់​ចំពោះ​ម្ចាស់​ស្តង់​អេ​ត​ចាយ​មួយ​កន្លែង​នៅ​ខាងកើត​ជាប់​ផ្លូវជាតិ​លេខ​៥​ បាន​ដាក់​អេ​ត​ចាយ​រំលោភ​លើ​ចំណី​ផ្លូវ​ម៉ូតូ ​និង​លុប​លើ​ផ្លា​កសញ្ញា​បញ្ហា​ផ្លូវ​ដែល​ធ្វើ​អោយ​ប៉ះពាល់​សណ្តាប់ធ្នាប និង​សោភ័ណ​ភាព​បរិស្ថាន​ដែល​ទទូច​សុំ​អោយ​អភិបាលស្រុក​មង្គល​បូ​រី និង​មន្ទី​ស្ថា​​ប័ន​ពាកព័ន្ធជួយ​មើល​ផង​ ដែល​ផ្លូវ​ល្អ​ស្អាត​តែ​ធ្វើ​បាត់បង់​សោភ័ណ​ផ្លូវ​អាច​ប្រឈម​ដល់​អ្នកដំណើរ​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​៖ ​ស្តង់​អេ​ត​ចាយ​ដែល​ដាក់​លើ​ចំណី​ផ្លូវលោក​បានដឹង ​ហើយ​បាន​ណែនាំ​អោយ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ចុះ​ទៅ​ពិនិត្យ​ដែរ​តែ​រហូត​ពេល​នេះ​ដូច​ជា​មិន​ទាន់​មាន​ចំណាត់ការ​ណាមួយ​ឃើញ​ដាក់​រំលោភ​លើ​ផ្លូវជាតិ​លេខ​៥ និង​ចំណី​ផ្លូវ​ម៉ូតូ ​និង​ផ្លា​ក​សញ្ញា​ដែល​អាច​ប្រឈម​គ្រោះថ្នាក់​អ្នកដំណើរ​ និង​ប៉ះពាល់​សណ្តាប់ធ្នាប់​និង​បរិស្ថាន​សោភ័ណ​ភាព​ផ្លូវ​ដែល​ល្អ​ស្អាត ​លោក​​និង​ប្រាប់​ម្តងទៀត ​បើ​មិន​ធ្វើ​ទេ​លោក​ដឹកនាំ​ចាត់ការ​ម្តង​ព្រោះ​ស្តង់​អេ​ត​ចាយ​ដាក់​រំលោភ​ផ្លូវ​វា​ប៉ៈ​ពាល់​។

លោក​វរសេនីយ៍ឯក ស៊ី​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា​ លោក​ដូច​ជា​មិន​ទាន់​បានដឹង​និង​ទទួល​ព័ត៌មាន​នៅឡើយ​បើសិនជា​ទទួល​បានដឹង​ហើយ​លោក​នាំ​កម្លាំង​ទៅ​ពិនិត្យ​មើល​បើសិនជា​ដាក់​បង្ហៀរ​មក​លើ​ផ្លូវជាតិ​រឺ​រំលោភ​មក​លើ​ផ្លូវជាតិ​លេខ​៥​ដែល​ធ្វើ​អោយ​ប៉ៈ​ពាល់​សណ្តាប់ធ្នាប់​និង​បរិស្ថាន​និង​មាន​ចំណាត់ការ​អោយ​ម្ចាស់​ស្តង់ ​ត្រូវ​តែ​រុះរើ​ចេញ​បើ​មិន​រើ​ចេញ​និង​មាន​ចំណាត់ការ​ព្រោះ​ដាក់​អេ​ត​ចាយ​រំលោភ​ចំណី​ផ្លូវ​វា​ប៉ៈ​ពាល់​សណ្តាប់ធ្នាប់​បរិស្ថាន​សោ​ភ័ណ​ភាព​ផ្លូវ​ហើយ​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ