ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024

1 ខែ មុន

(ភ្នំពេញ)៖ កីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30…

(ភ្នំពេញ)៖ កីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024 ផ្នែក Entertainment and Sport។ ក្នុងអត្ថបទទស្សនាវដ្តីអាមេរិកនេះបានសរសេររៀបរាប់ថា «ទោះបីជាគុនខ្មែរ ដែលជាសិល្បៈក្បាច់គុនបុរាណខ្មែរមួយ ពុំសូវមានគេស្គាល់ច្រើនដូច Muay Thai ក៏ពិតមែន តែធឿន ធារ៉ា កំពុងនាំគុនខ្មែរឱ្យមានការទទួលស្គាល់។

តាំងពីអាយុ១០ឆ្នាំ ធឿន ធារ៉ា បានធ្វើការជួយគ្រួសាររបស់លោក ទាំងពេលរស់នៅក្នុងប្រទេសកម្ពុជា និងក្នុងនាមជាពលករចំណាកស្រុកនៅប្រទេសថៃ រហូតដល់លោកបានចូលរួមជាមួយកីឡាគុន ខ្មែរ នៅភ្នំពេញក្នុងអាយុ ១៥ឆ្នាំ។ កាលពីឆ្នាំ២០១៨ ធឿន ធារ៉ា ក្លាយជាកីឡាករគុនខ្មែរ ជម្រើសជាតិ និង នៅ ខែ មករា ឆ្នាំ ២០២៣ កាន់តែមានភាពល្បីល្បាញនាំគុនខ្មែរឱ្យពិភពលោកបានស្គាល់ក្រោយយកឈ្នះកីឡាករMauyThai លំដាប់ទី២របស់ថៃ»។

Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋី នានាលើពិភពលោក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ