ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​វៀតណាម​សម្រេច​បាន​ជិត​83​ប៊ី​លាន​ដុល្លារ

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ពន្ធដារ​វៀតណាម បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ការ​នាំ​ចេញ​របស់​វៀតណាម​សម្រេច​បាន​៨២,៦៣​ប៊ី​លាន​ដុល្លារ កើនឡើង​១៨,៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន…

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ពន្ធដារ​វៀតណាម បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ការ​នាំ​ចេញ​របស់​វៀតណាម​សម្រេច​បាន​៨២,៦៣​ប៊ី​លាន​ដុល្លារ កើនឡើង​១៨,៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ។

ជា​មួយ​គ្នា​នេះ​ដែរ វៀតណាម​បាន​នាំ​ចូល​ចំនួន​៨០,១១​ប៊ី​លាន​ដុល្លារ ឬ​ច្រើន​ជាង​ឆ្នាំ​មុន ១០,៤% ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា គិត​មក​ដល់​ពាក់កណ្តាល​ខែឧសភា ការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​វៀតណាម​បាន​កើន​ដល់​១៦២,៧៤​ប៊ី​លាន​ដុល្លារ កើនឡើង​១៤,៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

បើ​ទោះជា​ប្រទេស​វៀតណាម​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ​១,៣៧​ប៊ី​លាន​ដុល្លារ​ក្តីនា​ដើមខែ​ឧសភា ប្រទេស​នេះ​នៅ​តែ​មាន​ផល​លើស​ពាណិជ្ជកម្ម​២,៥​ប៊ី​លាន​ដុល្លារ​តាំងពី​ដើមឆ្នាំ មក​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា កន្លង​មកនេះ ។

ក្នុងអំឡុងពេល​នោះ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI)​មាន​តម្លៃ​ទឹកប្រាក់​ស្មើនឹង​១០៥,៦៤​ប៊ី​លាន​ដុល្លារ ឬ​កើនឡើង​បាន​១៣,២% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

វិស័យ​នេះ​មាន​ផល​លើស​ពាណិជ្ជកម្ម​៤៦៥​លាន​ដុល្លារ​នៅ​ដើមខែ​ឧសភា ដែល​ធ្វើ​ឲ្យ​ផល​លើស​ពាណិជ្ជកម្ម​សរុប​ស្មើនឹង​១,៤១​ប៊ី​លាន​ដុល្លារ ។

វិស័យ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​នាំ​ចេញ​ចំនួន​៥៨,៥២​ប៊ី​លាន​ដុល្លារ​ផង​ដែរ ដែល​លូតលាស់​បាន​១៨,៦% បើ​ធៀប​នឹង​ឆ្នាំ​មុន ឬ​ស្មើ នឹង​៧០,៨%​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​។

វិស័យ​នេះ​ក៏​បាន​នាំ​ចូល​ប្រមាណ​៤៧,១១​ប៊ី​លាន​ដុល្លារ ដែល​ច្រើន​ជាង​ឆ្នាំ​មុន​៧,២% ឬ​ស្មើនឹង​៥៨,៨%​នៃ​ការ​នាំ​ចូល​សរុប​របស់​ប្រទេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ