ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​កើនឡើង ក្រោយ​លោក ត្រាំ ប្រកាស​ពន្ធ​ថ្មី​លើ​កា​ណា​ដា និង​គំរា.មកំហែង​ពន្ធ​ដល់​ប្រទេស​ដៃគូ​ផ្សេង​ទៀត

20 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ តម្លៃ​មាស​បាន​កើនឡើង​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald…

0:00
0:00

សហរដ្ឋអាមេរិក ៖ តម្លៃ​មាស​បាន​កើនឡើង​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ពន្ធ​ថ្មី​លើ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​កា​ណា​ដា និង​បាន​ចេញ​ការ​គំរាមកំហែង​ពន្ធ​កាន់តែ​ទូលំទូលាយ​ដល់​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​។

តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង ០,៥០% នៅ​ក្នុង​តម្លៃ ៣ ៣៣៤​ដុល្លារ​ក្នុង​១​អោន ឬ ៤ ០១៦​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥​។ ទន្ទឹម​នឹង​នេះ​ដែរ ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក៏​បាន​កើនឡើង​ប្រចាំ​ស​ប្តា​ហ៍​លើស​ពី ០.៩% ដែល​ធ្វើ​ឱ្យ​មាស​មាន​តម្លៃ​ថ្លៃ​សម្រាប់​អ្នកទិញ​អន្តរជាតិ​។

តម្លៃ​មាស​បាន​កើនឡើង បន្ទាប់​ពី​លោក ត្រាំ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥ ថា សហរដ្ឋអាមេរិក​នឹង​ដាក់​ពន្ធ ៣៥% លើ​ការ​នាំ​ចូល​ទំនិញ​ពី​កា​ណា​ដា​នៅ​ខែ​ក្រោយ ហើយ​គ្រោង​នឹង​ដាក់​ពន្ធ ១៥% ឬ ២០% លើ​ដៃគូ​ពាណិជ្ជកម្ម​ភាគច្រើន​ផ្សេង​ទៀត​ផង​ដែរ​។ ការ​ប្រកាស​នេះ​កើតឡើង បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា កន្លង​ទៅ អំពី​ពន្ធ ៥០% លើ​ការ​នាំ​ចូល​ទង់ដែង ក៏​ដូច​ជា​ពន្ធ ៥០% លើ​ទំនិញ​ពី​ប្រេ​ស៊ី​ល រួម​ទាំង​ការ​ផ្ញើ​លិខិត​ជូនដំណឹង​អំពី​ពន្ធ​សម្រាប់​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត ដែល​ទាំងអស់​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ តទៅ​៕ ដកស្រង់ ៖ Reuters និង The Economic Times

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ