ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ស្លា.ប់​វរ​សេនីយ៍​ឯក​ស៊ើប​ការណ៍​សម្ងាត់​អ៊ុយ​ក្រែន​នៅ​ទី​ក្រុង​កៀវ

2 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ថ្ងៃ​នេះ​ ប្រទេស​អ៊ុយ​ក្រែន​មាន​ទុក្ខ​ជា​ទម្ងន់​​បន្ទាប់​ពី​​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ចារកម្ម​របស់​ខ្លួន​​​ម្នាក់​ត្រូវ​ជន​មិនស្គាល់​មុខ​បាញ់​ស្លាប់​នៅ​ចំណត​រថ​យន្ត​នៃ​ទី​ក្រុង​កៀវ​។ បន្ទាប់​មក​ ជន​ដៃ​ដល់​រត់​គេច​ខ្លួន​ដោយ​ជើង​ទទេ​នៅ​កណ្ដាល​ថ្ងៃ​ត្រង់​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អាជ្ញា​ធរ​ និង​រូប​វីឌីអូ​ឃ្លីប​ដែល​ទាញ​ចេញ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​នៃ​អំពើ​ឃាត​កម្ម​នេះ​ទេ​។ ប៉ុន្តែ​ជន​រង​គ្រោះ​ជា​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​ឋានន្តរ​ស័ក្ដិ​​ជា​វរ​សេនីយ៍​ឯក​។…

ទី​ក្រុង​កៀវ៖ ថ្ងៃ​នេះ​ ប្រទេស​អ៊ុយ​ក្រែន​មាន​ទុក្ខ​ជា​ទម្ងន់​​បន្ទាប់​ពី​​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ចារកម្ម​របស់​ខ្លួន​​​ម្នាក់​ត្រូវ​ជន​មិនស្គាល់​មុខ​បាញ់​ស្លាប់​នៅ​ចំណត​រថ​យន្ត​នៃ​ទី​ក្រុង​កៀវ​។ បន្ទាប់​មក​ ជន​ដៃ​ដល់​រត់​គេច​ខ្លួន​ដោយ​ជើង​ទទេ​នៅ​កណ្ដាល​ថ្ងៃ​ត្រង់​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អាជ្ញា​ធរ​ និង​រូប​វីឌីអូ​ឃ្លីប​ដែល​ទាញ​ចេញ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​នៃ​អំពើ​ឃាត​កម្ម​នេះ​ទេ​។ ប៉ុន្តែ​ជន​រង​គ្រោះ​ជា​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​ឋានន្តរ​ស័ក្ដិ​​ជា​វរ​សេនីយ៍​ឯក​។

កម្លាំង​នគរ​បាល​អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​កំពុង​ស្រាវ​ជ្រាវ​​សំណុំ​រឿង​នេះ​ដើម្បី​ឈាន​ទៅ​កំណត់​អត្ត​សញ្ញាណ​របស់​ជន​ប្រដាប់​អាវុធ​រូប​នោះ​។ នគរ​បាល​ដាក់​ផែន​ការ​ធ្វើ​ម៉េច​តាម​ចាប់​​ជន​បង្ក​​​ឱ្យ​បាន​ដើម្បី​សួរ​ចម្លើយ​។ មន្ត្រី​ជាន់​ខ្ពស់​អ៊ុយ​ក្រែន​ម្នាក់​ប្រាប់​ថា​ជន​រង​គ្រោះ​ជា​ភ្នាក់​ងារ​បម្រើ​ការ​នៅ​ក្នុង​អង្គ​ភាព​សេវា​ស៊ើប​ការណ៍​សម្ងាត់​របស់​អ៊ុយ​ក្រែន​អែស​ប៊ី​យូ (SBU)​។

អែស​ប៊ីយូ​ជា​ភ្នាក់​ងារ​​ស៊ើប​ការណ៍​សម្ងាត់​ផ្ទៃ​ក្នុង​​មាន​បុគ្គលិក​រាប់​ពាន់​​នាក់​។ ភ្នាក់​ងារ​នេះ​ប្រកាស​​បើក​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​​ឃាត​កម្ម​ទៅ​លើ​បុគ្គលិក​របស់​ខ្លួន​ដែល​កើត​ឡើង​នៅ​សង្កាត់​ហូឡូ​ស៊ីវ​ស្គី (Holosiivskyi) នៃ​​ទី​ក្រុង​កៀវ​ភាគ​ខាង​ត្បូង​។ ​អត្ត​សញ្ញាណ​របស់​ជន​រង​គ្រោះ​មិន​ត្រូវ​គេ​បង្ហាញ​ទេ​​​។ ភ្នាក់​ងារ​អែស​ប៊ី​យូ​ភាគ​ច្រើន​ធ្វើ​ការ​លើ​ផ្នែក​សន្តិ​សុខ​ផ្ទៃ​ក្នុង​ និង​ប្រឆាំង​ចារកម្ម​។

ប៉ុន្តែ​ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​ ភ្នាក់​ងារ​នេះ​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​បើក​ប្រតិ​បត្តិ​ការ​សឹក​ពិសេស​ប្រឆាំង​នឹង​ទី​ក្រុង​ម៉ូស្គូ​។ ភ្នាក់​ងារ​នេះ​បាន​រៀប​ចំ​ផែន​ការ​សម្ងាត់​ធ្វើ​ឃាត​មន្ត្រី​យោធា​រុស្ស៊ី​ជា​ច្រើន​។​ នៅ​ក្នុង​ចំណោម​ស្នាដៃ​របស់​ពួក​គេ​ក៏​មាន​ផែន​ការ​​​វាយ​ប្រហារ​ដោយ​ដ្រូន​ទៅ​លើ​​មូល​ដ្ឋាន​ទ័ព​អាកាស​រុស្ស៊ី​ឆេះ​អស់​យន្ត​ហោះ​ខ្នាត​យក្ស​ជាង​៤០​គ្រឿង​។ ​ភ្នាក់​ងារ​នេះ​ក៏​ធ្លាប់​រៀប​ផែន​ការ​ធ្វើ​ឃាត​ឧត្ដម​សេនីយ៍​យោធា​កំពូល​របស់​រុស្ស៊ី​ម្នាក់​ដោយ​ដាក់​បង្កប់​គ្រាប់​បែក​នៅ​ក្នុង​ម៉ូតូ​កូន​ទា​។

នៅ​ក្នុង​សំណុំ​រឿង​ស្លាប់​វរសេនីយ៍​ឯក​របស់​អែស​ប៊ី​យូ​លើក​នេះ ទាំង​នគរ​បាល​ និង​អែស​ប៊ីយូ​ខ្លួន​ឯង​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ ​លម្អិត​ ឬ​សន្និដ្ឋាន​ថា​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​ទេ​។ ប៉ុន្តែ​សារ​ព័ត៌​មាន​ប្រាវ​ដា (Pravda) របស់​អ៊ុយ​ក្រែន​ផ្សាយ​ថា​ជន​រង​គ្រោះ​ត្រូវ​បាន​បាញ់​ប្រហារ​ដោយ​កាំ​ភ្លើង​ខ្លី​​ចំនួន​ប្រាំ​គ្រាប់​ឡើង​សុស​សាច់​​​។ កាសែត​នេះ​ចុះ​ផ្សាយ​ថា​បន្ត​ទៀត​ថា​ជន​រង​គ្រោះ​ឈ្មោះ​អ៊ីវ៉ាន វ៉ូរ៉ូនិច (Ivan Voronych) ជា​វរសេនីយ៍​ឯក​របស់​អែស​ប៊ី​យូ​។

មន្ត្រី​ផ្លូវ​ការ​របស់​រុស្ស៊ី​រក្សា​ភាព​ស្ងៀម​ស្ងាត់​ និង​មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទេ​។ ប៉ុន្តែ​ក្រុម​អ្នក​ប្លក់​ខឺ (bloggers) ដែល​គាំទ្រ​រុស្ស៊ី​បង្ហាញ​អារម្មណ៍​សប្បាយ​រីក​រាយ​ណាស់​ចំពោះ​ដំណឹង​ស្លាប់​នេះ​។ លោក​អាឡិច​សាន់​ដឺ ខត់ (Alexander Kots) ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ផ្នែក​សង្គ្រាម​យល់​ថា​នេះ​ជា​ស្នា​ដៃ​របស់​ភ្នាក់​ងារ​សម្ងាត់​រុស្ស៊ី​។ លោក​ថ្លែង​ថា​ពួក​ខ្មាំង​​ចាប់​ផ្ដើម​ភ័យ​​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​​​ហើយ​​។​​


តាម​រយៈ​វីឌីអូ​ឃ្លីប​​ទាញ​ចេញ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​ដែល​បង្ហោះ​នៅ​លើ​​បណ្ដាញ​សង្គម គេ​ឃើញ​បុរស​ម្នាក់​ស្លៀក​ខោ​ខាវ​ប៊យ​ដើរ​ចេញ​ពី​អគារ​ស្នាក់​នៅ​ និង​ដើរ​​តម្រង់​ទៅ​រក​រថ​យន្ត​មួយ​គ្រឿង​នៅ​ក្នុង​ចំណត​។ រំពេច​នោះ​បុរស​ម្នាក់​មិន​ដឹងរង់​ចាំ​គាត់​តាំង​ពី​អង្កាល់​បាន​ទៅ​បាញ់​គាត់​ប្រាវ​ៗ​តែ​ម្ដង​។ បន្ទាប់​មក​ ជន​នោះ​ក៏​រត់​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ទៅ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ