អាមេរិក ​និង​ចិន យល់ព្រម​ផ្អាក​សង្គ្រាម


ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ សហរដ្ឋអាមេរិក និង​ចិន​បាន​ថយក្រោយ​ម្នាក់​មួយ​ជំហាន​ពី​សង្គ្រាម​​ពាណិជ្ជកម្ម បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​រាយការណ៍​ថា ការ​ចរចា​ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​ដំណើរការ​ល្អ​ប្រសើរ ។

រដ្ឋមន្ត្រី​រតនាគារ​របស់​សហរដ្ឋអាមេរិក លោក Steven Mnuchin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ៖« ពួក​យើង​បាន​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​គ្នា » ។

បន្ទាប់​ពី​ការ​ចរចា​មន្ត្រី​ថ្នាក់ខ្ពស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ប្រទេស​ចិន​បាន​យល់ព្រម​ចេញ​សេចក្តី​ប្រកាស​រួម​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​កជាមួយ​ប្រទេស​ចិន ។ រដ្ឋាភិបាល​របស់​លោក​ប្រធានា​ធិបតី ដូ​ណា​ល់ ត្រាំ ចង់​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​មិន​បាន​ផ្តល់​ចំនួន​ច្បាស់លាស់​ទេ ។

ទោះជា​យ៉ាងណា លោក Mnuchin បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​យល់​ស្រប​ផ្អាក​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​១៥០​ប៊ី​លាន​ដុល្លារ ។

លោក Mnuchin បន្ត​ថា ការ​លក់​កសិផល​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ចិន អាច​នឹង​កើន​ឡើង​ប្រមាណ​ពី​៣៥​ទៅ​៤៥%​ឯណោះ​ក្នុងឆ្នាំនេះ ។ លោក​ក៏​បាន​ព្យាករ​ថា ការ​នាំ​ចេញ​ថាមពល​ទៅ​កាន់​ប្រទេស​ចិន អាច​នឹង​កើនឡើង​ប្រមាណ​ពី​៥០​ទៅ​៦០​ប៊ី​លាន​ដុល្លារ​ផង​ដែរ​ក្នុង​រយៈពេល​ពី​៣​ទៅ​៥​ឆ្នាំ​ទៀត ។

លោក Mnuchin បន្ត​ថា នា​ពេល​ឆាប់​ៗ​នេះ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក Wilbur Ross នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន ។

ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​ចិន​បាន​ប្តេជ្ញា​ថា នឹង​បង្កើន​ការ​ទិញ​ផលិត​ផល និង​សេវាកម្ម​ពី​អា​មេ​រិ​ក​យ៉ាងច្រើន ។ ចិន​និយាយ​ថា កំណើន​នេះ​នឹង​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ចិន និង​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មានគុណ​ភាព​ខ្ពស់​ផង​ដែរ ។

កាលពី​ឆ្នាំ​មុន សហរដ្ឋអាមេរិក​មាន​ឱនភាព​ចំនួន​៣៧៦​ប៊ី​លាន​ដុល្លារ​ជាមួយ​ប្រទេស​ចិន ក្នុង​ផ្នែក​ពាណិជ្ជកម្ម​ផលិតផល ដែល​ជា​ចំនួន​ខ្ពស់​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ