ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​នឹង​បាន​ល្អ​ប្រសើរ​វិញ នៅ​ក្នុង​រង្វង់​មួ​យស​ប្តា​ហ៍​ទៀត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្ដម ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ម​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ឯកឧត្ដម យន្ត…

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្ដម ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ម​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ឯកឧត្ដម យន្ត មីន អភិបាលខេត្ត និង​សហការី​បាន​ចុះ​ពិនិត្យ​ទី​តាំ​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អាន​កូ ស្ថិត ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​(​តំបន់​ការពារ​ក្បាលឆាយ​) នា​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០១៨​។
ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ឲ្យ​ដឹងផង​ដែរ​ថា ដោយ​ខេត្ត​ព្រះ​សីហ​នុប​ច្ចុ​ប្បន្ន កំពុង​មានការ​អភិវឌ្ឍន៍​ខ្លាំង ធ្វើ​ឲ្យ​មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ជុំវិញ​បញ្ហា​នេះ​គឺ​បណ្តាល​មក​ពី​ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ ពង្រីក​បណ្តាញ​មិន​ទាន់​ឲ្យ​គ្រប់​ទៅ​ដល់​គោលដៅ​។ ហើយ​ចំពោះ​មុខការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រើប្រាស់ ជូន​ប្រជាពលរដ្ឋ និង​លែង​មាន​បញ្ហា​ទៀត​ហើយដោយ​សា​ខេត្ត​មាន​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រវាង​អង្គភាព រដ្ឋាករទឹក​ស្វ័​យ​ត​ក្រុងព្រះសីហនុ ជាមួយ​ក្រុមហ៊ុន ទឹក​ស្អាត​អាន​កូ គឺ​មាន​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក ដែល​មាន​ប្រភព​ទឹក​យក​មក​ពី​តំបន់​ក្បាលឆាយ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​រង្វង់​១​ស​ប្តា​ហ៍​ទៀត​នឹង​មានទឹក​ប្រើប្រាស់​ជា​ធម្មតា​វិញ ហើយ​រាជ​រដ្ឋ​រដ្ឋាភិបាល​ជឿជាក់​ទៅ​ក្រុមហ៊ុន អាន​កូ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហ៍កម្ម​(២០១៥-២០២៥)​។ ខេត្ត​ទាំងមូល​ជា​តំបន់ សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ដែល​មាន​រោងចក្រ​រាប់​ពាន់ តើ​ខេត្ត​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ដែរ​ឬទេ​។ ដូចនេះ ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​នៅ​តាម​រោងចក្រ​ធំ​ៗ​តំបន់​សេដ្ឋកិច្ច​ពិសេស សណ្ឋាគារ​គឺ​ក្រុមហ៊ុន​ជា​អ្នក​ផ្គត់ផ្គង់ ហើយ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​អង្គភាព​រដ្ឋាករ​ទឹកជា​អ្នក​ផ្គត់ផ្គង់ ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​។

សូម​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ដែល​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្ត​ព្រះ​សីហ​នុ ស្រប​ពេល​ដែល​កំណើនសេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះ​សីហ​នុ មានការ​កើនឡើង ហើយ​លំហូរ​ចូល​អ្នក​វិនិយោគ​គិ​ន​ពី​បរទេស បាន​មក​បណ្តាក់ទុន​នៅ​ខេត្ត​ព្រះ​សីហ​នុ​កើនឡើង​ច្រើន ធ្វើ​ឱ្យ​បញ្ហា​ផ្គត់ផ្គង់​ទឹក​នៅ​ក្រុងព្រះសីហនុ​ក៏​កើន​បរិមាណ​ច្រើន​ផង​ដែរ និង​មានការ​រអាក់រអួល​ខ្លះ​នា​រយៈពេល​ចុង​ក្រោយ​នេះ​។ ដំណើរ​ចុះ​ពិនិត្យ​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​២១ ខែឧសភា ឆ្នាំ​២០១៨ ជាមួយ​វត្តមាន​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ផ្គត់ផ្គង់ ទឹក​តាម​តម្រូវការ​ជូន​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​គិ​ន​នៅ​ក្នុង​ខេត្ត ក្នុង​នោះ​ក៏​បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ប្រភព​ទឹក​នៅ​តំបន់​ក្បាលឆាយ​ផង​ដែរ​។ នៅ​ក្នុង​ជំនួប​ដោះស្រាយ​ការងារ​នេះ ដែល​មាន​វត្តមាន​ឯកឧត្តម ឧកញ៉ា កុក អាន ប្រធាន​ក្រុមហ៊ុន អាន កូ ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ និង​មន្ត្រី​រដ្ឋាករទឹក​ខេត្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ