ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​ផលដំណាំ​អស់​ជា​ច្រើន


ខេត្តបាត់ដំបង ៖ អាជ្ញាធរ​បាន​រាយការណ៍​ជាបឋម​ថា ភ្លៀង​ដែល​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំងក្លា ផង​នោះ បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ភូមិ​មួយ​នៅ​ក្នុងស្រុក​សំឡូត កាលពី​រសៀល​ថ្ងៃ​ទី​២១ ឧសភា​នេះ ដែល​បណ្ដាល​ឲ្យ​ខូចខាត​ផលដំណាំ​យ៉ាងដំណំ​។ បើ​តាម​សេចក្ដីរាយការណ៍​ជាដំបូង​នេះ គឺ​ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​ទៅ​លើ​ភូមិ​អូរ​ច្រាប ឃុំ​សំឡូត ស្រុក​សំឡូត ដែល​ធ្វើ​ឲ្យ​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​ដើម និង​ច្រើន​ប្រភេទ​ដួល​រលំ​។ ប្រជា​កសិករ​ចំនួន​១៥​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​អូរ​ច្រាប បាន​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​។

បើ​តាម​សេចក្ដីរាយការណ៍​ជំហាន​ដំបូង​នេះ ដំណាំ​ដែល​រង​ការ​ខូចខាត​មាន ដំណាំ​ទុរេន​រលំ​ចំនួន​៨​ដើម នាំ​ឲ្យ​ខូច​ផ្លែ​សរុប​ចំនួន​៦៨០​គីឡូក្រាម ដំណាំ​តា​ង៉ែ​ន​ចំនួន​២០​ដើម ដំណាំ​ស្វាយចន្ទី​ចំនួន​៣២​ដើម ដំណាំ​ម្រេច​ចំនួន​២០​ជន្លង់ ដំណាំ​ស្វាយ​ចំនួន​១៥​ដើម រួម​ទាំង​ដំណាំ​សាវ​ម៉ៅ និង​ដំណាំ​មៀន​មួយ​ចំនួន​ទៀត ដែល​ត្រូវ​ខ្យល់​វាយ​រំលំ ឬ​បាក់​ដើម​តែ​ម្ដង​។ អាជ្ញាធរ​បាន​ឲ្យ​ដឹង​ដែរ​ថា ភ្លៀង​បាន​បង្អុរ​ធ្លាក់​ស្ទើរ​គ្រប់កន្លែង​នៅ​ស្រុក​សំឡូត​។

ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា តើ​ខ្យល់​កន្ត្រាក់​បាន​ប៉ះ​ទៅ​លើ​ភូមិ​,​ឃុំ​ណាខ្លះ​នោះ​ទេ តែ​នេះ​ជា​របាយការណ៍​បឋម ដែល​ទ​ទូល​បាន​ជំហាន​ដំបូង​តែ​ប៉ុណ្ណោះ​។ យ៉ាងណា​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​អំពី​ការ​ខូចខាត​ផ្ទះសម្បែង ឬ​គ្រោះថ្នាក់​មនុស្ស​នោះ​ទេ នៅ​ក្នុង​របាយការណ៍​បឋម​នេះ គឺ​គ្រាន់តែ​ខូចខាត​តែ​ផលដំណាំ​ប៉ុណ្ណោះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ